KPT+
បុគ្គលិកក្នុងអូហ្វីស ចូលចិត្តធ្វើសកម្មភាព ៦ នេះ ប្រយ័ត្នពិបាកខ្លួនទៅថ្ងៃមុខ
បុគ្គលិកការិយាល័យទាំងអស់ តែងធ្វើការដោយលំបាក ពេញមួយឆ្នាំៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងក្លា ដោយមិនខ្លួន។
ទន្ទឹមនោះ ពួកគេក៏និយមធ្វើសកម្មភាព ៦ ប្រភេទ ដែលត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងដោយស្ងៀមស្ងាត់ និងបង្កឲ្យមានជំងឺផ្សេងៗដល់រាងកាយផងដែរ។
១ ចូលគេងយឺត

ជាធម្មតា បុគ្គលិកការិយាល័យ ត្រូវប្រឹងប្រែងធ្វើការ។ អ្នកខ្លះត្រូវក្រោកពីព្រលឹម ដើម្បីទៅធ្វើការទាន់ពេល ប៉ុន្តែអ្វីដែលចម្លែកនោះគឺការនៅយប់ជ្រៅ រហូតក្លាយជាអាកប្បកិរិយា ដែលមនុស្សធ្វើការក្នុងការិយាល័យតែងធ្វើញឹកញាប់បំផុត។ ទោះជាយ៉ាងណាក៏ដោយ ការចូលគេងយឺត នឹងធ្វើឲ្យមានការសម្រាកមិនគ្រប់គ្រាន់ និងបង្កើតប្រព័ន្ធផ្សេងៗ រាងកាយមិនដំណើរការពេញសមត្ថភាពរបស់វាទេ។
២ មិនបរិភោគទាន់ពេល
វាមិនចម្លែកទេ ដែលបុគ្គលិកការិយាល័យជាច្រើន ទទួលរងពីជំងឺរលាកក្រពះ។ នោះក៏ព្រោះតែអាកប្បកិរិយាមួយដែលពួកគេតែងនិយមធ្វើ គឺមិនបរិភោគទៀងពេល ។ ជាទូទៅបុគ្គលិកក្នុងអូហ្វីស ចូលចិត្តញ៉ាំអាហារយ៉ាងប្រញាប់ និងញ៉ាំមិនគ្រប់គ្រាន់ ឬអាចលើសពីតម្រូវការរបស់រាងកាយផងដែរ។ ជាលទ្ធផល រាងកាយមិនដំណើរការបានត្រឹមត្រូវ ដែលធ្វើឲ្យងាយឈឺ។
៣ មិនព្រមបិទអេក្រង់ទូរសព្ទ ឬលេបថបសោះ
បុគ្គលិកការិយាល័យ ភាគច្រើន ពួកគេត្រូវនៅពីមុខអេក្រង់កុំព្យូទ័រ ឬអេក្រង់ទូរស័ព្ទ។ ពួកគេក៏ចំណាយពេលទំនេរដោយសម្លឹងមើលទូរសព្ទ ឬថេប្លេត ដើម្បីជាកម្សាន្តក្រៅពីម៉ោងការការងារផងដែរ។ ឥរិយាបទទាំងនេះច្រើនពេក វាជាការគំរាមកំហែងស្ងាត់ៗដល់បុគ្គលិកក្នុងអូហ្វីស ដែលដែលនាំឲ្យមានការឈឺក្បាល ឬធ្វើឲ្យចាហួយភ្នែកកាន់តែយ៉ាប់យ៉ឺនទៅជាស្រវាំងភ្នែកជាដើម។

៤ និយមយួរកាបូបធ្ងន់ៗ
មានរបស់ជាច្រើនប្រភេទ នៅក្នុងកាបូបរបស់បុគ្គលិកធ្វើការអូហ្វីស ហើយពួកគេត្រូវកាន់កាបូបធ្ងន់បែបនេះរាល់ថ្ងៃ ដែលនេះជាឥរិយាបថ អាចបណ្តាលឲ្យឈឺស្មា ឈឺក និងអាចរីករាលដាលដល់ការឈឺក្បាល និងឈឺខ្នង។ ហើយនោះក៏ជាមូលហេតុនៃការដួលរលំ និងការចុះខ្សោយនៃឆ្អឹងខ្នងមាត់ស្បូនផងដែរ។ រហូតដល់ហានិភ័យនៃការធ្វើឲ្យចុងបញ្ចប់សរសៃប្រសាទ រួមទាំងបណ្តាលឲ្យស្ពឹកដៃ ឬខ្សោយផងដែរ។
៥ អង្គុយក្នុងទីតាំងខុស
សូម្បីតែអង្គុយលើកៅអី ប៉ុន្តែប្រសិនបើអង្គុយនៅទីតាំងខុស ប្រហែលជាដោយសារទម្លាប់ ឬដោយសារមានអារម្មណ៍ស្រួលក្នុងការអង្គុយខុស។ នៅពេលអង្គុយក្នុងទីតាំងនោះយូរ នឹងបណ្តាលឲ្យឈឺខ្នងនិងស្មា វាក៏បណ្តាលឲ្យអស់កម្លាំងក្នុងការងារដោយមិនដឹងខ្លួនផងដែរ។
៦ ញ៉ាំហើយញ៉ាំទៀត ពេញមួយថ្ងៃ

បុគ្គលិកការិយាល័យជាច្រើន ជ្រើសរើសវិធីដោះស្រាយបញ្ហាងងុយគេង ដោយញ៉ាំមិនឈប់។ អ្នកខ្លះថែមទាំងញ៉ាំតិចៗ តែពេញមួយថ្ងៃ។ ឥរិយាបថទាំងនេះ ត្រូវបានចាត់ទុកថាជាការបន្ថែមទម្ងន់ដល់រាងកាយដោយមិនដឹងខ្លួន។ ដូច្នេះរាងកាយនឹងបណ្ដាលឲ្យមានជាតិខ្លាញ់ ដោយសារតែការប្រមូលផ្តុំជាតិខ្លាញ់ខ្លួនឯង។
សម្រាប់បុគ្គលិកអូហ្វីស ដែលអានអត្ថបទនេះរួច កុំភ្លេចងាកមកស្រលាញ់ខ្លួនឯងឲ្យច្រើនៗ។ ចាប់ផ្ដើមដោយការកែប្រែឥរិយាបថទាំង ៦ នេះជាមុនសិន បន្ទាប់មកបង្កើនបន្តិចម្តងៗ ដោយងាកទៅរករបបអាហារដែលមានសុខភាពល្អ និងផ្ដល់ពេលឲ្យខ្លួនឯងខ្លះ ដើម្បីធ្វើលំហាត់ប្រាណសម្រាប់សុខភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឧស្សាហ៍ឈឺក្រពះញឹក សាកល្បង ៥ វិធីនេះ ធានាថាបានធូរស្បើយមិនខាន
ចុចអាន៖ចង្កឹះ ឬបន្ទះឫស្សី អាចមានហានិភ័យពីមេរោគផ្សិត ប្រសិនបើសម្អាតមិនស្អាត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?