KPT+
កំពូលមនុស្ស ៥ ប្រភេទ អាចជាមិត្តទ្រុស្តមិត្ត ឃើញទីណាគួរចៀសឆ្ងាយភ្លាមៗ
បញ្ហារឿងមិត្តទ្រុស្តមិត្ត មិនថាស្រុកទេសជឿនលឿនយ៉ាងណា វានៅតែមានមកជាហូរហែរឥតលោះសម័យកាលណាមួយឡើយ។
យ៉ាងណាមិញ ក្នុងនេះក៏មានប្រិយមិត្តកម្ពុជាថ្មី តែងចង់ដឹងពីមិត្តទ្រុស្តមិត្តឲ្យកាន់តែច្បាស់ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្ននូវជំពូកមិត្តប្រភេទនេះ កុំឲ្យមកកៀកខ្លួន នាំអាសាបង់ខាតចិត្តជាមួយ។
១ ចាំទ្រគ្រប់ទង្វើដែលយើងធ្វើ
សាកល្បងសង្កេតមើលមនុស្សដែលចូលមករាប់អានអ្នកសិនមើល ថាតើគេមានសកម្មភាពនេះ បង្ហាញឲ្យឃើញដែរទេ។ ហេតុអ្វីយើងខ្ញុំហ៊ានថាដូច្នោះ ដោយសារជំពូកនេះ និយមអែបអបមិត្តជាទម្លាប់មកជាយូរលង់ ដើម្បីទាមទារចំណាប់អារម្មណ៍។ ប្រភេទមនុស្សក្រុមនេះ អាចថាខ្វះក្ដីស្រលាញ់ ព្រោះជាតិមុនសាងបាបកម្មច្រើន (នេះបើគិតតាមជំនឿនៃសាសនា) ហើយជាតិនេះបន្តសាងបាបលើសដើម ព្រោះគ្មានសេចក្ដីល្អ ចេញពីក្នុងចិត្តដូចគេឯង។
២ ពូកែបញ្ចុកបន្សី ទិញរបស់ផ្គាប់ចិត្តហូរហែ
នេះមិនមែនមានន័យថា មនុស្សដែលជូនអំណោយឲ្យយើង សុទ្ធតែជាប្រភេទមិត្តទ្រុស្តមិត្ត ឬល្អក្រៅស្អុយក្នុងនោះទេ។ ក្នុងនោះក៏មានមិត្តល្អៗ ដែលយើងគួរស្រវាគេទុកជាមិត្តអវសានផងដែរ។ ដោយឡែកសម្រាប់ប្រភេទមិត្តពូកែបញ្ចុកបន្សី ទិញរបស់ផ្គាប់ចិត្តយើងហូរហែ នោះអត់ពិបាកមើលទេ (ខ្លាចតែយើងនេះ ដឹងតែធ្វើមិនដឹង)។ មនុស្សនេះ ចូលចិត្តប្រើខ្សែភ្នែកក្រឡេបក្រឡាប់ សម្លឹងរាងកាយយើងពីចុងជើងដល់សក់ក្បាលដោយស្ងៀមស្ងាត់ បន្ទាប់គេនោះ នឹងចូលមើលទិន្នន័យផ្ទាល់ខ្លួនយើង ដើម្បីងាយស្រួលយកចំណុចនោះ មកទាក់ទាញយើងវិញ។
៣ មួយថ្ងៃៗមានបញ្ហាបង្ករឿងមិនចេះចប់ដល់គ្រួសារ
ជឿឬអត់ថា មនុស្សខ្លះចូលចិត្តនាំបញ្ហាក្ដៅទ្រូង បែបស្ងប់ស្ងាត់ មិនឲ្យមនុស្សផ្សេងមើលគេដឹង។ យើងខ្ញុំអាចបង្ហាញជូនបានថា ពពួកជំពូកប្រភេទនេះ មិនសូវជាគោរពឪពុកម្ដាយទេ ចូលចិត្តនិយាយដើមលោកទាំងពីរ ឬប្រៀបធៀបឪពុកម្ដាយខ្លួនជាមួយគេអ្នកមានដទៃ។ នេះក៏ព្រោះតែ ឪពុកម្ដាយខ្លួនពុំមានលទ្ធភាពទិញរបស់ប្រេនៗ ឬសម្ភារៈនិយមឲ្យដូចគេ។
៤ ដើរចាក់ចេកចាក់ស្ករឲ្យគេឈ្លោះគ្នា
គេទម្លាប់បង្កើតបញ្ហា ទាក់ទាញចំណាប់អារម្មណ៍ ឲ្យអ្នកផ្សេងចូលចិត្ត បើអ្នកនោះចាក់មិនបាន គេនឹងទៅចាក់អ្នកផ្សេងឲ្យស្អប់យើងក៏មាន។ អ្នកត្រូវឆ្លាតវៃ សង្កេតមនុស្សប្រភេទនេះឲ្យមែនទែន ព្រោះពួកគេពូកែសម្ដែងថា ខ្លួនជាជនរងគ្រោះណាស់។ ប្រសិនបើយើងស្អប់ខឹងអ្នកណាម្នាក់ គេនឹងដឹងភ្លាម ហើយទៅនិយាយតែឈ្មោះបុគ្គលយើងស្អប់ ធ្វើយ៉ាងណា គឺឲ្យយើងក្ដៅចិត្ត ស្អប់បុគ្គលនោះលើសដើម។ នេះគេហៅថា ខ្ចីដៃយើងប្រើ ដោយមិនប្រឡាក់ឈាមសូម្បីមួយដំណក់សោះ។
៥ មានពិរុទ្ធគួរឲ្យសង្ស័យច្រើន
ធ្លាប់ជួបកំពូលមិត្តប្រភេទនេះដែរទេ? ក្នុងមួយជីវិតរបស់អ្នក យើងខ្ញុំជឿថា ប្រាកដជាបានជួបមិនខានឡើយ។ ទោះយ៉ាងណា ជាមិត្តត្រូវស្មោះត្រង់នឹងគ្នា មានបញ្ហាត្រូវរកដំណោះស្រាយ មិនមែនលាក់លៀម ធ្វើខ្លួនដូចជនសង្ស័យនោះទេ។ មិត្តខ្លះចូលមកទាញផលប្រយោជន៍ពីយើង ដើម្បីចង់ដឹងថាយើងនេះត្រូវធាតុជាមួយពួកគេឬអត់។បើត្រូវធាតុគេនឹងយកយើងជានុយធំប្រសិនបើយើងជាមនុស្សឆោតទៀតគឺទៅតាមហ្គេមដែលគេរៀបចំហើយ។
ទោះយ៉ាងណា យើងខ្ញុំសូំជូនពរឲ្យប្រិយមិត្តកម្ពុជាថ្មី កុំឲ្យជួបមនុស្សប្រភេទនេះក្នុងជីវិតឲ្យសោះ។ ប្រសិនបើបានជួបហើយ ចូរចងចាំទុក ហើយកត់ចំណាំមនុស្សប្រភេទនេះ មិនបាច់ទៅខឹងស្អប់គេ ដែលគេធ្វើឲ្យយើងខកចិត្ត ខឹងខ្លួនឯងដែលរំពឹងខ្ពស់ពេក ពីប្រភេទមនុស្សមិនសក្ដិសម ។ ជាពិសេសចូរចងចាំថា មនុស្សបាតដៃខ្នងដៃ ទោះចំណេញ១០០ល្អី សឹងកុំរកស៊ីចូលឲ្យសោះ៕
អត្ថបទ៖ សន្តិភាព
ចុចអាន៖នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦យ៉ាងនេះ
ចុចអាន៖មនុស្សអវិជ្ជមាន សម្គាល់តាមចរិតរិះគន់និងវិភាគស្វែងរកតែកំហុសអ្នកដទៃ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់