KPT+
បកស្រាយ! អាល់កុលឬជែល ទុកក្នុងឡាន ចតក្រោមពន្លឺថ្ងៃ អាចឆាបឆេះបានទេ?
អាល់កុលបានក្លាយជាវត្ថុចាំបាច់ ដែលមនុស្សជាច្រើនយកតាមខ្លួន ក្នុងអំឡុងពេលមានជំងឺកូវីដ ជាពិសេសអ្នកដែលបើកបរជាប្រចាំ ត្រូវតែមានដបបាញ់អាល់កុល ទុកក្នុងឡានផងដែរ។

ជាក់ស្ដែងរហូតមកទល់ពេលនេះ នៅតែមានសំណួរជាច្រើនបានសួរថា តើគួរទុកអាល់កុលក្នុងឡានចោល នៅក្រោមពន្លឺថ្ងៃឬអត់? តើវានឹងបង្កគ្រោះថ្នាក់ទេ?
ទោះបីជាជែល ឬអាល់កុលក៏ដោយ វាជាសារធាតុងាយឆេះ ដែលមានហានិភ័យនៃការឆេះយ៉ាងឆាប់រហ័ស។ ប៉ុន្តែវាមិនអាចឆេះដោយខ្លួនឯងបានទេ។ លុះត្រាតែវាត្រូវភ្លើងឆេះ។ អាល់កុលត្រូវតែត្រូវបានកំដៅដល់ ៣៧០ អង្សាសេដើម្បីបញ្ឆេះ។ សីតុណ្ហភាពនៅខាងក្នុងរថយន្ត ដែលចតក្រោមពន្លឺថ្ងៃ គឺមិនខ្ពស់រហូតធ្វើឲ្យឆាបឆេះនោះទេ។

លើសពីនេះ ដបបាញ់អាល់កុលភាគច្រើន មិនត្រូវបានដាក់សម្ពាធដូចម៉ាស៊ីនបន្សុទ្ធខ្យល់ធម្មតានោះទេ។ ដូច្នេះ កម្ដៅមិនប៉ះពាល់ដល់សម្ពាធនៅក្នុងដបដែលបណ្ដាលឲ្យផ្ទុះឡើយ។ ដូច្នេះហើយ អាល់កុលអាចរក្សាទុកក្នុងរថយន្តដោយសុវត្ថិភាព។
ទោះជាយ៉ាងណាក៏ដោយ អាល់កុលដែលបានប៉ះពាល់នឹងកម្ដៅខ្ពស់ ក្នុងរយៈពេលយូរ អាចធ្វើឲ្យប្រសិទ្ធភាពនៃការសម្លាប់មេរោគថយចុះ។ ដូច្នេះគួរទុកនៅកន្លែងដែលមានសីតុណ្ហភាពថេរ។ ចៀសវាងការប៉ះពន្លឺព្រះអាទិត្យដោយផ្ទាល់ ឬកម្ដៅខ្លាំង រួមទាំងគម្របត្រូវតែបិទជិត ដើម្បីការពារការលេចធ្លាយ នឹងមិនធ្វើឲ្យខូចផ្នែកខាងក្នុងឡើយ។

ម៉្យាងទៀត ជាតិអាល់កុលដែលមិនត្រូវបានធ្វើឲ្យសកម្ម នឹងមានអាយុកាលជាមធ្យម ២-៣ ឆ្នាំ ប៉ុន្តែប្រសិនបើបានធ្វើឲ្យសកម្ម វាគួរតែត្រូវបានប្រើក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសម្លាប់មេរោគអតិបរមា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំហុសឆ្គងមួយចំនួននៃការប្រើជែលលាងសំអាតដៃខុស ជាពិសេសក្នុងអំឡុងកូវីដ
ចុចអាន៖ប្រុងប្រយ័ត្ន ជែលឬអាល់កុលអាចគ្មានប្រសិទ្ធភាពឬហួត ខណៈប្រើក្នុងរយៈពេល ២៨ ថ្ងៃ ក្រោយបើករួច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ