Connect with us

KPT+

ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?

បានផុស

នៅ

ខណៈស្ថានការណ៍​នៅ​រុស្សីនិងអ៊ុយក្រែ​ន​​ កំពុង​ប្រយុទ្ធ​ជាមួយ​ឧបករណ៍​ផ្សេងៗ រហូតដល់ភាគី​ជាច្រើន ​ចាប់ផ្ដើម​​ព្រួយបារម្ភ​អំពី​ភាព​ធ្ងន់ធ្ងរ​នេះ និង​កម្រិត​នៃអំពើ​ហឹង្សាផ្សេងៗ។ ជាពិសេសនោះគឺ ការប្រើប្រាស់​អាវុធ​ដ៍​សាហាវជាច្រើន​សតវត្ស​មក​ហើយ​ ដូចជានុយក្លេអ៊ែរ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​គ្រាប់បែក​ដែលសម្លាប់មនុស្សច្រើនបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​មាន​សញ្ញា​នៃ​ការ​ប្រើប្រាស់​នុយក្លេអ៊ែរ​ពិតប្រាកដ តើ​ប្រជាជន​ទូទាំង​ពិភពលោក អាច​ទប់ទល់​នឹង​ផល​ប៉ះពាល់​សុខភាព ​ដែល​អាច​កើត​មាន​ដោយ​របៀប​ណា?

គ្រាប់បែក​នុយក្លេអ៊ែរ ធ្ងន់ធ្ងរ​ប៉ុណ្ណា

គ្រាប់បែក​នុយក្លេអ៊ែរ ​មាន​ថាមពល​បំផ្លិចបំផ្លាញ​ខ្ពស់។ ប្រសិន​បើ​​ធ្ងន់ធ្ងរ វា​អាច​ប៉ះពាល់​ដល់​ជីវិត​ភ្លាមៗ។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​លេច​ធ្លាយ​តែ​មួយ​ចំនួន​ដូច​ជា​ ការ​លេច​ធ្លាយ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ ដែល​ត្រូវ​បាន​បំផ្លាញ​ ក៏​​ជា​ផល​ប៉ះពាល់​ដោយ​ប្រយោល​លើ​សុខភាព​ ជាង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅទៀត។

គ្រោះថ្នាក់​សុខភាព​ពី វិទ្យុសកម្មនៃ​​​នុយក្លេអ៊ែរ

វេជ្ជបណ្ឌិត Apichart Panichchiewalak, MD អ្នកជំនាញផ្នែកវិទ្យុសកម្ម និងអ្នកជំនាញផ្នែ​កវិទ្យុ​សកម្ម​នៅ​មជ្ឈមណ្ឌល​មហារីក Horizon របស់ថៃ​ និយាយថា វិទ្យុសកម្មគឺ​ជា​បាតុភូត​ដែល​មិន​អាច​សង្កេត​បាន​ដោយ​ភ្នែក ដូច្នេះហើយ វាអាចបង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត។ គ្រោះថ្នាក់ដែលកើតឡើងពីលក្ខណៈសម្បត្តិដែលអាចត្រូវបាន ionized (Ionizing Radiation) នៅ​ពេល​ដែល​វិទ្យុសកម្ម​ឆ្លង​កាត់​ជាលិកា​នៃ​រាងកាយ ​វា​នឹង​បណ្ដាល​​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​កោសិកា​ដល់​កម្រិត DNA ដោយ​បង្កើត​ម៉ូលេគុល​នៅ​ខាង​ក្នុង​កោសិកា ហើយ​មុខងារ​របស់​កោសិកា​បាន​ផ្លាស់ប្ដូរ។

១ រោគសញ្ញាវិទ្យុសកម្មស្រួចស្រាវ

ក្នុងករណីក្នុងកាំ ៣០ គីឡូម៉ែត្រពីការផ្ទុះ អាច​ប្រឈម​នឹ​ងការពុលវិទ្យុសកម្មស្រួចស្រាវ មាន​អត្រា​មរណភាព​ប្រហែល ៥០% (ប្រសិនបើនៅរស់ មនុស្សនៅតែ​អាច​កើត​មហារីក)។ សម្រាប់​អ្នកដែលរស់នៅក្នុងរង្វង់ ៣០ គីឡូម៉ែត្រ​នៃការផ្ទុះ វិទ្យុសកម្មនឹង​ថយចុះ នៅពេល​ដែល​ចម្ងាយ​ធ្វើដំណើរកាន់តែឆ្ងាយ។ ប៉ុន្តែនៅតែមានជាតិពុលរ៉ាំរ៉ៃ វាក៏អាចមានរោគសញ្ញារ៉ាំរ៉ៃផងដែរ។ បើទោះបីជាមនុស្ស ​បាន​ទទួល​បរិមាណ​វិទ្យុសកម្ម​តិចតួច ប៉ុន្តែ​អាចបំផ្លាញ DNA បណ្ដាល​មក​ពីការ​ផ្លាស់ប្ដូរ​ហ្សែន និង​អាច​នាំឲ្យ​​កើត​មហារីក។

ប្រសិនបើប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម ត្រូវតែលាង​សម្អាត​ជាតិពុល​ចេញពីរាងកាយ ដោះ​សម្លៀកបំពាក់​ទាំងអស់ ដាក់ក្នុងថង់បិទជិតដោយសុវត្ថិភាព។ ងូត​ទឹក​ហើយ​លាង​សម្អាត​ខ្លួន ​ដោយ​ទឹក​ត្រជាក់ និង​សាប៊ូ​។ ប្រសិនបើមានរបួសត្រូវលាងសម្អាត និងគ្រប​មុខរបួស ដើម្បី​ការពារការប៉ះពាល់នឹងវិទ្យុសកម្មបន្ថែមទៀត

២ ធូលីដីដែលមានជាតិវិទ្យុសកម្ម

ធូលីដែលបំពុលដោយសារធាតុវិទ្យុសកម្ម​ អាចអណ្តែតតាមខ្យល់លើផ្ទៃដីធំមួយ។ ការចម្លងរោគ​នៅក្នុងបន្លែ ធញ្ញជាតិ ដី ប្រភព​ទឹក​ធម្មជាតិ ដូច្នេះ​ហើយ វា​អាច​នឹង​មាន​មេរោគ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ទៅ​ថ្ងៃ​អនាគត។ អ្នក​ដែល​ទទួលទាន​អាហារ ឬទឹក​ដែល​មាន​ជាតិ​វិទ្យុសកម្ម អាចរមាស់ ខ្សោយ រាគ ចង្អោរ ក្អួត ការ​បំផ្លាញ​កោសិកា​ឈាម​ស​ធ្ងន់ធ្ងរ​ ​ខួរឆ្អឹង hematopoiesis មាន​ភាព​ធន់​នឹង​ជំងឺ​ទាប ស្បែក​ឡើង​ពងបែក ជ្រុះ​សក់ រលាក​ទងសួត និង​ហានិភ័យ​មហារីក ហើយ​ប្រសិន​បើ​អ្នក​ប៉ះពាល់​ច្រើន នោះ​អាច​គំរាមកំហែង​ដល់​អាយុជីវិត​ថែម​ទៀតផង៕

ប្រែសម្រួល៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី

ចុចអាន៖ក្រោយកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ម្សិលមិញ តើ ពូទីន អាចចុចប៊ូតុងនុយក្លេអ៊ែរ ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម