KPT+
ចំណុចសំខាន់ ៥ ត្រូវការពារខ្លួន ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរ កើតឡើងពិតមែន
សាស្ត្រាចារ្យបណ្ឌិត Jesada Denduangboriban នៅនាយកដ្ឋានជីវវិទ្យាមហាវិទ្យាល័យ វិទ្យាសាស្ត្រ Chulalongkorn បានណែនាំឲ្យប្រជាជនទាំងអស់ គួរមានលេណដ្ឋានក្រោមដី ដើម្បីការពារ ប្រឆាំងនឹងគ្រោះថ្នាក់នៃគ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើវាពិតជាមានមែន។

១ ឱកាសតែមួយគត់នៃការរស់រានមានជីវិត នៅពេលដែលសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង គឺត្រូវលាក់ខ្លួននៅក្នុងលេណដ្ឋានក្រោមដី។ ជាពិសេសគួរតែរៀបចំឲ្យងាយស្រួល ដោយប្រមូលអាហារ ថ្នាំសង្កូវ និងវត្ថុចាំបាច់ដែលយើងគិតថា វាសំខាន់ខ្លាំងក្នុងគ្រាអាសន្ននេះ។
២ រៀបចំគ្រឿងឧបភោគបរិភោគ មានដូចជាអាហារស្ងួត ដែលមានកាបូអ៊ីដ្រាតខ្ពស់ដូចជាអង្ករ គ្រាប់ ម្សៅទឹកដោះគោ ទឹកឃ្មុំ ផ្លែឈើស្ងួត និងបន្លែ។
៣ ការផឹកទឹក ទឹកសាបនៅលើផែនដី ត្រូវបានបំពុលដោយវិទ្យុសកម្ម។ ដូច្នេះ គួររក្សាទឹកសាបឲ្យបានច្រើនតាមដែលអាចធ្វើបាន គួរតែស្តុកទុកក្នុងលេណដ្ឋាន និងបិទឲ្យជិតដើម្បីការពារការបំពុល ដោយវិទ្យុសកម្មណាមួយ។
៤ ត្រូវមានឧបករណ៍សង្គ្រោះជីវិតដូចជា ឱសថ ពិល ស្គុត ថង់ខ្មៅ កាំបិត ដែកកេះទុកបំភ្លឺទៀន និងរបាំងឧស្ម័ន មិនគួរបំភ្លេចចោលឬមិនយកតាមខ្លួនឡើយ។
៥ តាមដានរាល់ព័ត៌មាន ត្រូវមានឧបករណ៍ទំនាក់ទំនងសាមញ្ញ ឧទាហរណ៍ វិទ្យុ អាគុយ ទូរស័ព្ទ គ្រឿងបន្លាស់អាចដោះដូរបាន និង power bank ដែលអាចឲ្យអ្នកទទួលបានព័ត៌មានផ្លូវការណាមួយ នៅពិភពខាងក្រៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?
ចុចអាន៖ក្រោយកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ម្សិលមិញ តើ ពូទីន អាចចុចប៊ូតុងនុយក្លេអ៊ែរ ទេ?

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?