KPT+
ជីវិតមនុស្ស ចេះខ្លាច៦យ៉ាងនេះទើបអាចប្រឹងប្រែងជម្នះឧបសគ្គបាន
សេចក្ដីភ័យខ្លាចមិនសុទ្ធតែឥតប្រយោជន៍ទាំងអស់នោះទេ ប្រសិនបើមនុស្សអាចយកសេចក្ដីភ័យខ្លាចមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯងដោយខំជម្នះវា នោះនឹងធ្វើឲ្យពួកគេអាចខិតខំប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិរហូតមានបាន។ ខាងក្រោមនេះជាសេចក្ដីភ័យខ្លាចមួយចំនួនដែលបង្រៀនមនុស្សឲ្យចេះតស៊ូនឹងជីវិត៖
១. ភ័យខ្លាចភាពក្រីក្រ៖ នៅពេលមនុស្សចេះខ្លាចភាពក្រីក្រ ខ្លាចភាពខ្វះខាត នោះពួកគេនឹងខិតខំប្រឹងប្រែងក្នុងការធ្វើការងារ រកស៊ីជួញដូរ ដើម្បីធ្វើឲ្យខ្លួនឯងអាចគេចចេញពីភាពក្រនោះ។ នៅពេលដែលមនុស្សខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីកម្លាំងកាយចិត្ត ច្បាស់ណាស់ថាពួកគេនឹងអាចរកបានលុយកាក់និងទ្រព្យសម្បត្តិជាក់ជាមិនខាន។

២. ភ័យខ្លាចគេរិះគន់៖ ជាធម្មតាមនុស្សយើងតែងមាននិស្ស័យចង់ឱ្យមនុស្សជុំវិញខ្លួនគោរពកោតសរសើរ ជាជាងការរិះគន់និងស្ដីបន្ទោស។ ហេតុនេះដើម្បីអាចចៀសផុតពីការរិះគន់ មនុស្សព្យាយាមធ្វើរឿងល្អៗនិងខំប្រឹងធ្វើយ៉ាងណាឲ្យជីវិតថ្កុំថ្កើង។
៣. ភ័យខ្លាចឈឺ៖ ដូចដែលយើងបានដឹងថា សុខភាពសំខាន់ជាងអ្វីទាំងអស់ ព្រោះបើគ្មានសុខភាពល្អទេ អ្វីៗក៏មិនអាចកើតមានបានដែរ។ ដូច្នេះហើយបានជាមនុស្សត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អបំផុត ដោយការហាត់ប្រាណ ហូបចុកត្រឹមត្រូវ គេងឱ្យគ្រប់គ្រាន់ជាដើម។ នៅពេលមនុស្សចេះព្រួយរឿងឈឺថ្កាត់ ពួកគេក៏ចាប់ផ្ដើមចេះថែទាំខ្លួនប្រាណនិងក្រុមគ្រួសារបានប្រសើរឡើងដូចគ្នា។

៤. ភ័យខ្លាចបាត់បង់ក្ដីស្រឡាញ់៖ សេចក្ដីស្រឡាញ់ចំពោះស្វាមីភរិយា ឪពុកម្ដាយ កូនៗ មិត្តភក្តិ សាច់ញាតិ និងមនុស្សជុំវិញខ្លួន គឺអាចនិយាយបានថា មនុស្សខ្លាចបាត់បង់បំផុត។ ដោយហេតុយ៉ាងនេះបានជាមនុស្សខំធ្វើល្អដាក់គ្នាដោយការយកចិត្តទុកដាក់ចំពោះគ្នា ចេះជួយអាសារ និងធ្វើរឿងជាច្រើនទៀតដើម្បីរក្សានូវសេចក្ដីស្រឡាញ់នោះ។
៥. ភ័យខ្លាចចាស់៖ ភាពភ័យខ្លាចដោយសារចាស់ជរា វាជារឿងធម្មតារបស់មនុស្សទូទៅទៅហើយ។ បែបនេះហើយបានជាមនុស្សមួយចំនួនធំខិតខំសន្សំទ្រព្យដើម្បីទុកចិញ្ចឹមជីវិតនៅពេលខ្លួនចាស់ទៅ។
៦. ភ័យខ្លាចស្លាប់៖ និយាយពីសេចក្ដីស្លាប់ គ្មានមនុស្សម្នាក់ណាអាចចៀសរួចនោះឡើយ។ ទោះបីមនុស្សយើងកើតមកផែនដីគ្មានអ្វីមកជាមួយក៏ដោយ ប៉ុន្តែពួកគេពិតជាមិនចង់ស្លាប់ទៅវិញដោយមិនបន្សល់អ្វីសោះនោះទេ។ ដូច្នេះបានជាការភ័យខ្លាចមួយនេះធ្វើឲ្យមនុស្សខំសាងស្នាដៃ កេរមរតក និងកេរ្តិ៍ឈ្មោះទុកឲ្យមនុស្សជំនាន់ក្រោយចងចាំពួកគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦ យ៉ាងនេះ
ចុចអាន៖ ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៥ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក