ជីវិតកម្សាន្ដ
Alyssa Dezek តារាចម្រៀងយូធ្យូបអាយុ ១២ ឆ្នាំ រកចំណូលបាន ១០ ម៉ឺនដុល្លារក្នុងមួយខែ
Alyssa Dezek តារាចម្រៀងយូធ្យូបអាយុ ១២ ឆ្នាំដែលមានសម្រស់គួរឲ្យស្រលាញ់របស់ម៉ាឡេស៊ី ពេលនេះទើបតែទិញរថយន្តដំបូងរបស់នាងម៉ាក Toyota Vellfire SUV ដែលមានតម្លៃ ៥៨,០០០ ដុល្លារអាមេរិក។

ឥទ្ធិពលយូធ្យូបនិងអ៊ិនស្តាក្រាមរបស់ Dezek បានចាប់ផ្ដើមបង្ហោះវីដេអូតាំងពីនាងមានអាយុ ៥ ឆ្នាំ។ ចាប់តាំងពីពេលនោះមក នាងបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ TV2 របស់កម្មវិធី Chiki Boom ម៉ាឡេស៊ី ដែលបានបញ្ចេញនូវចម្រៀងដើមនិងបង្កើតចំណងជើងថា ជាតារាវ័យក្មេងជាងគេ ដែលត្រូវបានបញ្ចូលក្នុងយូធ្យូបកំពូល ១០ របស់ម៉ាឡេស៊ី។
Alyssa Dezek ទទួលបានការគាំទ្ររាប់លាននាក់ ចាប់តាំងពីនាងបានបើកឆានែលយូធ្យូប ហើយចេញនូវបទចម្រៀងម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីកាលពី ៧ ឆ្នាំមុន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍របស់តារាចម្រៀងតូចរូបនេះ គឺនាងបានលេចមុខក្នុងយុទ្ធនាការផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ដូចជាកម្មវិធីអប់រំកុមារ ឆានែល TV2 ដែលបង្ហាញពី Chiki Boom។ ប្រជាប្រិយភាពរបស់នាងកាន់តែរីកសាយហួសប្រទេសកំណើតខ្លួន រហូតទៅដល់ ឥណ្ឌូណេស៊ី សិង្ហបុរី និងព្រុយណេផងដែរ។
នៅខែ វិច្ឆិកា ឆ្នាំ ២០១៩ Dezek បានបញ្ចូលវីដេអូចម្រៀងជាផ្លូវការ សម្រាប់បទចម្រៀងដើមរបស់នាងដែលមានចំណងជើងថា ” Lagu Untuk Kamu ” ។ ចំនួនអ្នកមើលវីដេអូបានកើនដល់ ១០ លាននាក់ គិតត្រឹមខែសីហា ឆ្នាំនេះ។ ដើម្បីអបអរសាទរសមិទ្ធផលមួយនេះ Dezek បានធ្វើវីដេអូប្រគល់ការ៉េមដោយឥតគិតថ្លៃដល់មនុស្ស ៧៧ នាក់ និងចែករំលែកព្រឹត្តិការណ៍នេះក្នុងយូធ្យូបរបស់នាង។
មិនដល់ពីរសប្ដាហ៍ផង បន្ទាប់ពីនាងបានបង្ហោះវីដេអូឃ្លីបចែកការ៉េមដោយឥតគិតថ្លៃ ចំនួន ៧៧ របស់នាង ការមើលបានកើនឡើងដល់ជិត ៩០ លាននាក់។ ចំណែកឯចំនួនទឹកប្រាក់ដែលអាចពង្រីកបានសម្រាប់វីដេអូតែមួយ ជាពិសេសនៅពេលប្រៀបធៀបនឹងការបញ្ចូលគ្នានៃឆានែលរបស់នាងមានចំនួន ៣៥០ លាន។

ការទិញរថយន្តដំបូងរបស់នាង
នៅពេលគេហទំព័រយូធូបបានបង្កើតប្រាក់ចំណូលជាច្រើន កុមារតូចនេះត្រូវបានគេរាយការណ៍ថារកប្រាក់បានរហូតដល់ ១០ ម៉ឺនដុល្លារក្នុងមួយខែ។ ប៉ុន្តែសូចនាករដ៏ធំបំផុតនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់នាងប្រហែលជាការទិញរថយន្តម៉ាក Toyota Vellfire ពណ៌ខ្មៅ ដែលមានតម្លៃជាង ៥៨.០០០ ដុល្លារអាមេរិកនាពេលថ្មីៗនេះ។

Dezek ត្រូវបានគេផ្ដល់រហស្សនាមឲ្យថា តារាចម្រៀងយូធ្យូបវ័យក្មេងជាងគេ នៅលំដាប់កំពូលទាំង ១០ របស់ប្រទេសម៉ាឡេស៊ី។
នៅខែឧសភាឆ្នាំ ២០២០ Dezek បានក្លាយជាយូធ្យូបក្មេងជាងគេដែលត្រូវបានបញ្ចូលទៅក្នុងយូធូ្យូរបស់ម៉ាឡេស៊ី ដែលមានចំនួនអ្នកតាមដានប្រហែល ២,៥ លាននាក់។ ចាប់តាំងពីពេលនោះមក ចំនួននេះបានកើនឡើងដល់ ៣,៥ លាននាក់មិនគួរឲ្យជឿ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ scmp
ចុចអាន៖ មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?