KPT+
ទំហំប្រាក់មហាសេដ្ឋីអចលនទ្រព្យមានបំផុតរបស់ហ្វីលីពីន MANNY VILLAR នៅតែហក់ឡើង
មហាសេដ្ឋីអចលនទ្រព្យគឺលោក Manny Villar នៅតែជាអ្នកមានបំផុតរបស់ហ្វីលីពីន។ នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីឆ្នាំ ២០២០ ដែលចេញផ្សាយដោយ Forbes នៅថ្ងៃអង្គារទី ៧ ខែមេសា។
Forbes ក៏បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Villar មានចំនួន ៥,៦ ពាន់លានដុល្លារ ខ្ពស់ជាងកាលពីឆ្នាំមុន ៥,៥ ពាន់លានដុល្លារ។ លោកគឺជាមហាសេដ្ឋីជាប់ចំណាត់ថ្នាក់ទី ២៨៦ នៅលើពិភពលោក។ លោក Villar អាយុ ៧០ ឆ្នាំ ធ្លាប់មានបំណងប្រាថ្នាចង់ធ្វើជាប្រធានាធិបតីរបស់ប្រទេសនេះ។
បច្ចុប្បន្នជាប្រធានក្រុមហ៊ុន Starmalls និង Vista Land & Lifescapes ។ លោកក៏ជាម្ចាស់ក្រុមហ៊ុន Golden Bria ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននិងខុនដូផងដែរ។
នេះជាជនជាតិហ្វីលីពីនដែលមានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ យោងតាមទស្សនាវដ្ដី Forbes ៖
Manny Villar៥,៦ ពាន់លានដុល្លារ
Enrique Razon Jr ៣,៤ ពាន់លានដុល្លារ
Hans Sy ២ ពាន់លានដុល្លារ
Herbert Sy ២ ពាន់លានដុល្លារ
Harley Sy ១,៩ ពាន់លានដុល្លារ
Henry Sy Jr ១,៩ ពាន់លានដុល្លារ
Andrew Tan ១,៩ ពាន់លានដុល្លារ
Teresita Sy Coson ១,៨ ពាន់លានដុល្លារ
Roberto Ongpin ១,៧ ពាន់លានដុល្លារ
Lucio Tan ១,៧ ពាន់លានដុល្លារ
Tony Tan Caktiong ១,៧ ពាន់លានដុល្លារ
Elizabeth Sy ១,៦ ពាន់លានដុល្លារ
Ramon Ang ១,៤ ពាន់លានដុល្លារ
Robert Coyiuto Jr ១,៤ ពាន់លានដុល្លារ
Eduardo Cojuangco ១ ពាន់លានដុល្លារ
មានតែ Villar និង Roberto Ongpin ប៉ុណ្ណោះ ដែលបានឃើញការកើនឡើងនៃទ្រព្យសម្បត្តិ ខណៈពេលដែលនៅសល់មានការថយចុះ។ ចំណែកទ្រព្យសម្បត្តិសុទ្ធរបស់ Ongpin បានកើនឡើងបន្តិច បើធៀប ១,១ ពាន់លានដុល្លារកាលពីឆ្នាំមុនដល់ ១,៧ ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុន Lucio Tan បានថយចុះ ៦១% ស្មើនឹង ១,៤ ពាន់លានដុល្លារ បើប្រៀបធៀប ៤,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ។ Jollibee Tony Tan Caktiong និងក្រុមគ្រួសាររបស់លោក សុទ្ធតែបានថយចុះទ្រព្យសម្បត្តិជាង ៥៦% ពី ៣,៩ ពាន់លានដុល្លារទៅ ១,៧ ពាន់លានដុល្លារ។
ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos គឺជាអ្នកមានបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នាជាមួយនឹងទឹកប្រាក់សុទ្ធប្រមាណ ១១៣ ពាន់លានដុល្លារ។ លោក Bill Gates (៩៨ ពាន់លានដុល្លារ) របស់ក្រុមហ៊ុន Microsoft លោក Bernard Arnault (៧៦ ពាន់លានដុល្លារ) របស់ក្រុមហ៊ុន Louis Vuitton មហាសេដ្ឋីជំនួញលោក Warren Buffett (៦៧.៥ ពាន់លានដុល្លារ) និងលោក Larry Ellison (៥៩ ពាន់លានដុល្លារ) បានប្រមូលផ្តុំមហាសេដ្ឋីកំពូលទាំង ៥ ។
Forbes បាននិយាយថា មានមហាសេដ្ឋីចំនួន ២,០៩៥ នាក់នៅក្នុងបញ្ជីឆ្នាំ ២០២០ ដែលធ្លាក់ចុះពីចំនួន ២,១៥៣ នាក់នៅក្នុងឆ្នាំ ២០១៩ ។ ទ្រព្យសម្បត្តិសុទ្ធសរុបរបស់មហាសេដ្ឋីនានានៅឆ្នាំនេះគឺ ៨ ទ្រីលានដុល្លារ ធ្លាក់ចុះពី ៨,៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៩ ដែលជាការឆ្លុះបញ្ចាំងពីទីផ្សារដែលមានភាពច្របូកច្របល់ និងការរីករាលដាលនៃជំងឺឆ្លង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានធំៗ តែងតែមានអាថ៌កំបាំងម្យ៉ាងនេះ ជុំវិញទម្លាប់រស់នៅរបស់ពួកគេ
ចុចអាន៖សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស