Connect with us

KPT+

ទំហំ​ប្រាក់​មហាសេដ្ឋី​អចលនទ្រព្យ​​មាន​បំផុត​របស់​ហ្វីលីពីន​ MANNY VILLAR នៅ​តែ​ហក់​ឡើង

បានផុស

នៅ

មហាសេដ្ឋី​អចលនទ្រព្យ​គឺ​លោក  Manny Villar  នៅ​តែ​ជា​អ្នក​មាន​បំផុត​របស់​ហ្វីលីពីន។ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ឆ្នាំ ២០២០ ដែល​ចេញផ្សាយ​ដោយ Forbes នៅ​ថ្ងៃ​អង្គារ​ទី ៧ ខែ​មេសា។

Forbes ក៏​បាន​ប៉ាន់​ប្រមាណ​ថា​ ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Villar មាន​ចំនួន ៥,៦ ពាន់​លាន​ដុល្លារ​ ខ្ពស់​ជាង​កាល​ពី​ឆ្នាំ​មុន ៥,៥ ពាន់​លាន​ដុល្លារ​។  លោក​គឺ​ជា​មហាសេដ្ឋី​ជាប់​ចំណាត់​ថ្នាក់​ទី ២៨៦ នៅ​លើ​ពិភពលោក។​  លោក Villar អាយុ ៧០ ឆ្នាំ ​ធ្លាប់​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមហ៊ុន Starmalls និង Vista Land & Lifescapes ។ លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Golden Bria ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​និង​ខុនដូ​ផង​ដែរ។

នេះ​ជា​ជនជាតិ​ហ្វីលីពីន​ដែល​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​យ៉ាងហោចណាស់ ១ ពាន់​លាន​ដុល្លារ​ យោង​តាម​ទស្សនាវដ្ដី Forbes ៖

Manny Villar៥,៦ ពាន់​លាន​ដុល្លារ

Enrique Razon Jr ៣,៤ ពាន់​លាន​ដុល្លារ

Hans Sy ២ ពាន់​លាន​ដុល្លារ

Herbert Sy ២ ពាន់​លាន​ដុល្លារ

Harley Sy ១,៩ ពាន់​លាន​ដុល្លារ

Henry Sy Jr ១,៩ ពាន់​លាន​ដុល្លារ

Andrew Tan  ១,៩ ពាន់​លាន​ដុល្លារ

Teresita Sy Coson ១,៨ ពាន់​លាន​ដុល្លារ

Roberto Ongpin  ១,៧ ពាន់​លាន​ដុល្លារ

Lucio Tan ១,៧ ពាន់​លាន​ដុល្លារ

Tony Tan Caktiong  ១,៧ ពាន់​លាន​ដុល្លារ

Elizabeth Sy  ១,៦ ពាន់​លាន​ដុល្លារ

Ramon Ang  ១,៤ ពាន់​លាន​ដុល្លារ

Robert Coyiuto Jr ១,៤ ពាន់​លាន​ដុល្លារ

Eduardo Cojuangco  ១ ពាន់​លាន​ដុល្លារ

មានតែ Villar និង Roberto Ongpin ប៉ុណ្ណោះ ​ដែល​បាន​ឃើញ​ការ​កើន​ឡើង​នៃ​ទ្រព្យសម្បត្តិ ​ខណៈ​ពេល​ដែល​នៅ​សល់​មាន​ការ​ថយ​ចុះ។ ចំណែក​ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Ongpin បាន​កើន​ឡើង​បន្តិច​ បើ​ធៀប ១,១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ដល់ ១,៧ ពាន់​លាន​ដុល្លារ។

ទ្រព្យសម្បត្តិ​សុទ្ធ​របស់​ក្រុមហ៊ុន Lucio Tan បាន​ថយ​ចុះ ៦១% ស្មើនឹង ១,៤ ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប ៤,៤ ពាន់​លាន​ដុល្លារ​​ក្នុង​ឆ្នាំ ២០១៩ ។  Jollibee Tony Tan Caktiong និង​ក្រុម​គ្រួសារ​របស់​លោក សុទ្ធតែ​បាន​ថយ​ចុះ​ទ្រព្យសម្បត្តិ​ជាង ៥៦% ពី ៣,៩ ពាន់​លាន​ដុល្លារ​ទៅ ១,៧ ពាន់​លាន​ដុល្លារ។

ដោយឡែក នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក Jeff Bezos គឺ​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​ទី ៣ ជាប់ៗ​គ្នា​ជាមួយ​នឹង​ទឹកប្រាក់​សុទ្ធ​ប្រមាណ ១១៣ ពាន់​លាន​ដុល្លារ។ លោក Bill Gates (៩៨ ពាន់​លាន​ដុល្លារ) របស់​ក្រុមហ៊ុន Microsoft លោក Bernard Arnault (៧៦ ពាន់​​លាន​ដុល្លារ) របស់​​ក្រុមហ៊ុន Louis Vuitton មហាសេដ្ឋី​ជំនួញ​លោក Warren Buffett (៦៧.៥ ពាន់​លាន​ដុល្លារ) និង​លោក Larry Ellison (៥៩ ពាន់​លាន​ដុល្លារ) បាន​ប្រមូល​ផ្តុំ​មហា​សេដ្ឋី​កំពូល​ទាំង ៥ ។

Forbes បាន​និយាយ​ថា ​មាន​មហា​សេដ្ឋី​ចំនួន ២,០៩៥ នាក់​នៅ​ក្នុង​បញ្ជី​ឆ្នាំ ២០២០ ដែល​ធ្លាក់​ចុះ​ពី​ចំនួន ២,១៥៣ នាក់​នៅ​ក្នុង​ឆ្នាំ ២០១៩ ។ ទ្រព្យសម្បត្តិ​សុទ្ធ​សរុប​របស់​មហា​សេដ្ឋី​នានា​នៅ​ឆ្នាំ​នេះ​គឺ ៨ ទ្រី​លាន​ដុល្លារ ​ធ្លាក់​ចុះ​ពី ៨,៧ ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទីផ្សារ​ដែល​មាន​ភាព​ច្របូកច្របល់ ​និង​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​មាន​ធំៗ តែងតែ​មាន​អាថ៌កំបាំង​ម្យ៉ាង​នេះ ជុំវិញ​ទម្លាប់​រស់នៅ​របស់​ពួកគេ

ចុចអាន៖សិល្បៈ​​គំនូរ​និង​ការ​ថតរូប​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃជនជាតិ​ស្បែក​ខ្មៅ ដែល​គួរ​តែ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម