KPT+
៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ តែរឿងផ្ទាល់ខ្លួនគេ
មិនមានអ្នកណាម្នាក់ក្នុងចំណោមយើង ចង់បានមិត្តរួមក្រុមដែលខ្វះសុជីវធម៌ មួយថ្ងៃៗអង្គុយតែជជីកកកាយរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកដទៃ ដោយមិនក្រែងចិត្តគេសោះឡើយ។
ក្នុងសង្គម មនុស្សធុននេះ មានច្រើនគគោកសឹងដើរបុក។ ខ្លះចូលមកចង់ដឹង ខ្លះចូលមករំខានប្រសាទយើង ឯខ្លះក៏ទាញប្រយោជន៍ ហើយប្រកាសថាខ្លួនមិនខុសក៏មាន។ យ៉ាងណាមិញ រស់ក្នុងសង្គមជាមួយគ្នា និងក្នុងនាមជាមិត្តរួមការងារ ត្រូវចេះគោរពគ្នាទៅវិញទៅមក វានឹងជួយឲ្យបរិយាកាសការងារកាន់តែប្រសើរឡើង។ ជាពិសេស កាន់តែអំណោយផល ដល់ការកសាងទំនាក់ទំនង និងកិច្ចសហការជាងពេលមុនៗ។
ដូច្នេះតើយើងអាចដោះស្រាយ ជាមួយបុគ្គលនោះ ដោយរបៀបណា ទើបបានផលលឿនហើយមិនធ្វើឲ្យយើងហត់ចិត្ត ។
១ រក្សាភាពស្ងប់ស្ងាត់ និងកុំបង្ហាញរឿងផ្ទាល់ខ្លួនច្រើន
កាលបើយើងមានរឿងរីករាយ យើងអាចនឹងចង់ប្រាប់មិត្តភក្តិជិតស្និទ្ធឲ្យរីករាយជាមួយ ឬអបអរសាទរដែរ។ ប៉ុន្តែ យ៉ាងណាវិញ ប្រសិនបើមិត្តរួមការងារយើង ជាមនុស្សឈ្លើយខ្លាំង ។ ដូច្នេះចូរព្យាយាមនៅឲ្យស្ងៀម ឲ្យមនុស្សប្រភេទនេះដឹងពីយើងតិចបំផុត តាមដែលអាចធ្វើទៅបាន។ មនុស្សប្រភេទនេះ កាន់តែដឹងពីជីវិតផ្ទាល់ខ្លួនយើងច្រើន នោះនឹងមករំខានអារម្មណ៍យើងវិញទេ។ អ្នកខ្លះ អាចជជីកសួរ ចង់ដឹងឮ ឬរហូតដល់លូកលាន់រឿងផ្ទាល់ខ្លួនរបស់យើង ថែមទៀតផង។

២ កុំយកវាជាអារម្មណ៍ផ្ទាល់ខ្លួន ឬដាក់សំពាធឲ្យខ្លួនឯង
ត្រូវគិតថា បើគេជាមនុស្សមានចរិតបែបនេះទៅហើយ ត្រូវគិតមកវិញថា គេនោះជាមនុស្សចូលចិត្តប្រព្រឹត្តដោយគ្មានសុជីវធម៌ តាំងពីកំណើត ឬមិនបានទទួលការអប់រំតាំងពីកំណើតមកទៅហើយ។ កុំយកបញ្ហាដែលជននោះបានបង្ក និងដាក់ក្នុងខ្លួន នាំឲ្យមានអារម្មណ៍មិនល្អ។ ត្រូវគិតមកវិញថា ពួកគេគ្រាន់តែធ្វើ ដើម្បីបំពេញចិត្តខ្លួនឯងតែប៉ុណ្ណឹង។ មិនចាំបាច់កាន់ឲ្យជាប់នាំឈឺដៃ ព្រោះវាគ្មានប្រយោជន៍សម្រាប់យើង ក្នុងការយកចិត្តទុកដាក់ យើងមិនអាចហាមឃាត់ទង្វើរបស់មនុស្សគ្មានសីលធម៌បានទេ។ ទុកវាចោល យើងនឹងសប្បាយចិត្តជាងនេះ។
៣ ចែករំលែកជំនាញ/វិធីសាស្រ្តការងារ
នេះជាកន្លែងដែលអ្នកត្រូវតែ អត់ធ្មត់ខ្លាំងបំផុត។ ប៉ុន្តែប្រសិនបើយើងអាចឆ្លងកាត់ជំហាននេះបាន នោះជីវិតនឹងកាន់តែងាយស្រួល។ ព្យាយាមបង្រៀន ឬចែករំលែកជំនាញ/វិធីសាស្រ្តការងារ តាមដែលយើងអាចប្រាប់បាន។ នេះជាវិធី ដែលយើងអាច ព្យាយាមដើម្បីរក្សាមនុស្សនេះចេញ។ នៅពេលដែលពួកគេអាចធ្វើការដោយខ្លួនឯង។ ពួកគេនឹងមិនចាំបាច់រញ៉េរញ៉ៃជាមួយអ្នកញឹកញាប់ទេ ទោះបីជាពួកគេមិនចេះគួរសមតាំងពីដើមមកក៏ដោយ។
៤ ជ្រើសរើសផ្តោតលើអ្វីដែលល្អ

អ្នកត្រូវតែរំលឹកខ្លួនឯងថា អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ លើសពីនេះ អ្នកមិនអាចគ្រប់គ្រង ឬណែនាំនរណាម្នាក់មិនឲ្យប្រព្រឹត្តអាក្រក់មកលើយើងបានទេ។ អនុញ្ញាតឲ្យវាកន្លងផុតទៅ ចូលរួមឲ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ ផ្ទុយទៅវិញ ចូរផ្ដោតទៅលើមនុស្សល្អជុំវិញខ្លួនវិញ ហើយផ្ដោតលើមនុស្សដែលឲ្យតម្លៃលើគំនិតរបស់យើង។ មនុស្សគ្រប់គ្នាមានកិត្តិយស បុគ្គលដែលគ្មានសុជីវធម៌ រមែងមិនមានផលចំណេញសម្រាប់ខ្លួនឯង។ គ្មានអ្វីអាចផ្លាស់ប្ដូរពួកគេបានទេ ព្រោះនេះជាចរិតពីកំណើតកែមិនឡើងហ្នឹងឯង។ បើគេនៅតែមករំខាន ត្រូវជូនដំណឹងទៅអ្នកគ្រប់គ្រង ឬចាត់ការចេញឲ្យខ្មាសគេតែម្ដង។
៥ កុំសុំទោសចំពោះរឿងដែលអ្នកមិនបានធ្វើ
សម្រាប់មនុស្សគ្មានសីលធម៌ អ្នកអាចបោះបង់ចោលអ្វីទាំងអស់។ ប៉ុន្តែកុំនិយាយពាក្យសុំទោស ចំពោះអ្វីដែលអ្នកមិនបានធ្វើ ឬពាក់ព័ន្ធជាមួយ។ ដូចដែលបាននិយាយពីមុន មនុស្សគ្មានសីលធម៌ មិនខ្វល់ថាអ្នកល្អប៉ុណ្ណាទេ។ ពួកគេគ្រាន់តែសម្ដែងក្នុងលក្ខណៈបញ្ច្រាស ដើម្បីមកបំពេញតម្រូវការរបស់ពួកគេហ្នឹងឯង។ ប្រសិនបើអ្នកប្រាកដថា អ្នកមិនបានធ្វើអ្វីខុស ឬធ្វើបានល្អហើយ មិនបាច់ទៅខ្វល់ជាមួយមនុស្សធន់នេះ នាំតែហត់ចិត្តឡើយ។

មនុស្សនេះ និយមតែស្អប់អ្នកណាលើសជាងខ្លួន ល្អជាងខ្លួន ឬយើងមានគេចូលចិត្តច្រើន ក៏កើតរោគច្រណែននិយាយដើមគេ ឬមើលងាយគេមិនដល់ខ្លួន។ តាមពិត បើគិតឲ្យងាយ គឺគេនោះជាមនុស្សបែបនេះ មិនចេះខុសតាំងពីណាពីណីមក ហើយវាជាបញ្ហារបស់គេតាំងពីកំណើត កែលែងឡើងទៅហើយ ។ បើយើងយកខ្លួនទៅបៀត ឬចាប់អារម្មណ៍ ដូចយកអនាគតទៅខាតពេលជាមួយចោលឥតអំពើរ ដែលគ្មានន័យសោះឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានអារម្មណ៍ថា អ្នកជុំវិញបោះបង់ចោល ? អានអត្ថបទសិន ក្រែងធូរស្បើយផ្លូវចិត្តខ្លះ
ចុចអាន៖វិធីដោះស្រាយអារម្មណ៍ដែលនឹករលឹក ចំពោះមនុស្សឃ្លាតចាកឆ្ងាយពីយើង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង