KPT+
មាន ៥ ចំណុចនេះជីវិតអាពាហ៍ពិពាហ៍នឹងមានបញ្ហា
ជីវិតគូ ពិតជាលំបាកដែលអាចដើររួមផ្លូវយូរអង្វែង ចំពោះប្ដីប្រពន្ធទាំងឡាយណា ដែលមានប៉ុន្មានចំណុចនេះជាប់ខ្លួន ៖
១. ជិតតែកាយ ចិត្តមិននៅជាមួយគ្នា
គូស្វាមីភរិយាបើរស់នៅក្រោមដំបូលតែមួយ តែដូចឆ្ងាយគ្នាមួយយោជន៍ ដោយសារម្នាក់ៗរវល់រៀងខ្លួនជួនជួបមុខគ្នាតែពេលយប់ ជួនមិនបានជួបមុខគ្នាក៏មាន ព្រោះតែពេលចូលផ្ទះយប់ជ្រៅខ្លាំងនេះជារឿងត្រូវដោះស្រាយឡើងវិញបន្ទាន់។
២. មិនរស់នៅជុំគ្នា ក្រោយរៀបការរួច
ការរស់នៅឆ្ងាយពីគ្នា អាចនាំឱ្យប្ដីប្រពន្ធមិនសូវបានទាក់ទង មិនសូវនឹករឭកគ្នា និងជួនកាលបណ្ដាលឲ្យដៃគូម្ខាងៗមានទម្លាប់ឯកោបាន ឬបែកចិត្តមានថ្មី។ សញ្ញានេះកំពុងបញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍មិនរឹងមាំឡើយ។
៣. មិនជួយមើលថែគ្នាពេលមានជំងឺ
ប្ដីប្រពន្ធ ត្រូវរួមទាំងសុខនិងទុក្ខជាមួយគ្នា ប៉ុន្តែបើពេលឈឺថ្កាត់ គ្មានអ្នកអើពើ យកចិត្តទុកដាក់ទេ រៀបការរួចមែន តែដូចមិនរៀបការដដែល។ មូលហេតុនេះហើយ ទើបជីវិតគូ គ្មានសុភមង្គល និងមិនអាចបន្តជាមួគ្នាបានយូរ។
៤. មិនជួយគិតគូអនាគតគ្រួសារជាមួយគ្នា
ក្រោយរៀបការហើយ ម្នាក់ៗត្រូវជាចំណែកនៃគ្នា។ ដូច្នេះអនាគតគ្រួសារ ចំណូលចំណាយ ការចិញ្ចឹមបីកូន ត្រូវតែគិតគូរនិងដោះស្រាយជាមួយគ្នា។ ប៉ុន្តែបើមិនខំជួយរៀបផែនការជាមួយគ្នាទេ គ្រួសារធ្វើមែចនឹងបានក្ដីសុខទៅ?
៥. មិនត្រូវគ្នាជាមួយសាច់ថ្លៃ
ក្នុងនាមជាកូនប្រសាសាច់ថ្លៃ បញ្ហារមែងមានតិចឬច្រើន ម្នាក់ៗត្រូវចេះអត់ធន់ លើកលែងនិងជួយសម្របសម្រួល ដោះស្រាយឱ្យបានល្អវិញកុំបន្លាយយូរពេក។ វិវាទបែបនេះ ពិបាកសាងជិវិតគ្រួសារជាមួយគ្នាបានយូរអង្វែងណាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ អ្នកចិត្តសាស្ត្រនិយាយថា ស្នេហាស្ងប់ស្ងាត់លាក់កំបាំងអាចជាលេសនៃចិត្តវៀចវេរ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង