KPT+
ខ្សែជីវិតដំបូង លោក Yoon Suk-yeol មុនក្លាយជាប្រធានាធិបតីជាប់ឆ្នោត របស់កូរ៉េខាងត្បូង
លោក Yoon Suk-yeol ជាអ្នកនយោបាយកូរ៉េខាងត្បូង ជាអតីតរដ្ឋអាជ្ញាកំពូលរបស់ប្រទេស និងជាមេធាវី។ បន្ថែមពីនោះ លោកក៏ជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង កាលម្សិលមិញនេះផងដែរ។

ជីវិតដំបូង និងការអប់រំ លោកកើតនៅ Yeonhui-dong នៃស្រុក Seodaemun ទីក្រុងសេអ៊ូល ក្នុងឆ្នាំ ១៩៦០។ ឪពុកឈ្មោះ Yoon Ki-joong គឺជាអ្នកអប់រំចូលនិវត្តន៍ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Yonsei ដែលក្រោយមកបានបង្កើតសង្គមស្ថិតិកូរ៉េ ហើយឥឡូវនេះ ជាសមាជិកពេញសិទ្ធិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិនៃសាធារណរដ្ឋកូរ៉េ។ ចំណែកម្ដាយកើតនៅ Gangneung ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ewha Womans មុនពេលចាកចេញពីមុខតំណែង បន្ទាប់ពីរៀបការរួច។
លោកបានចូលរៀននៅវិទ្យាល័យ Chungam ហើយបានសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យជាតិសេអ៊ូល។ លោកគឺជាសហសេវិករបស់ Moon Kang-bae ដែលជាមេធាវីដូចគ្នា។ មិនយូរប៉ុន្មាន បន្ទាប់ពីការបះបោរ Gwangju លោក និងសហការីបានធ្វើការកាត់ក្ដីសាកល្បង ជាកន្លែងដែលគាត់ដើរតួជារដ្ឋអាជ្ញា ដោយទាមទារឲ្យមានការកាត់ទោសប្រហារជីវិតលោក Chun Doo-hwan ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋ។ បន្ទាប់ពីការកាត់ទោសបែបសាកល្បងលោក បានភៀសខ្លួនទៅខេត្ត Gangwon វិញ។
លោកបានប្រឡងជាប់ផ្នែកទី ១ នៃការប្រឡងថ្នាក់ឆ្នាំទី ៤ នៃសាកលវិទ្យាល័យ ប៉ុន្តែបានបរាជ័យ។ គាត់បន្តបរាជ័យក្នុងរយៈពេល ៩ ឆ្នាំបន្ទាប់។ ហេតុផលសម្រាប់នៃការបរាជ័យនេះ គឺមិនច្បាស់លាស់ទេ ប៉ុន្តែមូលហេតុចម្បងត្រូវបានចាត់ទុកថាជាការសាកល្បង ដែលគាត់បានធ្វើឡើងប្រឆាំងនឹងលោក Chun Doo-hwan ។ ទីបំផុតគាត់បានឆ្លងកាត់របារលំបាកនេះ នៅឆ្នាំ ១៩៩១ នៅក្នុងថ្នាក់បញ្ចប់ការសិក្សាដូចគ្នា ជាមួយនឹងសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Park Beom-kye។

ជីវិតក្នុងអគ្គព្រះរាជអាជ្ញា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ លោកត្រូវបានតែងតាំងជាអគ្គរដ្ឋអាជ្ញាជំនួសលោក Moon Moo-il។ ការតែងតាំងនេះ ត្រូវបានស្វាគមន៍ដោយគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច និងគណបក្សដើម្បីប្រជាធិបតេយ្យ និងសន្តិភាព ប៉ុន្តែត្រូវបានជំទាស់ដោយគណបក្ស Liberty Korea និងគណបក្ស Bareunmirae។
នៅថ្ងៃទី ១៦ ខែកក្កដា គាត់ត្រូវបានតែងតាំងជាផ្លូវការជាអគ្គព្រះរាជអាជ្ញាថ្មី ហើយបានចាប់ផ្ដើមអាណត្តិរបស់គាត់ ៩ ថ្ងៃក្រោយមក។ ពីពេលនោះមក លោកប្រធានាធិបតី Moon បានបញ្ជាឲ្យគាត់ធ្វើអព្យាក្រឹត ដោយបន្ថែមថា អំពើពុករលួយគ្រប់ប្រភេទ ត្រូវតែស៊ើបអង្កេតយ៉ាងតឹងរ៉ឹង ទោះបីជាវាពាក់ព័ន្ធនឹងរដ្ឋាភិបាលក៏ដោយ។
នៅខែមេសា ឆ្នាំ ២០២០សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានវាយប្រហារលោកម្ដងទៀត ហើយបានអំពាវនាវឲ្យគាត់លាលែងពីតំណែង ខណៈដែលអយ្យការបានចាប់ផ្ដើមការស៊ើបអង្កេតលើករណីរំលោភច្បាប់បោះឆ្នោត ដែលពាក់ព័ន្ធនឹងអ្នកនយោបាយដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំង ហើយថែមទាំងសង្ស័យថា មានការក្លែងបន្លំការបោះឆ្នោតនៃការប្រណាំងអភិបាលក្រុង Ulsan សម្រាប់អភិបាលក្រុង Song Cheol-ho ក្នុងឆ្នាំ២០១៨ ។
នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Choo Mi-ae បានព្យួរតំណែងរបស់លោក ដោយលើកឡើងពីការបំពានក្រមសីលធម៌ ការរំលោភបំពានអំណាច និងការជ្រៀតជ្រែកក្នុងការស៊ើបអង្កេតលើសហការី និងសមាជិកគ្រួសាររបស់គាត់។ យ៉ាងណាមិញនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ លោក បានលាលែងពីតំណែង ដែលត្រូវបានទទួលយកដោយប្រធានាធិបតី Moon។

ជីវិតឯកជន លោកបានរៀបការជាមួយលោកស្រី Kim Kun-hui តាំងពីឆ្នាំ ២០១២ ហើយភរិយារបស់លោក ជាប្រធានក្រុមហ៊ុន Covana Contents ដែលជាក្រុមហ៊ុនដែលមានជំនាញក្នុងការតាំងពិពណ៌សិល្បៈ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖wikipedia
ចុចអាន៖គោលនយោបាយធំៗចំនួន ៥ ប្រធានាធិបតី កូរ៉េខាងត្បូង ថ្មី ដាក់ចេញមុនជាប់ឆ្នោត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?