KPT+
ប្រញាប់ដកខ្លួនថយ ប្រសិនគូស្នេហ៍ប្រព្រឹត្តទង្វើបែបនេះដាក់យើង
ស្នេហាពិត ពិតជាមាននៅលើលោកនេះ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងក្នុងការទទួលបានស្នេហាពិតនោះទេ។ អ្នកខ្លះជួបស្នេហ៍សមប្រកប ជីវិតក៏ភព្វប្រសព្វតែនឹងសុមង្គល។ ឯអ្នកខ្លះជួបស្នេហាចាប់ឆាយ ជីវិតគូក៏ប្រែជាល្អក់កករ មិនស្គាល់អ្វីជាក្ដីសុខនឹងគេឡើយ។
តាមពិតទៅ ប្រសិនជួបប្រភេទស្នេហាដែលមិនសមប្រកប យើងមិនចាំបាច់ទ្រាំ នាំគ្រាំគ្រាធ្វើអី គួរណាស់តែដកខ្លួនថយ ហើយរើសអ្នកថ្មីទៀត ព្រោះយើងមិនមែនអស់ជម្រើសឯណា។ ជីវិតត្រូវការសុមង្គល បើគេមិនអាចផ្ដល់សុភមង្គលឱ្យយើង យើងគួរដើរចេញ។ ជាពិសេស ប្រសិនដៃគូប្រព្រឹត្តទង្វើ ៤យ៉ាងដូចខាងក្រោមដាក់យើង យើងគួរដកខ្លួនឱ្យឆាប់។
១. មិនផ្ដល់ការលើកទឹកចិត្ត
ក្នុងសម្ព័ន្ធភាពស្នេហា ទោះបីគ្រប់គ្នាមិនមានអ្នកល្អឥតខ្ចោះ យ៉ាងហោចណាស់ ម្នាក់ដែលយើងជ្រើសរើស គួរតែជាមនុស្សម្នាក់ដែលល្អដាក់យើងជាងគេ ហើយតែងតែចាំលើកទឹកចិត្ត គ្រប់រឿងរ៉ាវ ដែលយើងប្រឈមប្រចាំថ្ងៃ។ ផ្ទុយទៅវិញ មួយថ្ងៃៗគិតតែពីត្អូញត្អែររឿងអវិជ្ជមានរបស់យើង ហើយរិះគន់យើងមិនសូវសំចៃមាត់ តើនរណានឹងមានកម្លាំងចិត្តទៅ។ បើបែបនេះ គួរតែលើកដៃលាគ្នា ទាន់យើងនៅអាចទ្រាំបាន។
២. ប្រមាថមាក់ងាយ

ខ្វះការលើកទឹក និងទម្លាប់រិះគន់យូរៗទៅ នឹងក្លាយទៅជាការប្រមាថមាក់ងាយ។ ជួនកាលគេមិនទុកមុខឱ្យយើង ដោយហ៊ានបង្អាប់យើងនៅចំពោះមុខអ្នកដទៃថែមទៀតផង។ សួរថា នរណាចិត្តព្រះ អាចទ្រាំទង្វើបែបនេះបាន? ក្រៅពីអាម៉ាស់ យើងក៏ក្លាយជា មនុស្សអន់ខ្សោយ គ្មានតម្លៃ គ្មានភាពថ្លៃថ្នូរ ឬអសមត្ថភាពចំពោះអ្នកដទៃ ដោយសារតែគេ។
ចូរចាំថា ស្នេហាជាការជ្រោមជ្រែង បើបណ្តុះបង្អាប់ បន្ទាបបន្ថោក វាលែងជាស្នេហាហើយ។
៣. យើងចាំតែផ្ដល់ឱ្យ គេចាំតែទទួល

និយាយដល់ចំណងស្នេហា មិនមាននរណាជាមានឬជាអ្នកក្រទេ។ គ្រប់គ្នាជួយជ្រោមជ្រែងគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ប្រសិនស្នេហាយើង មានតែការផ្ដល់ឱ្យតែម្ខាង វាអយុត្តិធម៌ណាស់សម្រាប់យើង។ គ្រប់យ៉ាងយើងលះបង់ដើម្បីគេ មិនថាពេលវេលា ក្ដីស្រឡាញ់ និងតម្រូវផ្សេងទៀតដែលគេត្រូវការ ប៉ុន្តែចំណែកយើង អ្វីក៏ទទេ។
ប្រសិនកំពុងស្ថិតក្នុងទំនាក់ទំនងបែបនេះ គួរដកខ្លួនថយ មកពិចារណាសារជាថ្មី ព្រោះយើងមានតម្លៃតែពេលគេត្រូវការមួយពេលៗប៉ុណ្ណោះ តើបន្តនៅធ្វើអីទៀត?
៤. ព្រងើយកន្តើយ
ភាពព្រងើយកន្តើយនឹងគូស្នេហ៍ ជាឬសគល់នៃបញ្ហា បង្កឱ្យស្នេហាជួបឧបសគ្គ ហើយមិនអាចដើរទៅមុខបាន។ សាកគិតមើល៍ មានគេជាដៃគូពិតមែន តែគ្រប់យ៉ាងយើងរ៉ាប់រងខ្លួនឯងទាំងអស់ តើមានគេបានប្រយោជន៍អី? ទោះបីគ្មានលុយកាក់ មាសប្រាក់ សម្ភារថ្លៃៗ វាមិនថ្វីទេ ប៉ុន្តែបើគ្មានចិត្តឈឺឆ្អាលគ្នា ទោះមានរបស់ទាំងនោះ ក៏អត់ន័យដែរ។ នៅក្នុងសម្ព័ន្ធភាពស្នេហា ការខ្វល់ខ្វាយ យកចិត្តទុកដាក់ចំពោះគ្នា ជារឿងសំខាន់ណាស់ រាប់តាំងពីនៅជាសង្សារ រហូតបានគ្នាជាប្ដីប្រពន្ធ។ ផ្ទុយទៅវិញ បើដៃគូយើង មិនដែលខ្វល់ពីយើងអីសូម្បីបន្តិច តើនេះហៅថា ស្រឡាញ់គ្នាទៀតទេ? ប្រាកដជាអត់ហើយ! អ៊ីចឹង គួរឈប់ទ្រាំទៀតទៅ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ