Connect with us

KPT+

អាហារ ៦មុខ ម្ចាស់ក្សត្រី អេលីហ្សាបែត មិនសោយទាល់តែសោះ និងសោយជាប្រចាំ

បានផុស

នៅ

ធម្មតាទេ មនុស្សម្នាក់ៗមានរសនិយមខុសៗគ្នា តាមចំណូលចិត្តរៀងខ្លួន។ ដូចគ្នាដែរ មនុស្សក្នុងខ្សែរាជវង្សអង់គ្លេស ក៏មានអ្វីដែលទ្រង់សព្វព្រះទ័យ និងមិនសព្វព្រះទ័យដែរ។ ជាក់ស្ដែង ម្ចាស់ក្សត្រី អេលីហ្សាបែត ទី២ (Elizabeth II) ដែលកំពុងគ្រង់រាជ្យលើចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ន ទ្រង់មានព្រះស្ងោយត្រូវហាមប្រាមដាច់ខាត និងព្រះស្ងោយមួយចំនួន ដែលទ្រង់សព្វព្រះទ័យខ្លាំង។

สมเด็จพระราชินีนาถเอลิซาเบธที่ 2
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ខ្ទឹមស ត្រូវបានហាមឃាត់

ម្ចាស់ក្សត្រីនៃរាជវង្ស​អង់គ្លេសអង្គនេះ មិន​​សោយ​ខ្ទឹមសនោះ​ទេ។ មូលហេតុដោយសារទ្រង់មិនសព្វព្រះទ័យនឹងក្លិនខ្ទឹមសទាល់តែសោះ។

២. អាហារជាតិម្សៅ ត្រូវហាមប្រាម នៅពេលល្ងាច

អាហារដែលព្រះមហាក្សត្រិយានីត្រូវសោយនាពេលល្ងាច មិនត្រូវជាតិកាបូអ៊ីដ្រាតដូចជា ប៉ាស្តា ដំឡូង និងអង្ករ ជាដាច់ខាត។ ការហាមប្រាមមួយនេះ គឺដើម្បីការពារព្រះសុខភាពរបស់ម្ចាស់ក្សត្រី។

៣.​​ គ្មានទេអាហារប្រអប់

នៅលើតុព្រះស្ងោយរបស់ទ្រង់ ​មិនត្រូវឱ្យមានអាហារយកចេញពី​ប្រអប់ ឬ​ថង់​ប្លាស្ទិក ​នោះទេ។ ដោយសារម្ចាស់ក្សត្រីត្រូវសោយអាហារគ្រប់យ៉ាងនៅលើចានមាសមាស ជាមួយនឹងកាំបិតមាស និងសមមាស។ឪ ដូច្នេះអាហារវេចខ្ចប់គ្រប់យ៉ាងត្រូវហាមឃាត់ដាច់ខាត។

៤. សាំងវិច ត្រីធូណា

នំសាំងវិចគឺជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់ម​នុស្សជាច្រើន រួមទាំងព្រះមហាក្សត្រិយានីផងដែរ។ ចំណែករូបមន្តសាំងវិចដែលទ្រង់តែងតែសោយជាប្រចាំ គឺ ត្រីធូណា ទឹកម៉ាយ៉ាណេស ជាមួយនឹងបន្លែត្រសក់។

៥. សោយចេក ឬក្រូច ត្រូវប្រើសម និងកាំបិត

អាហារសម្រន់មួយក្នុងចំណោមអាហារដែលម្ចាស់ក្សត្រី អេលីហ្សាបែត ទី២ សព្វព្រះទ័យ គឺផ្លែឈើស្រស់។ ប៉ុន្តែវាចម្លែកបន្តិច ព្រោះថារាល់ពេលដែលទ្រង់សោយចេក ឬផ្លែក្រូច ម្ចាស់ក្សត្រីអង្គនេះត្រូវប្រើសម និងកាំបិតជានិច្ច។

៦. អាហារសម្រន់សំណព្វរបស់ម្ចាស់ក្សត្រី

ព្រះមហាក្សត្រិយានីសព្វព្រះទ័យនំសូកូឡាខ្លាំងជាងគេ និងបន្ទាប់មកគឺ នំផេនខេក។ រាល់ពេលទ្រង់យាងក្រសាលនៅទីជិតឆ្ងាយ ទ្រង់តែងតែមានអាហារ ២មុខនេះ ដាក់តាមព្រះកាយជារឿយៗ។

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះអាហារប៉ុន្មានមុខនេះ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ វិមានមួយ ចំណាយប្រាក់រាប់លានជួសជុល តែម្ចាស់ក្សត្រី Elizabeth មិនធ្លាប់យាងទៅសូម្បីម្ដង

ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ជាប់តំណែងមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៥ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម