Connect with us

KPT+

ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ

បានផុស

នៅ

ពីនារីបម្រើក្រីក្រ Natasha បានផ្លាស់ប្តូរជីវិតពីតោកយ៉ាក​មកខ្ពង់ខ្ពស់ ធ្វើឱ្យស្រីៗរាប់លាននាក់ ផ្ទុះការសរសើរយ៉ាងខ្លាំង។

នៅអាយុ ១៩ឆ្នាំ ដោយសារតែភាពក្រីក្រ យុវតី Natasha Aliyeva បានដាក់ពាក្យធ្វើការជាអ្នកបម្រើនៅសណ្ឋាគារ Minsk Hotel ក្នុងប្រទេសបេឡារុស្ស។ សណ្ឋាគាដែល Natasha ​ធ្វើការ​ ជាទីពេញនិយមរបស់ភ្ញៀវអ្នកមានៗ ដែលនាងអាចជួបជាមួយមហាសេដ្ឋី ឥស្សរិយជនជាន់ខ្ពស់ ​រួមទាំងខ្សែរាជវង្សផងដែរ។ ហើយវាសនារបស់ Natasha បានផ្លាស់ប្តូរ​​គ្រប់យ៉ាង បន្ទាប់ពីនាងបានជួបព្រះអម្ចាស់ទីក្រុងឌូបៃ ក្នុងឆ្នាំ ២០០៧ ។

Nữ bồi bàn nghèo một bước lên tiên khi lọt mắt xanh hoàng tử Dubai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃនោះ Natasha Aliyeva ត្រូវអ្នកគ្រប់គ្រង ប្រើឱ្យយកទឹកក្រូចមួយកែវទៅថ្វាយព្រះអង្គម្ចាស់ Sheikh Saeed bin Maktoum al Maktoum ដែលជាទាយាទច្បង នៃប្រទេសអារ៉ាប់រួម។ នៅពេលឃើញដំបូង ព្រះអង្គម្ចាស់វ័យ ៣០វស្សា បានលង់ស្រឡាញ់នឹងនារីបម្រើរូបនេះ ហើយទ្រង់បានបន្តស្នាក់នៅកាន់តែយូរ នៅសណ្ឋាគារដែល Natasha កំពុងធ្វើការ។ មួយខែក្រោយមក ព្រះអង្គម្ចាស់បានយាងទៅឌូបៃវិញ និងបានសុំអនុញ្ញាតពីព្រះមាតាបិតា ដើម្បីរៀបអភិសេកជាមួយ Natasha ។ អាពាហ៍ពិពាហ៍របស់ពួកគេក៏បានធ្វើឡើងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០០៧ យ៉ាងឱឡារឹក។

Remember the waitress Natalia who married the Sheikh? This is how her LIFE  turned out after 13 years - YouTube

យ៉ាងណាមិញ មុន​រៀបការ ព្រះអង្គម្ចាស់ Sheikh Saeed បាន​រៀប​អភិសេក និង​មាន​បុត្រ ៥ អង្គរួចមកហើយ។ ដោយសារច្បាប់នៅឌូបៃ អនុញ្ញាតឱ្យមានពហុពន្ធភាព ទ្រង់អាចរៀបអភិសេកជាមួយមហេសីបន្ថែមបាន ទើបបានជា Natasha ក្លាយជាមហេសីទី២ របស់ព្រះអម្ចាស់អង្គនេះ។

Nữ bồi bàn nghèo một bước lên tiên khi lọt mắt xanh hoàng tử Dubai

នៅពេលដែលនាងចាកចេញពីស្រុកកំណើត ដើម្បីរស់នៅជាមួយគ្រួសាររាជវង្សឌូបៃ Natasha ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា “ជីវិតរបស់ខ្ញុំ ប្រៀបដូចជារឿងនិទាន។ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ ហើយខ្ញុំ​មិន​ស្តាយ​ក្រោយ​ទេ”។

ដោយឡែក អ្នកស្រី Lilia អាយុ ៥២ឆ្នាំ ត្រូវជាម្តាយរបស់ Natasha បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការអនុញ្ញាតឱ្យកូនស្រីរៀបការនឹងខ្សែរាជវង្សមិនមែនព្រោះទ្រព្យសម្បត្តិនោះទេ តែដោយសារគាត់ជឿថាកូនស្រីរបស់គាត់ស្រឡាញ់ព្រះអង្គដោយស្មោះ ហើយព្រះអង្គអាចផ្ដល់សុភមង្គលដល់កូនស្រីរបស់គាត់វិញ។​

Nữ bồi bàn nghèo một bước lên tiên khi lọt mắt xanh hoàng tử Dubai

ក្រោយរៀបការចូលរាជវង្ស Natasha បានសាងទំនាក់ទំនងជិតស្និទ្ធជាមួយមហេសីដើម យ៉ាងឆាប់រហ័ស និងពុំដែលលេចឮព័ត៌មានជម្លោះអ្វីឡើយ។ មិនត្រឹមតែទទួលបានក្ដីស្រឡាញ់ពីមហេសីដើមនោះទេ ព្រះនាង Natasha ក៏តែងតែទទួលបានអំណោយដ៏ប្រណិតពីព្រះបិតាក្មេកដូចជា រថយន្តទំនើប ចិញ្ចៀនមាសស្រោបពេជ្រធំៗ និងសម្លៀកបំពាក់ពីម៉ាកល្បីៗផងដែរ។ ចំណែកអ្នកផ្ទះ​​របស់ព្រះនាង នាពេលនេះ មិន​សូវ​មាន​ការ​លំបាកនោះទេ៕

Nữ bồi bàn nghèo một bước lên tiên khi lọt mắt xanh hoàng tử Dubai

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿង​រ៉ាវ​ដ៏​​មាន​ឥទ្ធិពល​អំពី​ព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN

ចុចអាន៖ ការចំណាយ​នៅឌូបៃ របស់សេដ្ឋីក្មេងៗ អ្នកមិនដែលដឹងទេ!

ចុចអាន៖ គូស្នេហ៍មិនទាន់រៀបការទៅជួលបន្ទប់នៅឌូបៃ នឹង​ប្រឈម…..

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម