Connect with us

KPT+

ហេតុផល ៤ យ៉ាងបញ្ជាក់ថាអ្នករៀនតន្រ្តីមានភាពទាក់ទាញជាងមនុស្សធម្មតា

បានផុស

នៅ

ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់មានភាពផ្សេងគ្នា ទៅតាមនិស្ស័យកំណើតរបស់ពួកគេ។ រីឯការជ្រើសរើសរៀនជំនាញឬអាជីពក៏ធ្វើឡើងទៅតាមការចូលចិត្តនោះឯង។ ក្នុងនោះក្រុមអ្នកសិក្សាបានរករឃើញហេតុផលមួយចំនួនដែលបង្ហាញថា ​អ្នករៀនលេងតន្ត្រីអាចទទួលបានទាក់ទាញខ្ពស់ ជាងអ្នករៀនជំនាញផ្សេង។

មានភាពច្នៃប្រឌិតខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទភ្លេងរាប់រយលានប្រភេទដែលយើងធ្លាប់និងមិនធា្លប់ស្ដាប់ សុទ្ធសឹងតែកើតចេញពីតន្ត្រីករ។ គិតមើល៍! ពួកគេអស្ចារ្យប៉ុណ្ណាដែលអាចបង្កើតបទភ្លេងថ្មីៗ និងប្លែកៗជានិច្ច? ដោយសារបែបនេះទើបនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ក្រុមអ្នកលេងតន្រ្តីមានភាពច្នៃប្រឌិតខ្ពស់ខុសប្លែកពីគេ និងជាក្រុមមនុស្សមានភាពទាក់ទាញ ការចូលចិត្តជាងក្រុមណាទាំងអស់។

ខួរក្បាលល្អ

ការសិក្សាបានបង្ហាញថា ការលេងតន្ត្រីច្រើននឹងផ្តល់ឲ្យខួរក្បាលឆ្លាតវៃ ជាពិសេសចំពោះកុមារ។ បន្ថែមពីនេះ អ្នកលេងតន្ត្រីនឹងកើនកម្រិត IQ ខ្ពស់ជាងពីកំណើត បើសិនពួកគេចាប់ផ្ដើមលេងវាតាំងពីក្មេងមក។ អ្វីដែលគួរកត់សម្គាល់មួយទៀត ក្រុមនេះពូកែគណិតវិទ្យាជាងប្រក្រតីផងដែរ ពេលលេងភ្លេងជាប់លាប់។ មិនតែប៉ុណ្ណោះតន្រ្តីករ-ការិនីភាគច្រើនមិនសូវចេះស្មុគស្មាញយូរនោះទេ។

ងាយភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ

តន្ត្រីជាមធ្យោបាយភ្ជាប់វប្បធម៌ មនុស្ស និងទស្សនៈផ្សេងៗគ្នា។ ជួនកាលយើងអាចស្គាល់ទីកន្លែងមួយ ឬមនុស្សណាម្នាក់តាមរយៈបទភ្លេងរបស់អ្នកតន្ត្រីនេះឯង។ អ្វីដែលពិសេសក្រុមមនុស្សនេះមានគេស្រឡាញ់ចូលចិត្តច្រើន ព្រោះងាយចុះសម្រុងនឹងគេ។ ក្រៅពីនោះ អ្នកលេងតន្ត្រីពូកែស្ដាប់ ព្រមទាំងពូកែសង្កេតថែមទៀតផង។ ដោយសារតែយ៉ាងនេះ ទើបតន្ត្រីករ-ការិនី តែងតែជោគជ័យក្នុងពេលនិយាយជាសាធារណៈ។

ចេះគ្រប់គ្រងខ្លួនឯងបានល្អ

ជាការពិតការរៀនលេងឧបករណ៍តន្ត្រីគឺជាការងារដ៏លំបាកនៅពេលអ្នកចាប់ផ្តើមដំបូងៗ ហើយត្រូវការការផ្តោតអារម្មណ៍ច្រើនបំផុត។ ដូច្នេះនៅពេលដែលនរណាមានជំនាញលេងភ្លេងស្ទាត់ នោះមានន័យថា គេមានសមត្ថភាពគ្រប់គ្រងខ្លួនឯងនិងមានចិត្តអំណត់ខ្ពស់ ព្រោះតែអ្នករៀនភ្លេងពិតជាត្រូវការពេលយូរដើម្បីហ្វឹកហាត់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle

ចុចអាន៖ មកស្គាល់ចរិតនារី ១២ ប្រភេទ ដែលស្រីៗក៏មិនដឹងពីខ្លួនឯងផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម