Connect with us

KPT+

ទាយប្រភេទឈាម! ​ក្រុម​មួយណា​សហការ​គ្នា​​ល្អ​ជាង​គេ ប្រសិនពួកគេចាប់ដៃគូ?

បានផុស

នៅ

ជាការពិតការ​សម្រេច​ជោគជ័យនៃ​ការងារនីមួយៗ ​តម្រូវឱ្យមាន​ការ​ខិត​ខំ​ឥត​ឈប់​ឈររបស់បុគ្គលផ្ទាល់ ​ឬការសហការពីសហសេវិកផ្សេងទៀត។ ដូចដែលប្រិយមិត្តធ្លាប់ដឹង និងធ្លាប់ឆ្លងកាត់ជាច្រើនកន្លងមក ពេលខ្លះយើងត្រូវការការជួយជ្រោមជ្រែងពីសមាជិកក្រុម និងត្រូវធ្វើការជាមួយអ្នកដទៃ ទើបការងារយើងឆាប់ទទួលបានលទ្ធផល។ ដូច្នេះហើយ ចង់ដឹងណាស់ថា បើសិនយើងមានប្រភេទក្រុមឈាមខាងក្រោម ហើយចាប់ដៃគូនឹងគ្នា តើក្រុម​មួយ​ណា​នឹង​ត្រូវរ៉ូវ​គ្នា​ជាង​គេ?

១. ក្រុមឈាម O & B

Why do Asians work very hard? - Speeli
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សមានមហិច្ឆតា និងមានគោលបំណង ទើបជំរុញឱ្យសម្រចបានលទ្ធផល យ៉ាងត្រចះត្រចង់។ ទន្ទឹមគ្នានេះ មនុស្សប្រភេទ O មានគោលបំណងមោះមុត ដើម្បីជោគជ័យក្នុងការងាររបស់ពួកគេ។ ប៉ុន្តែ​ពួកគេមិនសម្បូរគំនិត​ថ្មី និង​មិនពូកែ​ធ្វើ​ផែនការ ដូច្នេះក្រុមនេះមិនអាចអត់ការ​គាំទ្រ​ពីឈាមក្រុម B នោះទេ ខណៈ B ជាក្រមមនុស្ស​មាន​គំនិតប្លែកៗ និង​ពោរពេញ​ទៅ​ដោយ​ការ​ច្នៃប្រឌិត។ អ្នក​ទាំង​ពីរនេះ បើបានចាប់ដៃគូគ្នាធ្វើការ ពួកគេ​នឹង​ក្លាយ​ជា​តារារះ ធ្វើអ្វីក៏លេចធ្លោ ហើយ​អាច​បង្កើតស្នាដៃ​បាន​ជោគជ័យ​ខ្ពស់។

២. ក្រុមឈាម A & O

ថ្វីត្បិតក្រុម O មានភាពក្លាហាន និងហ៊ានសម្រេចចិត្តភ្លាមៗ ប៉ុន្តែពួកគេ ខ្វះការយកចិត្តទុកដាក់បន្តិច ខណៈដែល A មានសតិសម្បជញ្ញៈរឹងប៉ឹង ប៉ិនប្រសប់ និងហ្មត់ចត់។ ប៉ុន្តែ A អាចជាអ្នកដើរតាម O បានយ៉ាងល្អ។ ​ក្នុង​ករណី​នៃ​គូ​នេះ ​វា​ល្អ​នឹង​ប្រសិន​បើ O មានវ័យចាស់ជាង ​ឬមានឋានៈ​ខ្ពស់​ជាង A។ ទាំងពីរនាក់នេះ នឹងទទួលលទ្ធផលការងារដ៏ល្អ ដោយសារការខិតខំធ្វើការប្រកបដោយទំនួលខុសត្រូវរបស់ពួកគេ។

៣. ក្រុមឈាម B & AB

China Work Permit Application and Renewal: Recent Changes

មនុស្សមានឈាម B ជាក្រុមបុគ្គលរីករាយនឹងការងារ អាចបង្កើតស្នាដៃជាច្រើន ពីការអត់ធ្មត់របស់ពួកគេ។ ចំណែក AB ទោះបីជាមានបុគ្គលិកលក្ខណៈស្រដៀងគ្នាជាមួយ ​B ក៏ដោយ ប៉ុន្តែពួកគេមានភាពស្ងប់ស្ងាត់ជាង និងអព្យាក្រឹតជាង ព្រមទាងពូកែសម្របសម្រួលក្នុងអង្គភាពទៀតផង។ ប្រសិនអ្នកទាំងពីរសហការគារ នឹងទទួលបានជោគជ័យខ្ពស់ ជាពិសេសក្នុងការងារច្នៃប្រឌិត។

៤. ក្រុមឈាម A & AB

មនុស្ស​ A ពូកែធ្វើការតាមផែនការ និងហ្មត់ចត់។ រីឯ AB គិតបានលឿន និងពូកែខាងទំនាក់ទំនងបុគ្គល។ ប្រសិនក្រុមទាំងពីររួមបញ្ចូលគ្នា លទ្ធផលការងារនឹងសម្រេចបានដ៏ល្អឥតខ្ចោះ មិនថាអង្គភាពតូចធំឡើយ។ លើសពីនេះ បើបើកហាងតូចៗ ពីរនាក់នេះនឹងរីកចម្រើនខ្លាំង។

. ក្រុមឈាម O & O

មនុស្សប្រភេទ O ពូកែផ្តោតអារម្មណ៍ ហើយបើពួកគេចាប់ដៃគូជាមួយគ្នា ការងារនឹងដើរដោយរលូន។ យ៉ាងណាមិញ ​ការសហការគ្នាល្អ លុះណាតែពួកគេស្ថិតក្នុងអាជីពដូចគ្នា ឬជំនួញប្រភេទតែមួយប៉ុណ្ណោះ។ ករណីរង្វង់ការងារ ឬរបរផ្សេងគ្នា ការចាប់ដៃគូជាមួយគ្នា ប្រៀបបាននឹងកប៉ាល់ភ្លើងឆេះអ៊ីចឹង ពោលធ្វើអ្វីមិនរីកចម្រើនទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រភេទក្រុមឈាមម្នាក់ៗ នឹងបង្ហាញពីអត្តចរិត ដូចប្រភេទសត្វខាងក្រោមនេះ

ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ខាន់ ជេមស៌
ជីវិតកម្សាន្ដ១ ម៉ោង មុន

ខាន់ ជេមស៌ ទម្លាក់កន្ទ្រឹមឆ្នាំថ្មីប៉ុន្មានបទ ទាញបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ ប្រជុំអនុវត្តផែនការការពារសន្តិសុខ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងថ្ងៃចូលឆ្នាំ

កីឡា២៣ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានជាតិ២៤ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម