សុខភាព
៦ យ៉ាងអ្នកប្រហែលមិនធ្លាប់ដឹងពីសណ្ដែកបណ្ដុះ
សណ្ដែកបណ្ដុះគឺជាបន្លែម្យ៉ាងងាយរក និងងាយទទួលទាន ហើយវាជួយនូវប្រព័ន្ធភាពស៊ាំរបស់មនុស្សឲ្យដំណើរការបានល្អ។

តើគុណប្រយោជន៍ទាំងនោះជាង្វី?
១. ធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំក្នុងរាងកាយ
ពន្លករបស់សណ្ដែកបណ្ដុះ សំបូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមជំរុញឱ្យកោសិកាឈាមសការពាររាងកាយប្រឆាំងនឹងការបង្ករោគ។ វាជួយប្រឆាំងអុកស៊ីតកម្មនៃមីក្រូសារជាតិ ដ៏មានឥទ្ធិពល បន្សាបរ៉ាឌីកាល់ដែលជាធាតុបង្កជំងឺ និងធានាថារាងកាយ នឹងមានសុខភាពល្អ ។
២. ជំរុញការរំលាយអាហារ

សណ្ដែកជាគ្រាប់ធញ្ញជាតិនៃថាមពលអង់ស៊ីមសំខាន់ៗ ដែលរាងកាយមិនអាចទទួលបាន តាមរយៈអាហារ ។ ការបញ្ចូលអង់ស៊ីមនេះ ផ្ដល់ឱ្យការរំលាយអាហាររបស់អ្នកមានសុខភាពល្អ ។
វាមានជាតិប្រូតេអ៊ីនខ្ពស់ ដែលជាសារធាតុចិញ្ចឹមមានសារសំខាន់ សម្រាប់ការបង្កើតកោសិកាការជួសជុលសរីរាង្គ ការលូតលាស់ឆ្អឹង និងសាច់ដុំ។
៣. ជួយអ្នកសម្រកទម្ងន់
សណ្ដែកបណ្ដុះជួយដល់រាងកាយនូវការផ្គត់ផ្គង់វីតាមីន និងសារធាតុរ៉ែ ថែមទាំងមានកាឡូរីទាបជាងអាហារផ្សេង។ សណ្ដែកបណ្ដុះមិនធ្វើឱ្យទម្ងន់កើនឡើង ឬបង្កើនហានិភ័យនៃការធាត់ឡើយ។
លើសពីនេះទៅទៀត ជាតិសរសៃរបស់វាជួយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ វាក៏រារាំងការបញ្ចេញអ័រម៉ូនឃ្លាន ដែលហៅថាហ្គឺរ៉ាទីន ដែលទទួលខុសត្រូវក្នុងការប្រាប់ខួរក្បាលអ្នកថា រាងកាយចេះតែឃ្លាន។
៥. អាចជួយព្យាបាលភាពស្លកសាំង
ពន្លកសណ្ដែកមានផ្ទុកជាតិរ៉ែដាន ជាតិដែក និងទង់ដែង ដែលចាំបាច់សម្រាប់គ្រប់គ្រងសុខភាពឈាមរបស់អ្នក ។
សារធាតុរ៉ែទាំងនេះ ជួយរក្សាចំនួនកោសិកាឈាមក្រហម និងបង្កើនចរាចរឈាមដែលជាហេតុធ្វើឲ្យកោសិកា បញ្ជូនអុកស៊ីហ្សែនទៅសរីរាង្គ។

៦. ការពារជំងឺភ្នែកឡើងបាយ
ការសិក្សាបានបង្ហាញថា របបអាហារដែលសំបូរទៅដោយវីតាមីន A អាចការពារការវិវត្តនៃជំងឺភ្នែកឡើងបាយ និងការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុ។ វាក៏អាចជួយរក្សាកញ្ជក់ខាងក្រៅនៃកែវភ្នែករ ឱ្យមើលឃើញកាន់ច្បាស់ដែរ។
សមាសធាតុមួយក្នុងចំណោមសមាសធាតុសំខាន់ៗនៃ Rhodopsin ដែលជាប្រូតេអ៊ីននៅក្នុងភ្នែក នឹងជួយឱ្យអ្នកមើលឃើញក្នុងស្ថានភាពដែលមានពន្លឺទាប ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ផ្កា ៩ ប្រភេទមិនត្រឹមតែអាចទទួលទានបាន ថែមទាំងមានគុណប្រយោជន៍សម្រាប់សុខភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ