Connect with us

KPT+

៥ វិធី ជួយដោះស្រាយកំហឹង ​ដោយមិនប៉ះពាល់ដល់អ្នកជុំវិញ

បានផុស

នៅ

ភាព​តានតឹង​ក្នុង​សង្គម​បច្ចុប្បន្ន​ អាច​កើត​ឡើង​បាន​យ៉ាង​ងាយ​ មនុស្ស​ជា​ច្រើន​មាន​ជំងឺ autisticពីក្នុងខ្លួន ឬចង់ឲ្យអ្នកដទៃគិតដូចខ្លួនឯងដែរ។

មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ភាព​អាត្មានិយម ដោយ​មិន​អើពើ​ថា ​អ្នក​ដទៃ​មាន​បញ្ហា​ឬ​អត់ ឲ្យតែខ្លួនឯងបានសុខ។ ទាំង​អស់​នេះ​ ជា​អ្វី​ដែល​យើង​ត្រូវ​ប្រឈម​មុខ ​តាំង​ពី​ព្រឹក​ដល់​ល្ងាច។ ដូច្នេះ​តើ​អ្នក​ដោះស្រាយ​អារម្មណ៍​ទាំងនេះ ​ដោយ​របៀប​ណា​ ដើម្បី​កុំឲ្យខ្លួនឯង​ភ័យ​ខ្លាច ​​ឬដាក់សំពាធទៅអ្នកដទៃ។

ខាងក្រោម​នេះ ​ជា​វិធី ៥ ​យ៉ាង​ ដើម្បី​ដោះស្រាយ​អារម្មណ៍​តាម​បែប​វិទ្យាសាស្ត្រ​ ៖​

១​ ដកដង្ហើមវែងៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជា​ច្រើន​និយាយ​ថា ពេល​មាន​រឿង​អាក្រក់​កើត​ឡើង ​ចំពោះ​យើង ឬ​យើង​ទទួល​បាន​ដំណឹង​អាក្រក់ ចូរ​ដក​ដង្ហើម​វែងៗ។ វាមិនមែនជាបញ្ហានៃជំនឿទេ។ ប៉ុន្តែនេះគឺជាវិទ្យាសាស្ត្រ ដោយសារតែ​ការ​ដកដង្ហើម​ជ្រៅ វាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ​ ដែលគ្រប់គ្រងការងារ​របស់​សរីរាង្គ​ខាងក្នុង ដូច្នេះ ​នេះ​គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយជាមួយនឹងកំហឹង ​ ឬ​ភាពតានតឹងពី​អ្នកជុំវិញខ្លួន។

២ បង្កើតអារម្មណ៍ល្អសម្រាប់ខ្លួនឯង

នេះគឺជាវិធីសាស្រ្តបន្ត។ បន្ទាប់ពីអ្នកអាចរំងាប់អារម្មណ៍ និងស្វែងរកដំណោះស្រាយ។ ជំហានបន្ទាប់​គឺបង្កើតអារម្មណ៍ល្អសម្រាប់ខ្លួនឯង។ ដើម្បី​កម្ចាត់​អារម្មណ៍​អវិជ្ជមាន​ណាមួយ​ ដែល​អាច​នឹង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក។

៣ ទទួលយកអ្វីដែលបានកើតឡើង

លើលោកនេះ គ្មានអ្វីដែលធ្វើឲ្យយើងទាំងអស់គ្នាពេញចិត្តនោះទេ។ រឿងខ្លះជារឿងដែលយើង​គិត​ថា ​មិនគួរកើតឡើង។ ប៉ុន្តែវាបានកើតឡើងទៅហើយ ដំណោះស្រាយដ៏ល្អ​បំផុត​ដើម្បី​ចៀសវាង​ភាព​តានតឹង​ក្នុង​ជីវិត​នេះ គឺ​ទទួលយក ដោយសារតែមានហេតុផល និងកត្តាជាច្រើន​ ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន។

៤ កុំប្រើកាហ្វេ ឬភេសជ្ជៈជាថ្នាំបំបាត់ភាពតានតឹង

ជាតិកាហ្វេអ៊ីនជាសារធាតុជំរុញថាមពល ប៉ុន្តែជាតិកាហ្វេអ៊ីន អាចធ្វើ​ឲ្យ​យើងហត់នឿយ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស។ កុំពិសាកាហ្វេ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​មិនល្អ វិញទេ។

៥ បន្ធូរភាពតានតឹងដោយការលេងកីឡា

ប្រសិន​បើអ្នកមាន​អារម្មណ៍​ថា អ្នក​មិន​អាច​រក​វិធី​ចេញ​ពី​ខ្លួនឯង ចូរ​ទៅ​កន្លែង​ហាត់ប្រាណ ឬ​ចេញ​ទៅ​រត់ ទៅ​ជិះកង់។ ព្រោះ​ការ​ហាត់ប្រាណ​ នឹង​ជួយ​ឲ្យ​អ្នក​សម្រួល​អារម្មណ៍​បាន​ទាំងស្រុង និងមិនឲ្យ​អ្នក​មាន​អារម្មណ៍ពិបាកឬសំពាធ​ខ្លាំង​ពេក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិតឬអត់ មនុស្សនិយមសើចក្អាកក្អាយរាល់ថ្ងៃនេះ ច្រើនលាក់ទុក្ខនៅពីក្រោយ ?

ចុចអាន៖ការបៀតបៀនផ្លូវភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្សល់ទុកផលប៉ះពាល់ ធ្ងន់ធ្ងរដល់ជនរងគ្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម