KPT+
ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី
គេងលក់ស្រួល នឹងនាំឲ្យរាងកាយមានកម្លាំងពេញលេញ ដើម្បីចាប់ផ្តើមថ្ងៃថ្មី។ ទោះបីជាមនុស្សជាច្រើនមិនមានពេលគេងច្រើនដល់ទៅ ៨ ម៉ោង ដូចដែលវេជ្ជបណ្ឌិតណែនាំក៏ដោយ។ តែអ្នកអាចភ្ញាក់ពីដំណេកស្រស់ស្រាយបាន ប្រសិនបើសាកល្បងវិធីទាំង ៥ នេះ ដូចដែលបានរៀបរាប់។
១ ប្តេជ្ញាចិត្តខ្លួនឯងមុនពេលអ្នកចូលគេង

ការតាំងចិត្ត ឬប្ដេជ្ញាធ្វើអ្វីមួយនៅថ្ងៃស្អែក ទន្ទឹមនឹងការប្រាប់ខ្លួនឯងថា ការគេងឲ្យបានច្រើន គឺគ្រប់គ្រាន់សម្រាប់សកម្មភាពនោះ វានឹងកំណត់ចិត្តគំនិតរបស់អ្នក ឲ្យគិតតាមរបៀបដែលអ្នកចង់បាន។ នេះនឹងជួយឲ្យការគេងកាន់តែមានប្រសិទ្ធភាពទ្វេដង។
២ រកពេលគេង ប៉ុន្តែត្រូវឲ្យបានត្រឹមត្រូវ
ការគេងពេលរសៀល នឹងជួយឲ្យរាងកាយស្រស់ស្រាយ។ ប៉ុន្តែត្រូវធ្វើតាមរបៀបត្រឹមត្រូវ ពោលគឺគេងមិនលើសពីកន្លះម៉ោង។ ប៉ុន្តែប្រសិនបើអ្នកត្រូវការពេលវេលាបន្ថែមទៀត សូមគេងមួយម៉ោងកន្លះ ហើយរកពេលគេងនៅចន្លោះម៉ោង ១:០០ ដល់ ៣:០០ រសៀល។
៣ លំហាត់ប្រាណគឺជាមិត្តល្អបំផុត

វិធីគេងឲ្យមានប្រសិទ្ធភាពជាង គឺជាការហាត់ប្រាណ (ពេលវេលាត្រឹមត្រូវគឺ ១៨:០០) ព្រោះនៅពេលដែលរាងកាយមានអារម្មណ៍អស់កម្លាំង នឹងធ្វើឲ្យកាគេងកាន់តែងាយស្រួល ចូលទៅក្នុងអន្លង់នៃដំណេក ហើយក៏មានវដ្ដនៃការគេងកាន់តែវែងផងដែរ។
៤ ប្រសិនបើអាច ចូរគេងតែម្នាក់ឯង
គ្មានអ្វីអាក្រក់ជាងការរំខានពេលកំពុងដេក នៅពាក់កណ្ដាលយប់ជ្រៅនោះទេ។ ការសិក្សាបានរកឃើញ រហូតដល់ ៥០ ភាគរយនៃអ្នកដែលគេងលើគ្រែតែមួយ គឺមិនបានគេងលក់ស្រួលដោយសារតែអ្នកដែលបានចែករំលែកគ្រែជាមូលហេតុនៃការរំខានដំណេក។
៥ ងូតទឹកក្តៅមុនពេលចូលគេង

ការងូតទឹកក្តៅឧណ្ហៗមុនពេលចូលគេង ត្រូវបានបង្ហាញឲ្យឃើញតាមបែបវិទ្យាសាស្ត្រថា ជួយឲ្យការគេងលក់ស្រួលកាត់តែលឿន។ ពេលកំពុងងូតទឹកក្ដៅឧណ្ហៗ បន្ទាប់ពីបញ្ចប់ការហាត់ប្រាណ វាក៏ជាគន្លឹះនៃការគេងឲ្យកាន់តែប្រសើរឡើងផងដែរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាល តាមវិធីងាយៗប៉ុន្មាននេះ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?