Connect with us

KPT+

ស្ដាប់ពេទ្យបកស្រាយ មូលហេតុយើងហូបឆ្អែត ហើយទន់ភ្នែកងងុយគេងទាំងថ្ងៃ

បានផុស

នៅ

ក្បាលពោះ​ចាប់ផ្ដើម​តឹង​ ត្របកភ្នែកយារធ្លាក់ ក្រោយពេលហូបអាហារថ្ងៃត្រង់រួច។ ជា​ពិសេស​ប្រសិនបើអ្នកដែលធ្វើការ​តាម​ការិយាល័យ​ ក្រោយ​ញ៉ាំ​អាហារថ្ងៃត្រង់រួច តែង​ងងុយ​ជា​ទម្លាប់​ ហើយ​រោគសញ្ញា​នេះ​​ ត្រូវ​បាន​គេ​ហៅថា Food Coma។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ Food Coma ជាអ្វី?

Food Coma ឬ ការ​គេង​មិន​លក់ Postprandial គឺជា​ពាក្យ​វេជ្ជសាស្ត្រ​ ដែលអ្នកជំនាញ​ប្រើ​ដើម្បី​សំដៅ​លើ ងងុយគេង​បន្ទាប់ពី​ញ៉ាំ។

ហេតុអ្វី​បាន​ជា Food Coma កើតឡើងលើរាងកាយ?

វាច្រើនកើតឡើង មកពីការពុល​អាហារ ក្រោយរាងកាយទទួលបាន​កាបូអ៊ីដ្រាត ចូលទៅក្នុងខ្លួនច្រើនពេក។ នៅពេលដែលវាចូលទៅក្នុងរាងកាយ វាជំរុញ​ឲ្យ​ខួរក្បាល​ប្រើប្រាស់​ថាមពល​កាន់​តែ​ច្រើន ​សម្រាប់​ការ​រំលាយអាហារ។ នៅពេលដែលខួរក្បាលប្រើថាមពលច្រើន។ រាងកាយ​នឹងកាត់​បន្ថយ​ការប្រើប្រាស់ថាមពល នៅក្នុងផ្នែកផ្សេងៗ។ វា​ធ្វើ​​ឲ្យ​យើង​មាន​អារម្មណ៍​ទន់​ខ្សោយ ឆាប់​ងងុយគេង​ ដូច​ដែល​យើង​ជួប​សព្វថ្ងៃនេះឯង។

ទោះយ៉ាងណាក៏ដោយ ក្នុងនោះក៏មានកត្តាផ្សេងទៀតដែលពាក់ព័ន្ធដូចជា៖

អាស៊ីត​អាមីណូ tryptophan មកពីអាហារ អាស៊ីត​អាមីណូនេះ ជួយកាត់បន្ថយ​ភាពតានតឹង ដែល​បណ្តាលឲ្យ​​ងងុយគេងខ្លាំង។

ការ​សម្រាក​មិនគ្រប់គ្រាន់ នឹងធ្វើឲ្យយើងញ៉ាំច្រើនហួសប្រមាណ បន្ទាប់វាអាចបញ្ចេញសារធាតុ serotonin និង melatonin ឬ​សារធាតុ​ដែល​ទាក់ទង​នឹង​ការងងុយ​គេង​ ដែលធ្វើឲ្យយើងទន់ភ្នែក។

តើធ្វើដូចម្តេចដើម្បីការពារ Food Coma?

យោងតាមការស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​ចៀសវាង​អាហារ ​ដែលមានជាតិម្សៅ និងផ្អែម ដើម្បី​កាត់បន្ថយ​បន្ទុក​លើការរំលាយអាហារ។ ជាពិសេស​ វា​នឹង​ធ្វើ​ឲ្យ​អ្នកមិនសូវងងុយគេង ហើយត្រូវ​ទំពារអាហារ​ឲ្យ​បានហ្មត់ចត់ សម្រាក​ឲ្យ​បានគ្រប់គ្រាន់រាល់យប់ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម