Connect with us

KPT+

ច្រឡំលេបស្ករកៅស៊ូដោយចៃដន្យ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ?

បានផុស

នៅ

ប្រសិនបើយើងច្រឡំលេបស្ករកៅស៊ូដោយចៃដន្យ​ តើវានឹងធ្វើឲ្យស្ទះពោះវៀន ឬស្អិតពោះវៀន និងបង្កគ្រោះថ្នាក់ណាមួយដល់រាងកាយឬអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ ក្រសួង​សុខាភិបាលថៃ ​បាន​បញ្ជាក់​ថា ការ​លេប​ស្ករ​កៅស៊ូ​ គឺ​ស្រដៀង​នឹង​ការ​លេប​អាហារ​ធម្មតាដែរ។ ស្ករកៅស៊ូ​មាន​ធាតុផ្សំ​ដែល​ផលិតពី សារធាតុ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​កៅស៊ូ​សំយោគ (Polyisobutylene) ដែល​មិន​អាច​រំលាយ​បាន ​ដោយ​ទឹក​ក្រពះ​នៅ​ក្នុង​ខ្លួន។ ប៉ុន្តែស្ករកៅស៊ូ មិនអាចរុំ​ជុំវិញ​ពោះវៀន​ឬធ្វើ​ឲ្យស្អិត​ពោះវៀន ​ដូច​មនុស្ស​ជា​ច្រើន​តែងនិយាយ​នោះ​ទេ។ ព្រោះ​ថា​ស្ករ​កៅស៊ូ​ដែលយើង​បាន​លេប ​បន្តិចម្តងៗ វា​នឹង​ផ្លាស់ទី​ចុះ​ទៅ​ក្រោម​ពោះវៀនធំ ហើយត្រូវបាន​បញ្ចេញ​ក្នុង​ទម្រង់​ជា​លាមក​វិញ។

ទោះយ៉ាងណា យើងក៏ត្រូវដឹងថា​គ្រឿងផ្សំ​របស់​ស្ករកៅស៊ូមានអ្វីខ្លះដែរ។
ស្ករកៅស៊ូ មាន​សមាសធាតុសំខាន់ៗដូចខាងក្រោម៖
-សារធាតុដែលជា​កម្មសិទ្ធិ​របស់​ក្រុមកៅស៊ូសំយោគ (ប៉ូលីអ៊ីសូប៊ូទីលីន)
-សារធាតុផ្អែមដូចជាស្ករ xylitol និង sorbitol
-ភ្នាក់ងារ​រសជាតិ
-សារធាតុ​រក្សាទុកបានយូរ។​

គ្រោះថ្នាក់​នៃ​ការ​លេប​ស្ករ​កៅស៊ូដែលយើងគួរតែដឹងខ្លះ

ថ្វីត្បិត​តែ​ការ​លេប​ស្ករកៅស៊ូ​ មិន​មាន​គ្រោះថ្នាក់ដូចជាការស្ទះពោះវៀន ឬពោះវៀន​ស្អិត ដូច​ដែល​មនុស្ស​ជា​ច្រើន​គិត​ក៏​ដោយ ។ ប៉ុន្តែ​វា​ជា​រឿង​ដែល​មិន​គួរ​ធ្វើ ជាពិសេសចំពោះកុមារតូចៗ ការ​ទំពារ​ស្ករកៅស៊ូ​គួរ​តែ​ត្រូវបាន​ចៀសវាង។ ប្រសិនបើក្មេងច្រឡំលេប ​អាច​បណ្ដាល​មាន​ហានិភ័យ​​ក្នុង​បំពង់ក ឬ​ស្ទះក្នុងបំពង់​ខ្យល់ ដែល​ប្រឈម​នឹង​ការ​ស្លាប់​លឿន​ ជាង​ការ​គិត​​ទៅទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៤ យ៉ាងគួរដឹង មុនចាក់បំពេញ Filler នៅត្រង់បបូរមាត់

ចុចអាន៖ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម