KPT+
មូលហេតុធំៗនេះ ជាដើមចមឲ្យគ្រួសាររស់នៅមិនចុះសម្រុងគ្នា និងបង្កហេតុនាំភ្លើងចូលផ្ទះ
គ្មានផ្ទះមួយណា ដែលថាមិនចេះឈ្លោះគ្នានោះទេ ព្រោះនៅទីបញ្ចប់យើងក៏ត្រូវវិលមកផ្ទះ ដែលគេហៅថា ជាគ្រួសារតែមួយ។ យ៉ាងណាមិញ ជម្លោះជាមួយមនុស្សនៅក្នុងផ្ទះ មានការឈឺចាប់ជាងអ្វីទាំងអស់។ គ្រាន់តែហេតុផលថា គ្រួសារគួរតែយល់ ឬមើលឃើញគ្នាទៅមក សំខាន់ជាងអ្នកខាងក្រៅ។
ក្ដីស្រលាញ់រវាងគ្រួសារ គឺគ្មានលក្ខខណ្ឌ។ វាជាទំនាក់ទំនងមួយ ដែលប្រសើរជាងអ្នកក្រៅទើបស្គាល់។ ទន្ទឹមនោះ ការមានបញ្ហាជាមួយមនុស្សនៅក្នុងផ្ទះ ប្រៀបដូចជាការឈឺចាប់ដោយអ្នកជិតស្និទ្ធដែលយើងស្រលាញ់ គោរព និងរាប់អាន។ ទាំងនោះ គឺបណ្ដាលមកពីមូលហេតុធំៗនេះ ៖
១ គម្លាតអាយុ បញ្ហាដែលយាយីមនុស្សគ្រប់វ័យ វាគឺជាគំនិតខុសគ្នា ទាំងជំនឿចាស់ និងគំនិតថ្មីរបស់មនុស្សដែលមានអាយុខុសគ្នា។ ជាមួយនឹងជំនាន់ផ្សេងគ្នា ដែលធំឡើងខុសគ្នា កត្តាសង្គមមិនដូចគ្នាទេ។ បទពិសោធន៍ផ្សេងៗគ្នានៃពិភពលោក នាំទៅរកការយល់ឃើញ និងជំនឿខុសៗគ្នា។ គម្លាតដែលមិនអាចបំពេញបាន គឺតែងតែបង្កបញ្ហាដល់មនុស្សដែលមានអាយុខុសគ្នា។ ចាស់ទុំនឹងឃើញក្មេងៗដូចកូនក្មេងកាលពីម្សិលមិញ ឬធ្មេញមិនឈប់ធុំក្លិនទឹកដោះគោទេ។ ខណៈដែលយុវវ័យខ្លះ មើលឃើញថា មនុស្សចាស់អភិរក្សចាស់និយមជ្រុល ជាពិសេសប្រសិនបើមានកម្រិតខុសគ្នា ពិបាកកែសម្រួល ដើម្បីយល់ចិត្តគ្នាទៅវិញទៅមកណាស់។

២ ជឿជាក់លើគំនិតខ្លួនឯងជ្រុល ភាពជិតស្និទ្ធរវាងគ្រួសារ អាចនឹងធ្វើឲ្យមានគម្លាតពីគ្នាតិចតួច ដូចគ្នាដែលយើងគិតដល់ចៅហ្វាយ នៅកន្លែងធ្វើការច្រើនជាងមនុស្សនៅក្នុងផ្ទះ។ ព្រោះជាអ្នកផ្សេង ដែលបើយើងធ្វើមិនបានល្អ គេអាចបណ្ដេញយើងចេញគ្រប់ពេល។ ប៉ុន្តែមនុស្សក្នុងផ្ទះ មិនថាយើងខុសយ៉ាងណា ពួកគេអាចទទួលយកបានទាំងអស់។ មួយទៀត គឺអ្នកដែលនៅក្នុងផ្ទះ មិនជាប់នឹងផលប្រយោជន៍។ ពេលមានការយល់ច្រលំ ភាគីទាំងសងខាង តែងមានអំនួតខ្ពស់ មិនអាចចុះចាញ់បាន និង ត្រូវតែយកឈ្នះគ្នារៀងៗខ្លួន ដោយភាពជឿជាក់លើជ្រុល ទោះបីផ្លូវដែលខ្លួនរើសខុសក្ដី ។
៣ មិនព្រមទទួលស្គាល់កំហុស និងមិនសុំទោសដាច់ខាត ជាពិសេសមនុស្សដែលមានអាយុច្រើនជាងគេក្នុងផ្ទះ ដោយសារគិតថា គេអាយុច្រើនជាង។។ ដូច្នេះតែងតែគិតថា រឿងដែលគេធ្វើគឺជារឿងត្រឹមត្រូវ គ្មានផ្លូវខុសទេ។ ទោះបីជាការពិតនៃពិភពលោកផ្លាស់ប្ដូរជារៀងរាល់ថ្ងៃក៏ដោយ។ បទពិសោធន៍ជីវិតតិច មិនមែនមានន័យថា អ្នកអាយុតិច អន់ជាងឡើយ។ ប៉ុន្តែបើដឹងថាអ្នកខុស ការសុំទោសមិនបានបំផ្លាញពិភពលោកទាំងមូលទេ។ វាក៏មិនប៉ះពាល់ដល់ភាពជឿជាក់សូម្បីបន្តិចណា ខុសគឺគ្រាន់តែទទួលស្គាល់ និងសុំទោសនោះ អ្វីៗនឹងស្រាលជាងមុន។
៤ ជ្រើសរើសបក្សពួកនិយម ឧទាហរណ៍ខ្ញុំចូលចិត្តអ្នកនេះជាង ព្រោះអ្នកនេះចិត្តល្អ ហើយតែងតែតាមចិត្តខ្ញុំ។ ប៉ុន្តែការបញ្ចេញមតិបែបនេះ ធ្វើឲ្យភាគីម្ខាងទៀតអន់ជាងមុន ហើយយល់ថា មិនយុត្តិធម៌ក្នុងការរើសអើងពីភាពខុសគ្នានោះទេ។ ឪពុកម្ដាយស្រឡាញ់កូនមិនស្មើគ្នា ក៏ជាដើមចមធ្វើឲ្យបងប្អូនបង្កើតច្រណែននឹងគ្នា ហើយមិនចូលចិត្តគ្នាទៅវិញទៅមកដែរ។
៥ តែងតែជេរប្រមាថគ្នាទៅវិញទៅមក គ្មាននរណាម្នាក់នៅក្នុងផ្ទះ ចង់ឮសមាជិកគ្រួសារផ្សេងទៀត និយាយអំពីខ្លួនឯងអវិជ្ជមាន ជេរស្ដីបន្ទោសដោយគ្មានហេតុផល ឬចូលចិត្តនិយាយចំអក តតិះដៀលឡើយ។ មនុស្សគ្រប់រូប គួរតែយល់ថា គ្រប់គ្នាចង់ស្តាប់ការសរសើរ ពាក្យរីករាយ ឬការលើកទឹកចិត្តពីមនុស្សក្នុងគ្រួសារ។ ដូច្នេះកុំចោទអ្នកផ្ទះអ្នកថា និយាយកុហក ថាធ្វើបាប។ បើមានការមិនពេញចិត្តណាមួយ យកល្អ ទៅនិយាយទល់មុខគ្នា ជាការល្អជាជាងគិតអីតែឯង។
៦ មានអារម្មណ៍ថាមិនអាចពឹងផ្អែកលើ ឬជួយបាន មនុស្សជាច្រើន ពិបាកសុំជំនួយ ឬពឹងផ្អែកលើនរណាម្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ ប៉ុន្តែនៅពេលមានបញ្ហា ពួកគេតែងតែមិនពិគ្រោះជាមួយមនុស្សក្នុងផ្ទះ ឬផ្តោតលើការជួយមនុស្សក្រៅផ្ទះច្រើនជាងអ្នកផ្ទះឯង។ បើយ៉ាងនេះ កុំបន្ទោសតែអ្នកផ្ទះ ត្រូវងាកមកមើលខ្លួនឯងផង។

៧ ខ្វះការគោរព និងសេចក្ដីថ្លៃថ្នូរ ការគោរព និងសេចក្តីថ្លៃថ្នូរ នេះមិនមានន័យថា មានតែមនុស្សចាស់ទេដែលនឹងទទួលបានឯកសិទ្ធិនេះ។ ដោយសារប្អូនៗ ក៏ជាសមាជិកក្នុងគ្រួសារដែរ ហើយមានឋានៈជាមនុស្សក្នុងគ្រួសារមួយ។ ពួកគេមានបេះដូងដូចគ្នា មិនថាក្មេងយ៉ាងណានោះទេ។
យើងរស់នៅក្រោមដំបូលផ្ទះតែមួយ ត្រូវចងចាំថា គ្មានកន្លែងណាកក់ក្ដៅជាងផ្ទះយើងទេ។ មុនពោលពាក្យថាស្អប់គ្រួសារបងប្អូនឯង ត្រូវគិតថា ទម្រាំមកដល់ពេលនេះ តើបងប្អូនយើងបានឆ្លងកាត់អ្វីមកខ្លះ? អ្នកក្រៅត្រឹមជាអ្នកក្រៅប៉ុណ្ណោះ គេមិនអាចប្រៀបផ្ទឹមគ្រួសារយើងបានទេ។ យើងរស់មកដល់វ័យនេះហើយ មុនធ្វើអ្វី ត្រូវគិតឲ្យច្បាស់ ឈរនៅកណ្ដាល ហើយពិចារណាឲ្យលម្អិតសិន សឹមវិនិច្ឆ័យអ្នកណាខុសអ្នកណាត្រូវ។
គេអាចបោះបង់យើងបាន តែគ្រួសារមិនដែលគិត សូម្បីបោះបង់គ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន ជាមួយវិធី ងាយៗ នាំសុភមង្គលចូលគ្រួសារ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ