KPT+
តិចនិក ៦យ៉ាង ជួយឲ្យខួរក្បាលកូនគិត រហ័សរហួន និងវៃឆ្លាត
ពិតណាស់ ខួរក្បាលរបស់ក្មេងចាំបាច់ត្រូវឆ្លងកាត់ការដុសខាត់សិន មុននឹងអាចភ្ជាប់ទៅកាន់ពិភពលោកដែលពោរពេញទៅដោយរឿងរ៉ាវផ្សេងៗជាច្រើន ហើយប៉ាម៉ាក់មានតួនាទីដ៏សំខាន់ក្នុងការងារនេះ ពីព្រោះប៉ាម៉ាក់ជាគ្រូទី១របស់កូន។
យ៉ាងណាមិញ ផ្អែកលើការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំនៅក្នុងផ្នែកវិទ្យាសាស្ត្រលើប្រព័ន្ធសរសៃប្រសាទ និងចិត្តវិទ្យា អ្នកជំនាញបានរកឃើញគន្លឹះចំនួន ៦យ៉ាង ដែលអាចឲ្យប៉ាម៉ាក់បង្វឹកខួរក្បាលកូនកាន់តែរហ័សរហួន មានការបត់បែនខ្ពស់ និងឆ្លាតវៃ។
១. ជំរុញលើកទឹកចិត្ត ជាជាងបង្ខិតបង្ខំ
ជាក់ស្ដែង ប៉ាម៉ាក់អាចលុតដំកូនឲ្យក្លាយជាបុគ្គលដែលខ្លួនចង់បាន ហើយក៏អាចផ្ដល់បរិយាកាសដែលជំរុញឲ្យកូនជ្រើសរើសគោលដៅដោយខ្លួនឯងបានដូចគ្នា។ ជាទូទៅ ការបង្ខិតបង្ខំឲ្យកូនធ្វើអ្វីមួយដែលខ្លួនគេមិនចូលចិត្ត ដូចជាការលេងឧបករណ៍តន្ត្រីណាមួយជាដើម នឹងធ្វើឲ្យក្មេងលេងឧបករណ៍នោះដោយមិនពេញចិត្ត ព្រមទាំងមានសម្ពាធ។
ហេតុនេះហើយ ប៉ាម៉ាក់គួរតែបង្ហាញផ្លូវដល់កូន ដោយផ្ដល់ឱកាសឲ្យកូនជ្រើសរើសថា ឧបករណ៍តន្ត្រីណាមួយដែលកូនចាប់អារម្មណ៍ ទើបជួយជំរុញទឹកចិត្តកូនបន្ថែមទៀត ដើម្បីឲ្យកូនមានការលូតលាស់កាន់តែប្រសើរ និងពោរពេញដោយទំនុកចិត្តលើខ្លួនឯង។

២. ជជែក និងអានឲ្យកូនស្ដាប់ឲ្យបានច្រើន
ការស្រាវជ្រាវបានបង្ហាញថា ទោះបីជាកូនមានអាយុទើបតែពីរបីខែ និងមិនយល់អត្ថន័យនៃពាក្យយ៉ាងណាក្ដី ក៏ខួរក្បាលក្មេងអាចប្រើប្រាស់ពាក្យទាំងនោះបានដែរ។ កត្តានេះអាចកសាងគ្រឹះក្នុងការរៀនសូត្រពេលក្រោយសម្រាប់កូន។ ដូច្នេះហើយ នៅពេលដែលអាអូនបានឮពាក្យច្រើនប៉ុនណា ក្មេងក៏ទទួលបានឥទ្ធិពលពីពាក្យទាំងនោះច្រើនដូចគ្នាដែរ។
៣. ពន្យល់ឲ្យកូនអស់ចម្ងល់
ទោះបីពេលខ្លះ ប៉ាម៉ាក់ហត់នឿយក្នុងការបកស្រាយ ឬពន្យល់នៅពេលដែលកូនសួរដដែលៗក៏ដោយ ប៉ុន្តែប្រសិនបើយើងពន្យល់ពីមូលហេតុឲ្យបានច្បាស់លាស់នោះ កូនអាចចេះគ្រប់គ្រងសកម្មភាពរបស់ពួកគេកាន់តែមានប្រសិទ្ធភាពទ្វេដង។
៤. ពិពណ៌នាពីសកម្មភាព ដោយមិនសង្កត់ធ្ងន់លើមនុស្ស
ក្នុងករណីដែលកូនប្រព្រឹត្តសកម្មភាពខុសឆ្គង ដូចជាវាយបងប្អូន ឬក្មេងដទៃទៀត ចូរកុំហៅកូនថាជាក្មេងមិនល្អ។ ផ្ទុយទៅវិញ ប៉ាម៉ាក់គួរនិយាយណែនាំកុំឲ្យកូនវាយបងប្អូន ឬក្មេងដទៃបន្តទៀត ពីព្រោះទង្វើនេះមិនគប្បីឡើយ ហើយវាធ្វើឲ្យអ្នកដទៃឈឺចាប់ មិនចូលចិត្តយើង ឬធុញទ្រាន់នឹងយើងជាដើម។ ការប្រើពាក្យទាំងនេះ អាចជួយឲ្យខួរក្បាលកូនទទួលបានព័ត៌មានដែលមានប្រយោជន៍ទាក់ទងនឹងសកម្មភាពរបស់ខ្លួន។
៥. ជួយឲ្យកូនយកគំរូតាមប៉ាម៉ាក់
ជាធម្មតា ក្មេងរៀនសូត្រតាមរយៈការមើល លេង និងយកគំរូតាមមនុស្សធំ ដែលនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងផ្ដល់អារម្មណ៍ជាម្ចាស់ការលើខ្លួនឯងដល់កូន។ ដូច្នេះហើយ ប៉ាម៉ាក់អាចឲ្យអំបោសខ្នាតតូចទៅកូន និងបង្រៀនកូនពីរបៀបបោសសម្អាតផ្ទះ ឬឲ្យកូនយកគំរូតាមនៅពេលដែលយើងរៀបចំទុកដាក់ប្រដាប់ប្រដាលេងរបស់កូន។ ប៉ុន្តែប៉ាម៉ាក់គប្បីប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍ ឬឥរិយាបថមិនសមរម្យណាមួយ ពីព្រោះកូនអាចនឹងយកគំរូតាមយើងមិនថាជារឿងល្អ ឬអាក្រក់នោះទេ។

៦. ឲ្យកូនរៀនស្វែងយល់ដោយខ្លួនឯង
ទន្ទឹមនឹងនេះដែរ កុមារចូលចិត្តសាកល្បងរឿងរ៉ាវថ្មីៗដោយខ្លួនឯង ដោយពុំមានជំនួយពីប៉ាម៉ាក់ ដូចជាការស្លៀកពាក់ ឬការផ្គុំរូបភាព ដែលនេះជាសកម្មភាពដ៏ល្អមួយ។ ការធ្វើឲ្យបែបនេះ អាចឲ្យកូនចេះម្ចាស់ការលើខ្លួនឯង និងមានការទទួលខុសត្រូវកាន់តែប្រសើរ៕

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង