Connect with us

KPT+

កាកសំណល់ ៤ ប្រភេទ កុំបោះចោល វាអាចជាជីជួយបំប៉នផលដំណាំ កាន់តែលូតលាស់

បានផុស

នៅ

មានដែលឆ្ងល់ទេ បន្លែគេដាំហូបផ្ទាល់ខ្លួន ទោះមិនមានជីល្អៗ តែលូតលាស់ថ្លោសៗ គួរឲ្យចង់យកមកធ្វើម្ហូប។ ប្រសិនបើអ្នកចង់បានរុក្ខជាតិ ឬបន្លែធម្មជាតិស្រស់ស្អាត និងមានសុខភាពល្អ យើងខ្ញុំមានរូបមន្ត និង​គន្លឹះល្អៗ​មួយចំនួន​ដែល​លោកអ្នកអាច​រក​នៅជិតៗ​ខ្លួន ហើយ​ថែម​ទាំង​ចំណាយ​តិច​ទៀតផង។

កម្ពុជា​ថ្មី ​សូម​ណែនាំ​រូបមន្ត​ចិញ្ចឹមដី​ឲ្យ​មាន​ជីជាតិ​ ជួយ​បន្លែ​ឲ្យ​កាន់​តែ​គួរ​ចង់​យក​មក​ទទួលទាន៖

១ សំបកចេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ហូប​ចេក​ហើយ សូម​កុំ​បោះចោល​សំបក​អី លោកអ្នក​គ្រាន់តែ​យក​សំបក​នោះ​មក​ចិត​​ជា​ដុំ​តូចៗ រួច​ដាក់​ចូល​ទៅ​ក្នុង​ដី​ជាការស្រេច។ វិធី​មួយទៀត​ អាច​កិន​លាយ​ជាមួយ​ជី​ក៏បាន​។

២ សំបកស៊ុត

ស៊ុត​ដែល​ប្រើ​រួច​​​ កុំ​បោះ​ចោល​សំបក​ឲ្យ​សោះ​ ព្រោះ​សំបក ជួយ​បង្កើន​ជាតិ​កាល់ស្យូម​ដល់​ដី​ ឲ្យ​កាន់​តែ​មាន​ជីវជាតិ។ លោក​អ្នក​គ្រាន់​តែ​ដំ​សំបក​ស៊ុត​ឲ្យ​ម៉ត់ ​រួច​រោយ​លើ​ដី​ដែល​បម្រុង​ដាំដំណាំ​ ឬ​ជុំវិញ​គល់​រុក្ខជាតិ​ទាំង​នោះ។

៣ កាកកាហ្វេ

កាហ្វេ​គ្រាប់​​ដែល​កិន​រួច ឬ​កាក​តែ ​កុំ​បោះចោល ​ព្រោះ​កាក​របស់​វា​អាច​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍​ជា​ច្រើន ​ដូចជា​លាយ​ជាមួយ​ដី។ កាក​កាហ្វេ​ ​នឹង​ជួយ​បន្ថែម​សារធាតុចិញ្ចឹម​ជាច្រើន​ដល់​ដី​ ហើយ​ធ្វើ​ឲ្យ​ដំណាំ​កាន់​តែ​លូតលាស់​បាន​ល្អ​មួយ​កម្រិត​ទៀត។

តែ

យកកាកសំណល់តែ ទៅលាយជាមួយដី នោះនឹងធ្វើឲ្យដីកាន់តែមានជីជាតិ ជួយចិញ្ចឹមរុក្ខជាតិតូចធំ រស់បានយូរ និងថ្លោសៗល្អ។

ទន្ទឹម​នោះ ​កាកសំណល់ទាំងអស់​ដែល​​លាយ​ជាមួយ​ដី​ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ប្រភព​អាហារ​ដ៏​ល្អ​ ដែល​​ជួយ​ចិញ្ចឹម​ដំនាំ​ឬ​រុក្ខជាតិ​ផ្សេងៗ ​ឲ្យកាន់​​តែ​លូត​លាស់​ខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ

ចុចអាន៖អត្ថប្រយោជន៍ជាច្រើនដែលមនុស្សទទួលបាន នៅពេលបរិភោគដំណាំហូបផ្លែតាមរដូវកាលមិនប្រើគីមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម