KPT+
សាំងកំពុងឡើងតម្លៃស្រឺតៗ ប្រើគន្លឹះ ៦ នេះ ធានាជួយសន្សំសំចៃបានច្រើន
មនុស្សគ្រប់រូបចង់ចៀសវាងការចំណាយច្រើនសម្រាប់សាំង ឬប្រេងម៉ាស៊ូត។ ទោះជាយ៉ាងណាក៏ដោយ វាកាន់តែពិបាកឡើង ជាមួយនឹងការកើនឡើងតម្លៃប្រេងសាំងជាបន្តបន្ទាប់ នៅក្នុងប្រទេសរបស់យើង។
ដោយសារតម្លៃប្រេងឥន្ធនៈឡើងដល់កម្រិតខ្ពស់ គ្រប់ពេលវេលានៅក្នុងប្រទេស វាជាពេលដែលយើងត្រូវតែពិនិត្យមើលគន្លឹះខ្លះៗដើម្បីជួយសន្សំសំចៃ និងមិនចំណាយថវិកាច្រើនហួសប្រមាណ។

១ កុំបញ្ចេះម៉ាស៊ីនយានជំនិះចោល
យានជំនិះគ្រប់ប្រភេទ មិនថាឡាន-ម៉ូតូ វាស៊ីសាំងខ្លាំងណាស់ ទោះបីយើងបើកហ្គាសឈប់ស្ងៀមទ្រឹងក៏ដោយ។ ដូច្នេះ សមហេតុផល ដែលអ្នកត្រូវពន្លត់ម៉ាស៊ីននៅត្រង់ផ្លូវបំបែក ភ្លើងក្រហម និងការកកស្ទះចរាចរណ៍ណាមួយ។ ជាងនេះទៅទៀត ការចាប់ផ្ដើមមួលហ្គាសបញ្ចេះម៉ាស៊ីនឡើងវិញ ត្រូវចំណាយស្មើនឹងបរិមាណប្រេងឥន្ធនៈដូចគ្នា ។ ដូច្នេះ វាជាការប្រសើរ ក្នុងការសន្សំសំចៃសាំង ដោយការពន្លត់ម៉ាស៊ីនសិន។
២ ថែរក្សាយានជំនិះឲ្យដិតដល់
ការថែរក្សាយានជំនិះឲ្យបានត្រឹមត្រូវ អាចជួយសន្សំសំចៃប្រេងសាំងបានមួយកម្រិត។ ដូច្នេះ សំបកកង់ត្រូវតែមានខ្យល់តឹងល្អ ជាពិសេសត្រូវឧស្សាហ៍សំអាត និងប្រើប្រាស់ប្រេងបាតឬប្រេងផ្សេងៗ ដែលអាចជួយសន្សំសំចៃថាមពលបានយូរ។
៣ មិនបើកបរក្នុងស្ថានភាពស្រវឹង
តាមការពិត ការបើកបរក្នុងល្បឿនលឿន មិនបានជួយសន្សំសាំងសូម្បីតែបន្តិចណា។ ការបើកបរលឿន ដូចជាការបំផ្លាញទាំងសាំងនិងប្រេង ឲ្យកាន់តែខោចវិញទេ ។

៤ នៅពេលដែលនៅលើផ្លូវហាយវេពឹងផ្អែកលើ Cruise Control
ព័ត៌មានជំនួយសន្សំសំចៃប្រេងមួយទៀត គឺដើម្បីចៀសវាងការផ្លាស់ប្ដូរល្បឿន ដែលមិនចាំបាច់ នៅពេលបើកបរលើផ្លូវហាយវេ។ ដូច្នេះការប្រើ Cruise Control(សម្រាប់រថយន្ត) គឺជារឿងល្អបំផុត។ ម្យ៉ាងទៀត ពេលបើកចំណោត មិនចាំបាច់បោះជើងទៅលើហ្គាសទេ ព្រោះម៉ាស៊ីនស៊ីសាំងច្រើនហើយ។ ផ្ទុយទៅវិញ ត្រូវបើកបរក្នុងល្បឿនថេរ ទើបជួយសន្សំសាំងនិងមានសុវត្ថិភាព។
៥ ជិះយាន្តជំនិះរួមគ្នាពេលធ្វើដំណើរ
ដំបូន្មានដ៏ល្អបំផុត ដែលយើងខ្ញុំអាចផ្ដល់ឲ្យអ្នកអំពីវិធីសន្សំប្រេងសាំង គឺការជិះរួមគ្នាក្នុងឡានឬម៉ូតូ។ ប្រសិនបើអ្នកនៅផ្ទះជិតមិត្តរួមការងារ ឬសាលា គួរប្រើវិធីនេះ ហើយជួយសន្សំសំចៃគ្នាទៅមកបានមួយកម្រិតថែមទៀត ។

៦ ប្រើម៉ាស៊ីនត្រជាក់ពេលអ្នកត្រូវការ(សម្រាប់រថយន្ត)
ម៉ាស៊ីនត្រជាក់ គឺជាបំពង់បង្ហូរប្រេងធំបំផុត។ ដូច្នេះគន្លឹះសន្សំសំចៃប្រេងដ៏ល្អបំផុត គឺត្រូវប្រើម៉ាស៊ីនត្រជាក់តិចៗ។ ការធ្វើដូច្នេះ អាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ បានពី ៥ទៅ ២០ភាគរយ ។ ម្យ៉ាងទៀត ការចតក្នុងម្លប់ ក៏ជាចំណែកមួយជួយការពារឥន្ធនៈ មិនឲ្យហួតថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តម្លៃប្រេងសាំងឡើងថ្លៃដល់ ៥ ៣០០ រៀល ក្នុងមួយលីត្រ
ចុចអាន៖មូលហេតុធំៗនេះ ជាដើមចមឲ្យគ្រួសាររស់នៅមិនចុះសម្រុងគ្នា និងបង្កហេតុនាំភ្លើងចូលផ្ទះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត