Connect with us

KPT+

មកដឹងសាវតារពិសេសរបស់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud យាងមក កម្ពុជា ថ្ងៃនេះ

បានផុស

នៅ

ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាន​ដឹកនាំ​គណៈ​ប្រតិភូយាង​មក​បំពេញ ព្រះរាជ​ទស្សនកិច្ច​ផ្លូវការ នៅកម្ពុជា ថ្ងៃនេះ ដូច្នេះ​កម្ពុជាថ្មី សូមបង្ហាញពីសាវតារពិសេសរបស់ទ្រង់ ជូនមិត្តអ្នកអានបានជ្រាប ។

ជីវប្រវត្តិ​របស់​ព្រះអង្គ Faisal bin Farhan Al Saud

ព្រះអង្គម្ចាស់ Faisal bin Farhan Al-Saud ប្រសូត​នៅទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​ខាងលិច ហើយ​បានចំណាយពេល​មួយផ្នែកនៃកុមារភាព និងវ័យរបស់ទ្រង់​នៅក្នុងប្រទេសនោះ ដែល​ជា​មូលហេតុ​ទ្រង់​អាច​និយាយ​ភាសា​អាល្លឺម៉ង់​ បានយ៉ាង​ស្ទាត់ជំនាញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទ្រង់ធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត ​ប្រចាំប្រទេសអាល្លឺម៉ង់​ ចាប់តាំងពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។ ព្រះអង្គក៏បានបម្រើការជារដ្ឋមន្ត្រីការបរទេស ​នៃប្រទេសអារ៉ាប៊ីសាអូឌីត ​ចាប់តាំង​ពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ​ដោយ​ព្រះរាជក្រឹត្យ​ ដែល​ចេញ​ដោយ​ស្ដេច Salman។

ជីវិតដំបូង និងអាជីពនយោបាយ

ព្រះអង្គម្ចាស់ Faisal គឺជា​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អារ៉ាប៊ីសាអ៊ូឌីត​​ និង​ជា​បុត្រ​របស់​ព្រះអង្គម្ចាស់ Farhan bin Abdullah al Saud ដោយទ្រង់បាន​ទទួល​ការ​អប់រំ​នៅ​សហរដ្ឋអាមេរិក។ ទ្រង់​បាន​បម្រើការ​ជា​ទីប្រឹក្សា​នៅ​ស្ថានទូត​អារ៉ាប៊ីសាអ៊ូឌីត​ នៅ​សហរដ្ឋអាមេរិក​ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។

ព្រះអង្គ​បាន​កាន់តំណែងជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនអន្តរជាតិ ជា​ចម្បង​ លើ​វិស័យ​អវកាស និង​អាវុធ។ ទ្រង់​ត្រូវបានតែងតាំង​ជាឯកអគ្គរដ្ឋទូត​ប្រចាំប្រទេស​អាល្លឺម៉ង់​ ដែល​ជា​នាយកក្រុមហ៊ុន​សព្វាវុធ Saudi Arabian Military Industries (SAMI)។ បន្ទាប់មក ទ្រង់​បានធ្វើការ​ឲ្យ​ឯកអគ្គរដ្ឋទូត​អារ៉ាប៊ីសាអូឌីត ​ប្រចាំ​សហរដ្ឋអាមេរិក។

ក្នុងនាមជាអ្នកជំនាញខាងឧស្សាហកម្មការពារជាតិ ព្រះអង្គ​ក៏បានធ្វើជាប្រធានក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ រវាង​សហរដ្ឋអាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត ​ជាមួយក្រុមហ៊ុនអាកាសចរណ៍ Boeing ។ ព្រះអង្គម្ចាស់ Faisal ក៏ធ្លាប់ធ្វើជាទីប្រឹក្សារបស់រាជវាំង អារ៉ាប៊ីសាអូឌីតផងដែរ។

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ទ្រង់​ត្រូវ​បានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស​ នៅ​អារ៉ាប៊ីសាអ៊ូឌីត រហូតមកដល់បច្ចុប្បន្ននេះ ។

ទ្រព្យសម្បត្តិរបស់ទ្រង់

ទ្រង់​គឺជាអ្នកការទូតដែលមានជាងគេបំផុត ហើយត្រូវបានចុះបញ្ជី​អ្នកការទូតដ៏ពេញ​និយមដូចគ្នា។ យោងតាមការវិភាគរបស់ Wikipedia, Forbes & Business Insider ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud មានទ្រព្យសម្បត្តិសុទ្ធ​​​ ប្រហែល ១.៥ លានដុល្លារ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គោលនយោបាយធំៗចំនួន ៥ ប្រធានាធិបតី កូរ៉េខាងត្បូង ថ្មី ដាក់ចេញមុនជាប់ឆ្នោត

ចុចអាន៖មកស្គាល់ប្រវត្តិបិតានុយក្លេអ៊ែរ និងរូបមន្តផលិតអាវុធប្រល័យលោក J. Robert Oppenheimer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៨ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

វប្បធម៌ ជំនឿ១៧ ម៉ោង មុន

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម