KPT+
មកដឹងពីប្រភេទសត្វល្មោភដេក និងមិនចូលចិត្តដេកទាល់តែសោះ
ជាការពិត ការគេងមានសារៈសំខាន់ណាស់ ហើយយើងតែងតែដឹងថា តើមនុស្សគួរគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ ច្រើនពេកក៏អាក្រក់ តិចពេកប៉ះពាល់ដល់សុខភាព។ ប៉ុន្តែយើងអត់ដឹងទេថា តើសត្វនីមួយៗ ដេកប៉ុន្មានម៉ោងក្នុងមួយថ្ងៃ។
ទន្ទឹមនោះ យើងខ្ញុំនឹងបែងចែករវាងសត្វដែលមិនសូវជាបានដេក និងសត្វដែលល្មោភដេកជាងគេ នៅខាងក្រោមនេះឲ្យលោកអ្នកបានដឹង។
សត្វមិនសូវជាបានដេក
១ កង្កែបឬហ៊ីង

មិនមែនមានន័យថាពួកវាមិនដេកទេ។ ទោះបីជាពេលខ្លះយើងឃើញពពួកសត្វទាំងនោះ បានបិទភ្នែកហើយសម្រាកក៏ដោយ។ ប៉ុន្តែក្រុមនេះ នៅតែប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ពួកវាដេកលក់ស្រួល តែក្នុងអំឡុងពេលរដូវរងារតែប៉ុណ្ណោះ។
២ Alpine Swifts (Swallows)

វាហោះហើរពីប្រទេសស្វីស ទៅអាហ្វ្រិកខាងលិច ៦ ខែជាប់ៗគ្នាមិនឈប់ ដោយមិនសូវជាបានដេកសោះឡើយ។
៣ Orca

ចំណាយពេលពីរបីខែដំបូង ដើម្បីដេក បន្ទាប់មកវានឹងរៀនហែលទឹក គ្រប់ពេលវេលា។
៤ Walrus

វាជាសត្វដែលអាចរស់នៅបាន ៨៤ ម៉ោង ដោយមិនដេកសោះ។ ពួកគេអាចដេកគ្រប់ទីកន្លែងនៅលើដី និងក្រោមសមុទ្រប្រសិនបើវាចង់ដេក។
៥ ដំរី

វាដេក៣-៤ ម៉ោងក្នុងមួយយប់។ ដោយសារតែទំហំរបស់ពួកវា ត្រូវចំណាយពេល ១៨ ម៉ោងក្នុងមួយថ្ងៃ ដើម្បីស៊ីអាហារ ២០០-6៦០០ ផោននៃអាហារ / ថ្ងៃ! ។
៦ ផ្សោត

សត្វនេះចេញជាអឌ្ឍគោលនៃខួរក្បាលដេក ហៅថា usws ដែលអឌ្ឍគោលមួយសម្រាក។ អឌ្ឍគោលមួយនៃខួរក្បាលធ្វើការដើម្បីរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់។ រយៈពេលនៃការគេងគឺ ២ ម៉ោង បន្ទាប់មកប្តូរទៅម្ខាង ដើម្បីឲ្យខួរក្បាលម្ខាងទៀតសម្រាក។
៧ សត្វកវែង

សត្វនេះខ្ពស់ និងវែង ហើយគេអាចគិតថា វាចំណាយពេលច្រើនក្នុងការដេក ព្រោះវាត្រូវការថាមពលច្រើន ប៉ុន្តែមិនមែនទាល់តែសោះ។ តាមពិតសត្វកវែង ចំណាយពេលដេកប្រហែល ៣០ នាទីរហូតដល់ ២ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។
សត្វដែលងប់ងុលនឹងការដេក
៨ Koalas

ដេក២២ម៉ោងក្នុងមួយថ្ងៃ ។
៩ កណ្តុរហោប៉ៅ

មានទម្ងន់ត្រឹមតែ ក្រដាស៥ន្លឹក ប៉ុន្តែអាចដេកបាន ២០ម៉ោងក្នុងមួយថ្ងៃ។
១០ Sloth

ជាមធ្យមពួកវាដេកនៅលើដើមឈើ រហូតដល់ ២០ ម៉ោងក្នុងមួយថ្ងៃ។
១១ ឆ្មា

ឆ្មារដេក ១២.១ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែឆ្ងល់ទេថា តើវាជាការពិតទេ? ឆ្មាដូចខ្លា ពួកវាជាសត្វដែលចូលចិត្តដេក ដើម្បីរក្សាថាមពលសម្រាប់កាដេញសត្វផ្សេងៗ។
១២ ប្រចៀវត្នោត ពួកវាចំណាយពេលជិត ២០ម៉ោងក្នុងមួយថ្ងៃ ដើម្បីដេកលក់។

១៣ Lemurs

វាដេកប្រហែល ១៦ ម៉ោងក្នុងមួយថ្ងៃ។ តម្រូវការសម្រាប់ការដេកបានច្រើនរបស់ពួកវា អាចបណ្តាលមកពីសីតុណ្ហភាពខ្ពស់ នៃតំបន់ត្រូពិចដែលវារស់នៅ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល