KPT+
ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូន ដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ
ការរំលោភបំពានលើកុមារ មិនមែនកំណត់ត្រឹមតែជាការប្រើអំពីហិង្សាលើរាងកាយប៉ុណ្ណោះទេ ការបំពានផ្លូវអារម្មណ៍កូនក៏អាចជះឥទ្ធិពលធំធេងចំពោះការលូតលាស់ និងការអភិវឌ្ឍផ្លូវចិត្តរបស់កូនដូចគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/bbe89804-.jpg)
អ្វីទៅជាការរំលោភបំពានផ្លូវអារម្មណ៍? វាដូចទៅនឹងការមិនយកចិត្តទុកដាក់ចំពោះកូនទេ?
ក្នុងនាមជាប៉ាម៉ាក់ យើងតែងតែចង់ផ្ដល់អ្វីដែលកូនត្រូវការ ដើម្បីឲ្យកូនរស់នៅបានសុខស្រួល។ ប៉ុន្តែ ការមិនអើពើទៅនឹងតម្រូវការផ្លូវចិត្តរបស់កូន ក៏អាចបង្កជាផលវិបាករយៈពេលខ្លី ឬរយៈពេលវែងផងដែរ។ ការមិនផ្ដល់ក្ដីស្រលាញ់ មិនគាំទ្រ បដិសេធ រិះគន់ គំរាមកំហែង គឺសុទ្ធតែជាការបំពានផ្លូវអារម្មណ៍ ហើយទង្វើទាំងនេះ នឹងជះឥទ្ធិពលមិនល្អនៅពេលដែលកូនធំឡើង ដូចជាប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួន ការងារ និងទំនាក់ទំនងជាមួយនឹងក្មេងដទៃទៀត។
ជាក់ស្ដែង ការបំពានផ្លូវកាយ ដែលអមជាមួយនឹងការធ្វើបាបរាងកាយ ផ្លូវភេទ ឬការមិនអើពើ អាចបំផ្លាញការគោរពចំពោះខ្លួនឯង និងទំនុកចិត្តរបស់កុមារបាន។
ស្វែងយល់ពីការមិនយកចិត្តទុកដាក់លើផ្លូវអារម្មណ៍កូន
គ្រាន់តែបំពេញតម្រូវការរបស់កូន គឺមិនគ្រប់គ្រាន់ឡើយ។ ប៉ាម៉ាក់ក៏ត្រូវទទួលខុសត្រូវក្នុងការណែនាំ និងគាំទ្រកូនផ្នែកអារម្មណ៍ដែរ។ ជាធម្មតា ក្មេងតែងត្រូវការការយកចិត្តទុកដាក់ពីប៉ាម៉ាក់នៅគ្រប់ដំណាក់កាលក្នុងជីវិតរបស់ខ្លួន ហើយការមិនអើពើនឹងអារម្មណ៍របស់កូន អាចនាំឲ្យការអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេងមានភាពចុះខ្សោយ។
សញ្ញានៃការមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍កូន
- មិនឆ្លើយតបទៅនឹងអារម្មណ៍របស់កូន
- មិនអើពើនឹងអារម្មណ៍របស់កូន
- មិនចំណាយពេលជាមួយកូន
- រិះគន់ ឬមិនដែលសរសើរកូន
- មិនសូវចាប់អារម្មណ៍នឹងជីវិតរស់នៅរបស់កូន
- មិនដឹងពីសញ្ញាដែលកូនត្រូវការជំនួយ
- ចាំតែចាប់កំហុសកូន
ផលប៉ះពាល់ពេលមិនសូវអើពើពីអារម្មណ៍កូន
ជាទូទៅ កុមារដែលរងគ្រោះដោយសារតែការមិនយកចិត្តទុកដាក់ផ្នែកអារម្មណ៍ អាចបង្ហាញសញ្ញាមួយចំនួនខាងក្រោម៖
- ពិបាកកំណត់ភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន
- មិនសូវគោរពខ្លួនឯង
- បន្ទោសខ្លួនឯង រាល់ពេលបរាជ័យ
- ប្រតិកម្មខ្លាំងទៅនឹងការបដិសេធ
- យល់ថាខ្លួនឯងមានកំហុសធ្ងន់ធ្ងរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/កូនកើតទុក្ខ២.jpg)
ការស្គាល់ច្បាស់ពីសញ្ញានៃការមិនយកចិត្តទុកដាក់លើអារម្មណ៍កូន និងការកែលម្អលើចំណុចខ្វះខាតរបស់ប៉ាម៉ាក់ មានសារសំខាន់ណាស់ ក្នុងការចិញ្ចឹមបីបាច់កូនប្រកបដោយមនោសញ្ចេតនា និងការយល់ចិត្ត។ ហេតុនេះហើយ ដើម្បីឲ្យកូនទទួលបានសុភមង្គលពិតប្រាកដ ប៉ាម៉ាក់មានកាតព្វកិច្ចផ្ដល់ការគាំទ្រទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមផ្ដល់បរិយាកាសរស់នៅដ៏ល្អមួយដល់កូនៗ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?