Connect with us

សុខភាព

មិនបាច់ទៅពេទ្យ ហើយ​ជួយខ្លួនឯងដោយសកម្មភាព​៥យ៉ាងធំៗនេះ

បានផុស

នៅ

អារម្មណ៍ព្រួយបារម្ភ ឬការថប់បារម្ភរ៉ាំរ៉ៃ ហេងហាងមិនស្ងប់ចិត្ត ពិបាកក្នុងការផ្តោតអារម្មណ៍ ការ​សម្រេចចិត្ត​សាវ៉ា​ផ្លាស់ប្តូរ ងាយសើច ឆាប់ខឹង ញ៉ាំច្រើនឬតិចជាងធម្មតា តានតឹងសាច់ដុំ រាគឬទល់លាមក ចង្អោរឬវិលមុខ ការបាត់បង់ចំណង់ផ្លូវភេទសុទ្ធជាស្ថានភាពព្រមាន​នៃ​ជំងឺផ្លូវចិត្ត​ និងស្ត្រេស។

តើស្ត្រេសជាអ្វី?

How Stress Messes With Your Body | FemmePharma
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រេសគឺជាអារម្មណ៍ដែលស្ថិតនៅក្រោមសម្ពាធមិនធម្មតា។ សម្ពាធនេះអាចមកពីទិដ្ឋភាពផ្សេងៗគ្នានៃជីវិតប្រចាំថ្ងៃដូចជាបន្ទុកការងារកើនឡើង បញ្ហាជាមួយគ្រួសារឬ ក្តីបារម្ភហិរញ្ញវត្ថុថ្មី និងការគិតអំពី​អនាគតក្នុងវិធីអវិជ្ជមាន​ មានឥទ្ធិពលជាបន្តបន្ទាប់បង្កើតជា​តំណរស្ត្រេសបន្តកន្ទុយ ហើយ​ស្ត្រេស​នីមួយៗនៅគរបន្ថែម​ពីលើគ្នាក្លាយជាការបាក់ទឹកចិត្ត​ធ្ងន់។

ក្នុងអំឡុងពេលនោះ​មនុស្ស​នឹង​លេចចេញនូវអារម្មណ៍ដូចមាន​អ្នកណា​គំរាមកំហែងឬតូចចិត្តហើយរាងកាយអាចបង្កើតការឆ្លើយតបយ៉ាងចំបែងតានតឹង។ នេះអាចបណ្តាលឱ្យមានរោគសញ្ញារាងកាយផ្សេងៗគ្នាដូចជា ការ​ផ្លាស់ប្តូរឥរិយាបថរ​អកប្បកិរិយារំជើបរំជួល សម្រស់ទ្រុឌទ្រោម ។

៥ជំហាននេះ ត្រូវធ្វើនៅពេលមានអារម្មណ៍តានតឹង៖

១- ព្យាយាមបង្កើតទំនាក់ទំនង

Young asian pregnant couple records of income and expenses at home. dad  worried, serious, stress while record budget, tax, financial document  working in living room at home . Free Photo - Nohat -

រវាងអារម្មណ៍នឿយហត់ ឈឺនិងសម្ពាធដែលកំពុងប្រឈមមុខ ចូរ​ប្រុងប្រយ័ត្នចំពោះការព្រមានខាងរាងកាយដូចជាសាច់ដុំតឹងណែនហត់នឿយឈឺក្បាលឬប្រកាំង ប្រយត្នការមិនចង់ជួបមនុស្ស និងមិនចង់ចូលរួមសកម្មភាព​សង្គម។ កុំគិតថា​ការលាក់ខ្លួននិងជាសះឡើងវិញ។ តាមពិត​គួូរចេញដើរ អានសៀវភៅ ទស្សនាកុន ឬស្តាប់ចម្រៀង ថតទេសភាព Editរូបនឹងជួយឱ្យធូរស្រាលបាន ជាពិសេស​សមាធិ។


២- កំណត់មូលហេតុ

701 BEST Black And White Asian Frustration IMAGES, STOCK PHOTOS & VECTORS |  Adobe Stock

ព្យាយាមកំណត់អត្តសញ្ញាណ តម្រៀបមូលហេតុដែលអាចធ្វើឱ្យស្ត្រេសរបស់យើងកើតមាន ដូចជា ប្រភេទធម្មជាតិ ប្រភេទ​កើតមានព្រោះបញ្ហាជាក់ស្តែង និងប្រភេទដែលយើងមិនអាចធ្វើអ្វីអគ្រប់គ្រងវា​បាន កំណត់ហើយ​ចូរ​ព្យាយាមដោះលែងការព្រួយបារម្ភទាំងនោះនិងពិនិត្យមើលរបៀបរស់នៅរបស់យើងឡើងវិញ ថាគេចពីវា​តាមរបៀបណា?អាចទៅកម្សាន្ត ធ្វើអីញាំជាមួយបងប្អូនមិត្តភក្តិ មិនមែន​ស្ត្រេស​ទៅប្រព្រឹត្តិផិតក្បត់ ឬល្បែង បៀរប៉ោ និងផឹកស្រវឹងឡើយ។ ត្រូវដឹងថា ការជក់បារីនិងការផឹកស្រាពិតជា​មានសភាពដូចជួយ កាត់បន្ថយភាពតានតឹងដំបូងៗ តែ​នេះគឺជាការយល់ច្រឡំ ព្រោះក្រោយមកនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅ ៗពិបាកកែ។

៣- តើអាចមកពីយើង​ទទួលយកច្រើនពេក Overload?

Asian stress business woman in the office,recieve hard work from boss,she  use hand touch head | Stock Images Page | Everypixel

តើមានការងារ​អ្វីខ្លះ ដែលអាចប្រគល់ទៅឱ្យនរណាម្នាក់ផ្សេងទៀតបាន ? អាចរចនា​ជីវិត​តាម​របៀបរីករាយជាងសព្វថ្ងៃនេះទេ ព្យាយាមរៀបចំជីវិត និងវិធី រស់នៅ​របស់អ្នកឡើងវិញ។ ដូចជាបរិភោគអាហារ​មានសុខភាពល្អកាត់បន្ថយ​ហានិភ័យនៃជំងឺទាក់ទងនឹងរបបអាហារ។ល។ មានភ័ស្តុតាងជាច្រើន បង្ហាញពីឥទ្ធិពលនៃអាហារប៉ះពាល់ដល់អារម្មណ៍របស់យើងដោយសារ​ការបរិភោគអាហារ ជូរពេក ផ្អែមពេក ឬប្រៃពេកព្រោះការចាប់ជាតិចាស់មិនព្រម​គិតពីសុខភាព ។ សុខុមាលភាពមនុស្ស​បាន​មកភាគច្រើនពី​ការ​ធានាថារបបអាហារផ្តល់នូវបរិមាណគ្រប់គ្រាន់នៃសារធាតុចិញ្ចឹមខួរក្បាលដូចជា ពពួកវីតាមីននិងសារធាតុរ៉ែចាំបាច់ និងទឹកស្អាត មិនមែន​ស្ករ ឬរសជាតិទេ។

៤- ឆ្លៀតពេលសម្រាកពិតប្រាកដ

Premium Photo | Stress asian woman looking at unpaid financial bills

ចាប់ពីវ័យ៤០ឆ្នាំឡើង ត្រូវរៀន​ធ្វើឱ្យមានតុល្យភាពរវាងការទទួលខុសត្រូវចំពោះអ្នកដទៃនិងការទទួលខុសត្រូវចំពោះខ្លួនឯង។ កាត់បន្ថយកម្រិតស្ត្រេសដោយ​ចេះ​ផ្តល់អាទិភាពដល់ការថែទាំខ្លួនឯង·ដឹងថា ត្រូវការពេលសម្រាកតែមិនអាចឆ្លៀតពេលបាន? បើដូច្នេះយើងកំពុង​បំផ្លាញ​សុខភាពផ្លូវចិត្ត សមត្ថភាពនៃការ​គិតពិចារណា បំផ្លាញការ​ចងចាំ លែង​យកចិត្តទុកដាក់លើគំនិតនិងអារម្មណ៍តាមរបៀបមួយដែលអាច បង្កើនសមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងស្ថានការណ៍លំបាកៗបានធូរល្ហុយដូចមុន ។ សូមធ្វើការជ្រើសរើសដោយឈ្លាសវៃ ព្យាយាមសម្រាក​ទៀង មានតុល្យភាព ដែលចំណាយពេលនោះ អនុវត្តការគិត ការធ្វើសមាធិក្នុងចិត្ត ដែល​ពិតជា​ កាត់បន្ថយផលប៉ះពាល់នៃស្ត្រេស នៃ​ការថប់បារម្ភនិងបញ្ហានានា ទាក់ទគេងមិនលក់ការផ្តោតអារម្មណ៍ខ្សោយនិងអារម្មណ៍ទាប។

៥- កុំធ្វើបាបសង្កត់សង្កិនខ្លួនឯងខ្លាំងពេក

Side view of cheerful young Asian businesswoman in formal suit smiling  dreamfully while using mobile phone

ព្យាយាមរក្សារឿងរ៉ាវតាមទស្សនៈបើកចំហរ ដោយ​ចងចាំថា ថ្ងៃអាក្រក់គឺជាបទពិសោធន៍ រាល់ការរិះគន់ជារឿង​សាកល្បងចិត្ត និងភារឹងមាំរបស់យើង។ ធ្វើចំពោះ​ខ្លួនឯង ដូចជា យើង​គឺជាមិត្តល្អបំផុតម្នាក់​ដែល​ មានចិត្តល្អនិងចេះគាំទ្រ តាមរយៈ ចំណាយពេលពីរបីនាទីក្នុងមួយថ្ងៃ ពេលព្រឹក និងមុនគេង ដើម្បីឱ្យតម្លៃចំពោះការរីកចម្រើនណាមួយក្នុងខ្លួនយើង​។ កំពុងតែពិបាកគេងមែនទេ? នេះជាបញ្ហាធម្មតានៅពេលយើងតានតឹងអារម្មណ៍ ពេលនោះ អាចក្រោកឡើងជំនួសឱ្យការគេង ធ្វើការផ្លាស់ប្តូរប្រធានបទគិត រៀបចំដំណើរកម្សាន្ត រៀបខោអាវស្អាតៗ ហើយ​រឿង​បន្តិចបន្តួចទាំងនោះ នឹងជួយឱ្យសប្បាយរីករាយ គេងលក់ស្រួល៕

ប្រែសម្រួល៖ សុភា

ចុចអាន៖ កុំលាក់ទុកកំហឹងរហូតក្លាយជារឿងធំ

ចុចអាន៖ ខឹងមិនដឹងមុខនិងគុំគួនយូរអាចក្លាយជាផ្លូវចិត្តធ្ងន់ធ្ងរពិបាកព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤៩ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥១ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម