KPT+
ប្រវត្តិនាយ Bird Thongchai ពិតជាសក្តិសមនឹងតំណែងលេខ ១ របស់ថៃ
មានឈ្មោះពិតថា Thongchai McIntyre ជាតារាចម្រៀង និងសម្ដែងភាពយន្តថៃ ហើយត្រូវបានប្រជាជនកម្ពុជាស្គាល់ឈ្មោះ នៅក្នុងវិស័យសិល្បៈថា ជានាយ Bird Thongchai ។

ជីវិតរបស់លោក
កើតនៅក្រុងបាងកក នានៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ១៩៥៨ គឺជាតារាចម្រៀងប៉ុបថៃ និងជាតារាសម្ដែង។ លោកបានចេញអាល់ប៊ុមដំបូងនៅឆ្នាំ ១៩៨៦។ Bird បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង ពីមហាវិទ្យាល័យពាណិជ្ជកម្ម Thonburi ។ លោកត្រូវបានគេចាត់ទុកថា ជាកំពូលតារាលំដាប់លេខ ១ របស់ប្រទេសថៃ ជាតារាចម្រៀងដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដោយលក់បានជាង ២៥ លានអាល់ប៊ុម។ លោកក៏ធ្លាប់លេចមុខក្នុងភាពយន្ត ទូរទស្សន៍ តន្ត្រី និងពាណិជ្ជកម្មជាច្រើនផងដែរ។
ជីវប្រវត្តិ មុនក្លាយជាតារាល្បីប្រចាំប្រទេស
ឪពុកម្ដាយរបស់លោក គឺជាគ្រួសារតន្ត្រីករជើងចាស់គឺ James និង Udom McIntyre ។ ដូច្នេះហើយ ទើបធ្វើឲ្យតារារូបនេះ មានដុងពីកំណើត និងរស់នៅក្រោមការការចិញ្ចឹមបីបាច់ក្នុងបរិយាកាសតន្ត្រី។ យ៉ាងណាមិញ ឪពុករបស់លោក បានស្លាប់នៅពេលដែល Bird នៅជាកុមារ។ ក្រោយមក ពេលរៀនចប់នាយ Bird បានចាប់ផ្តើមធ្វើការនៅក្នុងធនាគារមួយ ក្នុងតួនាទីជាមន្ត្រី។ ក្នុងអំឡុងពេលនោះ លោកបានមានឱកាសបានជួបផលិតករទូរទស្សន៍ថៃដ៏ល្បីឈ្មោះ គឺលោក Kai Varayuth ដែលបានឃើញលោក ក្នុងទេពកោសល្យសម្ដែង។ Bird បានលេងរឿងភាគទូរទស្សន៍ដំបូងរបស់ខ្លួនជាមួយ Kai ខណៈពេលដែលនៅតែធ្វើការនៅក្នុងធនាគារ។ ភារកិច្ចនេះ បានបង្ហាញពីទេពកោសល្យរបស់លោក។ តួនាទីដែលគួរឲ្យចងចាំបំផុតរបស់លោក គឺប្រធានក្រុម Kobori មកពី Koo Kam ដែលជារឿងស្នេហាដ៏សោកសៅរវាងទាហានជប៉ុន (សម្តែងដោយ Bird) និងក្មេងស្រីថៃក្នុងស្រុកកំឡុងសង្គ្រាមលោកលើកទីពីរ។ នៅក្នុងរឿងទាំងពីរនេះ លោកបានសម្តែងក្នុងរឿងភាគទូរទស្សន៍ ហើយលោកបានសម្តែងឡើងវិញនូវតួនាទីរបស់លោក ក្នុងការសម្របតាមខ្សែភាពយន្តឆ្នាំ ១៩៩៦ ដែលមានចំណងជើងថា Sunset at Chaophraya ។

បន្ទាប់មក លោកបានឈានដល់កំពូលនៃអាជីពតន្ត្រីនៅដើមទសវត្សរ៍ទី ៩០ ។ បទចម្រៀងល្បីៗមួយចំនួនរបស់ Bird គឺ Duay Rak Lae Pook Pan, Koo Gud, Sabai Sabai និង Kob Jai Jing Jing។ បទចម្រៀងដ៏ពេញនិយមរបស់លោក ដែលបានចេញផ្សាយរួមមានបទចម្រៀងទោល Mah Tummai , Fan Ja , Lao Su Kan Fang និង Yak Tham Kor Tob និង Mai Kang Ying Pae ពីអាល់ប៊ុម “Volume One” ។
ទន្ទឹមនោះ ប្រជាជនលោកខាងលិច បានស្គាល់លោកនៅពាក់កណ្តាលទសវត្សរ៍ទី ៩០ ខណៈដែលលោកបានក្លាយជាសិល្បករថៃដំបូងគេ ដែលបានទទួលពានរង្វាន់ MTV អន្តរជាតិ ត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្តថៃ ដែលចំណាយថវិកាច្រើនបំផុតនៅពេលនោះ “Sunset at Chaopraya” (ដែលទទួលបានការសាទរជាអន្តរជាតិ នៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក)។ លោកត្រូវបានបង្ហាញ នៅលើទស្សនាវដ្តី CNN និង Variety ។
ភាពយន្តឯកសារ ដែលឈ្នះពានរង្វាន់អំពីជីវិតរបស់លោក ដែលមានចំណងជើងថា “ឆ្លងកាត់ព្រំដែន” ដឹកនាំដោយ Phanjanit Garnploog ដែលចាក់បញ្ចាំងនៅសាកលវិទ្យាល័យ St. John’s ក្នុងទីក្រុងញូវយ៉ក ។ ក្នុងឆ្នាំ ២០១០ នាយ Bird បានធ្វើដំណើរទេសចរណ៍អន្តរជាតិលើកដំបូងនៅទីក្រុង Los Angeles និងខួបលើកទី ៥០ នៃមជ្ឈមណ្ឌល Lincoln នៅញូវយ៉ក។ វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលសិល្បករប៉ុបថៃបា នធ្វើដំណើរទេសចរណ៍អន្តរជាតិ។ នៅចុងឆ្នាំ ២០០៧ លោកបានចេញអាល់ប៊ុមមួយទៀត ដែលមានចំណងជើងថា “Simply Bird” ដែលមានបទចម្រៀងដូចជា Chuay Rap Tee និង Mee Tae Kid Tueng ។

ពានរង្វាន់ដែលលោកទទួលបាន
-អ្នកចម្រៀងល្អបំផុត ពីការប្រកួត Siam-Kollakarn Contest (១៩៨៣)
-អ្នកចម្រៀងល្អបំផុតក្នុងរឿង Mekala (១៩៨៦)
-វិចិត្រករឆ្នើមពី ការិយាល័យយុវជនជាតិ ឬ Sor Yor Chor (១៩៨៧)
-ការបោះឆ្នោតចម្រៀងដ៏ពេញនិយមសម្រាប់បទ Korb-Jai Jing Jing ពី Coke Music Award
-តារាចម្រៀងល្អបំផុតពីពានរង្វាន់ See-Sun (១៩៨៩)
-តារាសម្ដែងប្រុសឆ្នើម Koo-Kum (TV Lakorn)ក្នុងរឿង Mekala (១៩៩០)
-តារាសម្ដែងប្រុសឆ្នើម Koo-Kum (TV Lakorn) ពី TV Golden (១៩៩០)
-MTV Asian Viewer’s Choice Award (១៩៩១)
-តារាសម្តែងឆ្នើម Wannee Tee Raw-Koy (TV Lakorn) ពី TV Golden (១៩៩៣)
-Best Actor Sunset At Chaopraya (ភាពយន្ត) ពី Prasurassavadee (១៩៩៥)
-តារាសម្ដែងល្បី Sunset At Chaopraya ពី Vote Award (១៩៩៥)
-ពានរង្វាន់ Billboard Viewer’s Choice Award ដំបូងគេនៅអាស៊ី (១៩៩៧)
-ពានរង្វាន់ Seesun ៖ ចម្រៀងល្អបំផុតសម្រាប់ Lao Su Kan Fang (២០០១)
-ពានរង្វាន់កំពូល៖ តារាចម្រៀងល្អបំផុត (២០០១)
-ពានរង្វាន់ Channel V Music Video Awards៖ តារាចម្រៀងល្អបំផុត (២០០១)
-ពានរង្វាន់កំពូល៖ តារាចម្រៀងល្អបំផុត (២០០២)
-ពានរង្វាន់ MTV Asia ៖ សិល្បករដែលចូលចិត្តប្រទេសថៃ (២០០៤)
-ពានរង្វាន់ MTV Asia៖ ពានរង្វាន់បំផុសគំនិត (២០០៦)
-Channel [V] Thailand Music Video Awards : Best Song (២០០៦)
-ពានរង្វាន់ Virgin Hitz ២០០៦ ពានរង្វាន់សមិទ្ធផល (២០០៦)៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖wikipedia
ចុចអាន៖តារាល្បីៗទាំងនេះ មរណភាពទាំងវ័យក្មេង ផ្អើលសិល្បៈ ថៃ សឹងមិនជឿ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍