KPT+
ប្ដីប្រពន្ធមានកូនច្រើនជាងគេលើលោក កូនរហូតដល់ ៦៩នាក់
ជារឿងដ៏ភ្ញាក់ផ្អើល ដែលប្ដីប្រពន្ធមួយចំនួន អាចបង្កើតប្រុសស្រីរាប់សិបនាក់ សឹងមិនគួរជឿ។ យ៉ាងណាមិញ ទោះបីរឿងនេះ ហាក់ពិបាកទៅរួច កម្រជួបប្រទះ និងមិនគួរឱ្យជឿយ៉ាងណាក៏ដោយ ប៉ុន្តែកំណត់ត្រាបានចារជាប្រវត្តិសាស្ត្រនូវប្ដីប្រពន្ធចំនួន ៥គូ ដែលមានកូនច្រើនជាងបំផុតលើលោក។
ចង់ដឹង តោះមកអានជាមួយ កម្ពុជាថ្មី!
១. អ្នកស្រី Valentina និងលោក Feodor Vassilye ប្រទេសរុស្ស៊ី

Valentina Vassilyev និងប្តីរបស់នាងលោក Feodor Vassilyev ត្រូវបានចារក្នុងកំណត់ត្រា ជាប្ដីប្រពន្ធដែលមានកូនច្រើនបំផុតលើពិភពលោក ចន្លោះពីឆ្នាំ ១៧២៥ ដល់ឆ្នាំ ១៧៦៥ ។ ប្ដីប្រពន្ធមួយគូនេះបានផ្តល់កំណើតដល់កូនសរុបចំនួន ៦៩នាក់ ដែលក្នុងនោះកូនភ្លោះ ១៦ដង កូនភ្លោះ៣ នាក់ចំនួន ៧ដង និងកូនភ្លោះ ៤នាក់ចំនួន ៤ដង។ ពួកគេបានផ្ដល់កំណើតដល់ក្មេងៗសរុបចំនួន ២៧លើក ខណៈកូនទាំង ៦៩នាក់ មានកូន ២នាក់បានស្លាប់។
២. លោក និងលោកស្រី Kirillov ប្រទេសរុស្ស៊ី

ភរិយាទីមួយរបស់កសិករ Yakov Kirillov មកពីប្រទេសរុស្ស៊ីបានផ្តល់កំណើតដល់កូនចំនួន ៥៧នាក់ ដែលមានចំនួន ២១លើក។ លោក និងលោកស្រី Kirillov មានកូនភ្លោះ ៤នាក់ចំនួន ៤ដង កូនភ្លោះ ៣នាក់ចំនួន ៧ដង និងកូនភ្លោះចំនួន ១០ដង។ មិនច្បាស់ថាពួកគេផ្ដល់កំណើតដល់កូនចាប់ពីឆ្នាំណាមកទេ ប៉ុន្តែនៅឆ្នាំ ១៧៥៥ ពេលដែល Kirillov អាយុ ៦០ឆ្នាំ កូនៗសុទ្ធតែនៅរស់ទាំងអស់។
៣. អ្នកស្រី Barbara និងលោក Adam Stratzmann ប្រទេសអាល្លឺម៉ង់

អ្នកស្រី Barbara Stratzmann និងស្វាមី ត្រូវបានគេដឹងថាបានបង្កើតកូនចំនួន ១៩ដង និងមានកូនសរុប ៥៣នាក់។ ចន្លោះពីឆ្នាំ ១៤៤៨-១៥០៣ ពួកគេផ្ដល់កំណើតឱ្យកូនស្រី ១៥នាក់ និងកូនប្រុស ៣៨នាក់ ក្នុងនោះមានភ្លោះ ៧នាក់ម្ដង កូនភ្លោះ ៦នាក់ម្ដង កូនភ្លោះ ៣នាក់ ៤ដង និងកូនភ្លោះ ៥ដង។
៤. អ្នកស្រី Mariam Nabatanzi Babirye ប្រទេសអ៊ុយកាន់ដា

អ្នកស្រី Mariam Nabatanzi មកពីប្រទេស អ៊ុយកាន់ដា បានផ្តល់កំណើតដល់កូនប្រុសស្រីចំនួន ៤៤នាក់ និងមានកូន ៤៣នាក់ នៅរស់រានមានជីវិត។ ពុំមានឯកសារបញ្ជាក់ពីអត្តសញ្ញាណរបស់ស្វាមីអ្នកស្រីទេ គេគ្រាន់តែដឹងថា អ្នកស្រីបានរៀបការតាំងអាយុ ១២ឆ្នាំ ហើយអាយុ ៣៩ឆ្នាំ អ្នកស្រី Mariam ត្រូវស្វាមីបោះបង់ចោល។ តាំងរៀបការរហូតដល់ឆ្នាំ ២០១៦ អ្នកស្រីបានផ្ដល់កំណើតកូនភ្លោះ ៤នាក់ចំនួន ៣ដង កូនភ្លោះ ៣នាក់ចំនួន ៤ដង និងកូនភ្លោះចំនួន ៦ដង។ នៅឆ្នាំ២០១៩ នៅអាយុ ៤០ឆ្នាំ បន្ទាប់ពីសម្រាលកូនចុងក្រោយ នាងបានឆ្លងកាត់នីតិវិធីវេជ្ជសាស្រ្តដើម្បីការពារការមានគភ៌បន្ថែមទៀត។
៥. អ្នកស្រី Elizabeth និង John Mott ប្រទេសអង់គ្លេស

អ្នកស្រី Elizabeth Mott និងស្វាមីលោក បានរៀបការនៅឆ្នាំ ១៦៧៦ និងបង្កើតបានកូនប្រុសស្រីចំនួន ៤២នាក់។ ប្រភពពុំបង្ហាញព័ត៌មានច្បាស់ការផ្សេងទៀតឡើយ ខណៈអ្នកស្រី Elizabeth ត្រូវបានរាយការណ៍ថា បានស្លាប់នៅឆ្នាំ ១៧២០។
ក្រៅពីស្វាមិភរិយា ៥គូខាងលើនេះ នៅមានស្វាមីភរិយារាប់សិបគូទៀតដែលជាប់ក្នុងកំណត់ត្រា សុទ្ធសឹងមានកូនច្រើនៗ។ អ្នកខ្លះមានកូន ៤១នាក់ អ្នកខ្លះ ៣៩នាក់ អ្នកខ្លះទៀតក្រោម ៣៩នាក់ និងមានប្ដីប្រពន្ធចំនួន ៤១គូផ្សេងទៀត ផ្ដល់កំណើតដល់កូនសរុបចំនួន ២០នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wikipedia
ចុចអាន៖ មូលហេតុ បណ្តាលឲ្យផ្ទុះសង្គ្រាមលោកលើកទី១ និងទី២

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល