KPT+
៦ កន្លែងលើលោក ត្រូវគេបោះបង់ចោល និងក្លាយជាវាលរហោស្ថានគួរឲ្យខ្លាច
ប្រសិនបើអ្នកចូលចិត្តបរិយាកាសនៃវិមាន ដែលហ៊ុមព័ទ្ធដោយភាពស្ងប់ស្ងាត់ ទីក្រុងទាំង ៦ នេះ អាចជាកន្លែងក្ដីស្រមៃ នៃការផ្សងព្រេងក៏ថាបាន។ ទីកន្លែងទាំងនេះ មានចាប់ពីកោះឧស្សាហកម្មដែលធ្លាប់តែរីកចម្រើន រហូតដល់គុកចាស់ដ៏គួរឲ្យភ័យខ្លាច។
១ កោះ Hashima នៅ Nagasaki ប្រទេសជប៉ុន
កោះ Hashima ត្រូវបានគេស្គាល់ថា ជា “កោះសមរភូមិ” ដោយសារតែវាស្រដៀងទៅនឹងនាវាចម្បាំង។ សាងសង់ក្នុងទស្សវត្សរ៍ឆ្នាំ ១៨០០ វាធ្លាប់ជាធ្យូងថ្មទឹកជ្រៅនៅឆ្នេរសមុទ្រណាហ្គាសាគី។ កោះនេះជាកន្លែងរស់នៅរបស់កម្មករចំនួន ៥០០០ នាក់ ប៉ុន្តែសព្វថ្ងៃមានអគារចាស់ទ្រុឌទ្រោម។ ព្រោះប្រជាជនត្រូវបានជម្លៀសចេញទាំងស្រុង នៅពេលដែលអណ្ដូងរ៉ែត្រូវបានបិទ។ កោះនេះត្រូវបានបង្ហាញពីមុន នៅក្នុងខ្សែភាពយន្ត Skyfall ហើយឥឡូវនេះ ដំណើរទេសចរណ៍ពីកំពង់ផែ Nagasaki នាំអ្នកទស្សនា ទៅកាន់កោះដាច់ស្រយាលនេះបាន។
២ Pripyat នៅភាគខាងជើងអ៊ុយក្រែន
ការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦ ត្រូវបានចូលទៅក្នុងការចងចាំរបស់ពិភពលោកទាំងមូល។ មនុស្សជិត ៥០,០០០ នាក់ត្រូវជម្លៀសចេញពីតំបន់នោះ រួមទាំងទីក្រុងជិតខាង Pariyat ដែលជាលទ្ធផលនៃឧប្បត្តិហេតុនេះ។ សព្វថ្ងៃនេះ ទីក្រុងទាំងមូលបានក្លាយទៅជាទីក្រុងដែលគេបោះបង់ចោល។ មានសួនកុមារ មន្ទីរពេទ្យ ផ្ទះ និងសាលារៀន ដែលចាស់ និងទ្រុឌទ្រោមតាមពេលវេលា។ សព្វថ្ងៃនេះ ដំណើរទេសចរណ៍ដែលបានណែនាំមាននៅជុំវិញតំបន់ខ្លះៗ ទោះបីជាវិទ្យុសកម្មនុយក្លេអ៊ែរ នៅតែខ្ពស់ជាងធម្មតាក៏ដោយ។
៣ ពន្ធនាគាររដ្ឋខាងកើត នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក
ធ្លាប់ជាគុកដ៏ល្បីល្បាញបំផុត ព្រោះជាគុករបស់ Al Capone សម្រាប់ដាក់ឧក្រិដ្ឋជនដ៏ល្បីល្បាញ ប៉ុន្តែសព្វថ្ងៃវាស្ថិតក្នុងសភាពទ្រុឌទ្រោម ព្រោះត្រូវបានគេបោះបង់ចោលយូរមកហើយ។ ទោះជាយ៉ាងនេះក្តី អតីតពន្ធនាគារនេះ នៅតែបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ៥:០០ ល្ងាច សម្រាប់ភ្ញៀវទេសចរទស្សនា នៅរូបភាពដ៏រន្ធត់ក្នុងគុក។
៤ Auradu-sur-Glan នៅប្រទេសបារាំង
ទីក្រុងតូចមួយនេះ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពី Limoges គឺជាឧក្រិដ្ឋកម្មសង្រ្គាមដ៏អាក្រក់បំផុតមួយរបស់ណាស៊ី នៅក្នុងប្រទេសបារាំង។ នៅពេលដែលកងទ័ពអាល្លឺម៉ង់បានចូល និងសម្លាប់មនុស្សចំនួន ៦៤២នាក់ រួមទាំងកុមារ ១៩៣ នាក់ មានតែស្ត្រីម្នាក់ និងបុរស ៥ នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតនៅថ្ងៃនោះ។ តាំងពីពេលនោះមក ទីក្រុងនេះមិនដែលមានអ្នកណារស់នៅ ហើយក៏មានផ្លូវរថភ្លើង បង្គោលខ្សែកាបអគ្គិសនី ដែលខូចរថយន្តច្រេះផងដែរ ។
៥ ស្ថានីយ៍ Dorasan នៅកូរ៉េខាងត្បូង
អគារស្ថានីយរថភ្លើងនេះ ស្ថិតនៅចម្ងាយប៉ុន្មានរយម៉ែត្រពីព្រំដែនរវាងកូរ៉េខាងជើង និងខាងត្បូង។ ហើយជានិមិត្តរូបរបស់ កូរ៉េទាំងពីរ អាចនឹងជួបគ្នាវិញនៅថ្ងៃណាមួយ។ ការទៅទស្សនាស្ថានីយនេះ គឺជាផ្នែកមួយនៃដំណើរទេសចរណ៍ DMZ ដែលដំណើរការដោយក្រុមហ៊ុនឯកជនប៉ុណ្ណោះ។
៦ ភូមិនេសាទ Houtouwan ក្នុងប្រទេសចិន
ស្ថិតនៅចម្ងាយប្រហែល ៤០ ម៉ាយពីទីក្រុងសៀងហៃ វាធ្លាប់ជាភូមិនេសាទដ៏រីកចម្រើន និងស្រស់ស្អាតនៅពេលដែលអ្នកភូមិបានសាងសង់ផ្ទះតម្រង់ជួរភ្នំ។ វាអាចមើលឃើញឈូងសមុទ្រនៅខាងមុខ ប៉ុន្តែនៅទីបំផុតភូមិនេះត្រូវបានបោះបង់ចោល នៅពេលដែលប្រជាជនជាង ៣,០០០ នាក់បានផ្លាស់ទៅទីក្រុងកំពង់ផែធំជាង។ សព្វថ្ងៃនេះ ភូមិទាំងមូលត្រូវបានគ្របដណ្ដប់ដោយដើមវល្ល៍ខៀវស្រងាត់ វាបានក្លាយជាទិដ្ឋភាពដ៏ចម្លែក និងស្រស់ស្អាត ប៉ុន្តែលាក់បាំងយ៉ាងជ្រៅ ដែលពុំសូវមានអ្នកទៅដល់ឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់ប្រវត្តិបិតានុយក្លេអ៊ែរ និងរូបមន្តផលិតអាវុធប្រល័យលោក J. Robert Oppenheimer
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល