KPT+
រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក
គ្រប់គ្នាប្រហែលជាដឹងហើយថា Hermès Birkin គឺជាកាបូបមួយ ក្នុងចំណោមកាបូប ដែលមិនមែនអ្នកណាៗ ក៏សុទ្ធតែអាចធ្វើជាម្ចាស់របស់វាបានទេ។

ទាំងនោះគឺជាមន្តស្នេហ៍មួយនៃភាពមានតម្លៃ ដែលមនុស្សជាច្រើន ប្រាថ្នាចង់យកមកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប៉ុន្តែមុននឹងក្លាយជាម្ចាស់កាបូប តើដំណើរ និងរឿងរបស់ Birkin Hermès ចាប់ផ្ដើមដោយរបៀបណា? ហើយហេតុអ្វីបានជាវា ក្លាយជាកាបូបដ៏ល្បី មិនធ្លាប់មានរហូតដល់សព្វថ្ងៃនេះ?
រឿងរ៉ាវនៃប្រេនមួយនេះ បានចាប់ផ្តើមនៅឆ្នាំ ១៩៨១ ដោយកាលណោះ តារាសម្ដែងជនជាតិអង់គ្លេសនាង Jane Birkin បានជួបជាមួយនាយកប្រតិបត្តិ Hermès លោក Jean louis dumas នៅលើយន្តហោះមួយ ពេលធ្វើដំណើរទៅទីក្រុងឡុងដ៍។ នៅពេលនោះ លោក Dumas ងាកទៅឃើញ Jane ដាក់របស់ក្នុងកន្ត្រកមួយសែនរញ៉េរញ៉ៃ។ បន្ទាប់មក គាត់ក៏បានផ្តល់ដំបូន្មានដល់តារាសម្ដែងរូបនោះថា នាងគួរតែមានកាបូបធំមួយ ដែលមិនមែនជាកាបូបដូចដើរលេងចុងសប្ដាហ៍ ឬកន្ត្រកធំ ដែលនាងកំពុងប្រើ ប៉ុន្តែជាថង់ដែលអាចដាក់អ្វីៗបានទាំងអស់ (បន្ទាប់ពីឃើញ Jane ព្យាយាមដាក់កន្ត្រក ដែលនាងចូលចិត្តក្នុងទូដាក់អីវ៉ាន់។ តែបន្ទាប់មក កន្ត្រករបស់នាងធ្លាក់ដល់ដី ហើយរបស់ដែលនៅខាងក្នុងត្រូវបានរាយប៉ាយពេញហ្នឹង។

ភ្លាមៗនោះ Jane បានទាញយកខ្មៅដៃមួយ ហើយគូសវាសនូវការរចនាកាបូបនៅពេលនោះតែម្ដង។ ហើយនោះគឺជាលើកទីមួយ ដែលគំនូរព្រាងនៃកាបូប Birkin បានកើតឡើងមក និងជាវត្ថុមួយក្នុងចំណោមវត្ថុដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានជាខ្លាំង។
Hermès Birkin ត្រូវបានគេដាក់ឈ្មោះតាម Jane Birkin និងត្រូវបានចេញលក់ជាលើកដំបូងក្នុងឆ្នាំ ១៩៨៤ ហើយនៅឆ្នាំ ១៩៩០ Birkin បានក្លាយជានិមិត្តសញ្ញានៃទំនិញរបស់អភិជន ដែលបង្ហាញពីស្ថានភាពសង្គមរបស់អ្នកកាន់ ក្នុងរយៈពេលដ៏ខ្លី និងការពង្រឹងឋានៈរបស់ខ្លួនផងដែរ។ យ៉ាងណាមិញ នេះក៏ជានិមិត្តសញ្ញាមួយនៃភាពជោគជ័យរបស់ Hermes ក្រោយរឿងភាគដ៏ល្បី Sex and the City បានបង្ហាញពីតួអង្គ Samantha ត្រូវរង់ចាំ ៥ ឆ្នាំ ដើម្បីបានកាបូប Birkin ក្នុងដៃរបស់គាត់។

រហូតមកដល់បច្ចុប្បន្ននេះ វាក៏បានក្លាយជាកាបូបលេខ ១ របស់ស្ត្រីនិងតារាល្បីរាប់សិបនាក់ រួមទាំង Victoria Beckham, Jannifer Lopez, Naomi Campbell និងផ្សេងៗរាប់មិនអស់។ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ Hermès Birkin នៅតែបន្តជាកាបូបដែលមានតម្លៃបំផុតនៅលើទីផ្សារ ហើយជឿជាក់ថា មិនមានរបស់ណាដែលអាចយកឈ្នះជើងឯកលេខ ១ របស់ Hermès Birkin នោះទេ។ កាបូប Hermes Birkin មានតម្លៃចាប់ពី ៨,៥០០ដុល្លារដល់ ២០០,០០០ ដុល្លារ និងជា Birkin ថ្លៃបំផុត យោងតាមទស្សនាវដ្តី Forbes និង Bloomberg Business បានឲ្យដឹងថា កាបូប Hermès បានកើនឡើង ៤៣០% ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក វាជាការវិនិយោគហិរញ្ញវត្ថុប្រសើរជាងភាគហ៊ុន ឬមាស ដោយសារតម្រូវការទីផ្សារនេះ បង្ហាញថា មិនមានសញ្ញានៃការធ្លាក់ចុះក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះទេ។

ជាការពិត ទាំងនេះមិនមែនគ្រាន់តែជាម៉ូដប៉ុណ្ណោះទេ ពីព្រោះ Hermès បានបន្តបង្កើតភាពខ្លាំងរបស់ខ្លួន ក្នុងគុណភាពអស់រយៈពេលជាយូរ។ ថង់តែមួយអាចចំណាយពេលពី ២០ ទៅ ៤៨ ម៉ោង ដើម្បីបង្កើតជាកាបូបមួយ។ នេះក៏រាប់បញ្ចូលទាំងពេលវេលាដែលចំណាយលើការបណ្ដុះបណ្ដាលសិប្បករជំនាញ យ៉ាងតិច៥ឆ្នាំផងដែរ។ វាប្រៀបដូចជាការធានា មិនថាប៉ុន្មានសម័យកាលបានកន្លងផុតទៅ ប៉ុន្តែលំនាំហត្ថលេខាដើម ម៉ាកយីហោប្រាកដជានៅដដែល ហើយនេះប្រហែលជាហេតុផលមួយ ដែល Hermes Birkin គឺជាកាបូបមួយក្នុងចំណោមកាបូប ដែលឈរជើងរាប់សិបឆ្នាំ និងគ្មានកាបូបណា មកប្រជែងបានឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ