KPT+
៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច
នៅពេលដែលយើងមានអារម្មណ៍ល្អជាមួយនរណាម្នាក់ យើងតែងគិត និងជឿជាក់ថា វាគឺជាសេចក្តីស្រឡាញ់សងខាង។ ប៉ុន្តែពេលខ្លះ ប្រតិកម្មដែលភាគីម្ខាងទៀតឆ្លើយតបអារម្មណ៍ នោះអាចប្រាប់បានថា ស្នេហានេះ ហាក់ដូចជាគ្មានរូបរាង ហើយមិនគួរបន្តទាល់តែសោះ ។ ប្រសិនបើវាមិនអាចទៅរួចទេ គួរតែដើរចេញពីកន្លែងនោះ កុំនៅធ្វើបាបចិត្តខ្លួនឯង រហូតរកក្ដីសុខឲ្យខ្លួនឯងមិនឃើញ។
១ កាត់ផ្តាច់អ្វីៗទាំងអស់
ក្រោយពីពិចារណាលើទំនាក់ទំនងស្នេហាតែម្ខាងរួចហើយ ចូរក្លាហាន ហើយត្រូវតែហ៊ានសម្រេចចិត្ត និងធ្វើសកម្មភាពភ្លាមៗ។ ឈប់ស្ទាក់ស្ទើរ ហើយរង់ចាំរឿងដែលមិនកើតឡើងទៅ។ ត្រូវប្រាប់ខ្លួនឯងឲ្យច្បាស់ បើកាត់ត្រូវកាត់ចោលឲ្យដាច់ ឈប់ខ្វល់ ឈប់សម្លឹង ឈប់តាមដានរឿងរ៉ាវរបស់គេ។ ធ្វើអ្វីដែលអ្នកអាចធ្វើបាន វាអាចជាវិធីមួយដើម្បីបំបែកអ្នកចេញពីគេបាន។ ប៉ុន្តែប្រសិនបើអ្នកឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ក្រោយមក វាគ្រាន់តែជាការចងចាំមួយប៉ុណ្ណោះ។

២ មិត្តគឺជាមនុស្សដែលមិនអាចចោលបាន
មិត្តគឺសំខាន់បំផុតនៅពេលនេះ។ នៅពេលដែលយើងចង់ឲ្យនរណាម្នាក់ទាញយើង ចេញពីគំនិតស្ទាក់ស្ទើរ ឬចំណុចដែលយើងមិនអាចបន្តទៅមុខបាន។ មិត្តភ័ក្ដិជិតស្និទ្ធដែលស្គាល់គ្នាច្បាស់ យើងមិនចាំបាច់និយាយច្រើនទេ។ មិត្តនឹងដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរ ឬអ្វីដែលយើងនឹងនិយាយ គេនឹងស្ដាប់ដោយការយោគយល់ ហើយតែងតែនៅក្បែរផ្ដល់ដំបូន្មាន និងការលើកទឹកចិត្ត ជាថ្នូរនឹងការទទួលបានថាមពលវិជ្ជមាន វាពិតជាប្រសើរជាង ការព្យាយាមនៅម្នាក់ឯង។
៣ ធ្វើផែនការសម្រាប់ការអភិវឌ្ឍន៍ខ្លួនឯង
ការអភិវឌ្ឍនេះ មានគោលបំណងក្លាយជាកំណែដែលល្អប្រសើរសម្រាប់ខ្លួនអ្នក មិនមែនសម្រាប់អ្នកណាឡើយ តែដើម្បីខ្លួនឯង។ បើអ្នកចង់ធ្វើអ្វីមួយ បើគិតថាវាល្អ ចូរធ្វើវាទៅ។ មិនថាហាត់ប្រាណ សម្រកទម្ងន់ ឬផ្លាស់ប្តូររូបរាងឲ្យកាន់តែមានទំនុកចិត្ត។ ស្វែងរកចំណង់ចំណូលចិត្តដើម្បីធ្វើ ដែលមានប្រយោជន៍ជាងការអង្គុយលើគំនិតអវិជ្ជមាន បន្ទោសខ្លួនឯងដែលមិនល្អគ្រប់គ្រាន់។ អ្នកត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើន ជាងស្រឡាញ់មនុស្សដែលមិនសម នឹងទទួលបានក្ដីស្រលាញ់ពីយើង។
៤ ទោះមិនអាចបំភ្លេចបាន តែកុំរារាំងខ្លួនឯង ពីការមានមនុស្សថ្មី
អ្នកខ្លះភ័យខ្លាចថា ក្រោយបែកគ្នាមិនទាន់បានប៉ុន្មានផង ក៏មានថ្មី នឹងមានមនុស្សនិយាយដើមមិនល្អ។ សួរថា គេទាំងនោះជាអ្នកបង្កើតក្ដីសុខសម្រាប់អ្នក ឬអ្នកខ្លួនឯង។ ប្រសិនបើអ្នកមានអារម្មណ៍ល្អ ចំពោះនរណាម្នាក់ មកជាយូរមកហើយ តែមិនអាចទៅរួចក្នុងការធ្វើឲ្យប្រសើរឡើង ឬបំភ្លេចនរណាម្នាក់ទៀតក្នុងពេលដ៏ខ្លី។ ចូរកុំបណ្តោយឲ្យការចងចាំដែលនៅដិតដាម ឆក់យកឱកាសល្អៗ ព្យាយាមចេញទៅជួបមនុស្សថ្មី ហើយបើជួបមនុស្សដែលចូលចិត្ត អ្នកមិនចាំបាច់មានអារម្មណ៍ខុស ចំពោះរឿងចាស់នោះទេ។ ជាការប្រសើរណាស់ គោលដៅរបស់យើង ត្រូវតែដើរទៅមុខទៀត។

៥ ទទួលយកការពិត ហើយឈប់កុហកខ្លួនឯង
រឿងសំខាន់បំផុត គឺត្រូវទទួលយកការពិត ហើយឈប់កុហកខ្លួនឯងថា យើងមាននៅក្នុងជីវិតរបស់មនុស្សដែលយើងស្រលាញ់ ។ ការរង់ចាំស្នេហា ពីអ្នកដែលគ្មានបេះដូង គឺពិបាកចិត្តណាស់ ហើយប្រសិនបើគាត់មិនមានបេះដូង ដើម្បីផ្តល់ឲ្យ កុំវិនិច្ឆ័យគាត់ វាមិនមែនជាកំហុសរបស់គាត់ ដែលមិនមានអារម្មណ៍ដូចយើងនោះទេ។ បើអាចទទួលយកបាន សម្រេចចិត្ត ហើយបញ្ចប់វា។ យើងអាចសោកសៅ យំយ៉ែក តែបើយើងក្លាហានហ៊ានដើរចេញពីស្នេហានេះបាន ចាត់ទុកថាយើងដូចផ្ដល់ក្ដីសុខឲ្យខ្លួនឯងហើយ។
បើដឹងថាមិនអាចបន្ត គួរកុំនៅត្រាំត្រែង ហើយកុំយកស្នេហាជាធំ រហូតបាត់បង់ម្ចាស់ការ ភ្លេចស្រលាញ់ខ្លួនឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច
ចុចអាន៖៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ