Connect with us

KPT+

ជំនាញសង្គមទាំង ៥ ឪពុកម្ដាយគួរ បង្រៀនកូនៗឲ្យចេះចាំ

បានផុស

នៅ

ជំនាញសង្គមបង្រៀនឱ្យកុមារឱ្យចេះទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន និងដោះស្រាយបញ្ហា​ប្រឈម​ប្រចាំថ្ងៃ។ ជាពិសេស កុមារដែលមានជំនាញសង្គមល្អងាយនឹងជោគជ័យក្នុងការសិក្សាណាស់។ អ៊ឹចឹងម៉ាក់ប៉ាគួរបង្រៀនជំនាញសង្គមអ្វីខ្លះដល់កូនៗ?

ជំនាញ​សង្គម​មិនត្រឹមតែជួយឱ្យអាអូន​ជោគជ័យ​ក្នុងការសិក្សារទេ​ ថែមទាំង​ជួយ​ឱ្យ​អាអូនមាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទៀតផង​។ ខាង​ក្រោម​នេះ​ជា​ជំនាញ​សង្គម​សំខាន់ៗ​ទាំង ៥ ដែល​កុមារគួរចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សុជីវធម៌

កុមារដែលចេះសុជីវធម៌ តែងតែត្រូវបានអ្នកនៅជុំវិញខ្លួនស្រឡាញ់ ចូលចិត្ត និងរាប់អាន ហើយ​អាច​ចូលរួមក្នុងសង្គមគ្រប់កាលៈទេសៈ មិនថាចូលរួមពិធីបុណ្យទាន ទៅញ៉ាំ​អី​នៅ​ខាង​ក្រៅ​ ទៅរៀន ឬចូល​បណ្ណល័យ។

ការមានសុជីវធម៌ធ្វើឱ្យអាអូនងាយចុះសម្រុង និងបង្កើតទំនាក់ទំនង​ជាមួយ​​អ្នក​ដទៃ។ ម៉ាក់ប៉ាអាចបង្រៀនឱ្យអាអូននិយាយពាក្យសុជីវធម៌ដូចជា “ចាស” “បាទ” “អរគុណ” “ជួយ” “សូម”, ឬ “សូមទោស” ជាដើម។

២. ការចែករំលែក

ការចែករំលែកគឺជារឿងពិបាកសម្រាប់កុមារ ព្រោះអាអូនផ្តោតលើតម្រូវ​ការផ្ទាល់ខ្លួន ​ជាជាង​តម្រូវ​ការ​របស់អ្នកដទៃ។ ម្យ៉ាងទៀត អ្វីដែលជា “កម្មសិទ្ធិ” របស់អាអូន គឺ​​មិនងាយនឹងឱ្យ ឬចែក​រំលែក​ជាមួយអ្នកដទៃទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការបង្រៀនកុមារឱ្យចេះចែករំលែកនំ ឬប្រដាប់លេង​ជាមួយ​អ្នកដទៃ ឬមិត្តភ័ក្តធ្វើឱ្យអាអូនចេះយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញខ្លួន មានមិត្តភ័ក្តច្រើន អាច​ថែ​រក្សាចំណងមិត្តភាព មានគេចូលចិត្ត និងស្រឡាញ់ច្រើន​ដែលធ្វើឱ្យអាអូន​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង។

យ៉ាងណាមិញ ម៉ាក់ប៉ាមិនគួរបង្ខំអាអូនឱ្យចែករំលែករបស់ជាមួយអ្នកដទៃទេ ប្រសិនបើអាអូន​មិន​ព្រម។ ម៉ាក់ប៉ាគួរព្យាយាមលួង និងនិយាយហេតុផលប្រាប់អាអូន។

ពេលម៉ាក់ប៉ាឃើញអាអូន​ចេះ​ចែក​រំលែកនំ ឬរបស់លេងជាមួយបងប្អូន ឬមិត្តភក្តិ ម៉ាក់ប៉ាត្រូវពោល​ពាក្យ​សរសើរ​ដើម្បី​​ជា​ការ​លើកទឹកចិត្ត​កូន​។

៣. ជំនាញស្តាប់

ការប្រាស្រ័យទាក់ទង​គ្នា​មានសារៈសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងសង្គមណាស់ ហើយការស្តាប់​គឺជាផ្នែក​សំខាន់នៃការប្រាស្រ័យទាក់ទងគ្នា។

ម៉ាក់ប៉ាអាចបង្រៀន​ជំនាញស្តាប់​ដល់អាអូនដោយ​បង្រៀនអាអូនយកចិត្តទុកដាក់ស្តាប់​ឱ្យយល់ពីព័ត៌មានដែលអ្នកដទៃកំពុងនិយាយ និង​ចេះ​រង់​ចាំ​ដល់​វេនខ្លួននិយាយ និងកុំកាត់សម្តីអ្នកដទៃ។

៤. ការធ្វើតាមការណែនាំ

កុមារត្រូវរៀនធ្វើតាមការណែនាំដើម្បីអាចធ្វើកិច្ចការសាលា កិច្ចការផ្ទះ ប្រឡង ឬលេងជាមួយ​មិត្តភក្តិ។ កុមារដែលអាចធ្វើតាមការណែនាំបានមានសមត្ថភាពក្នុងការស្តាប់ យល់ពីអ្វីដែល​គេចង់​ឱ្យធ្វើ និងធ្វើតាមទាន់​ពេល។

ក្មេងតូចៗងាយនឹងបែកអារម្មណ៍ ប្រញាប់ប្រញាល់ ឬឆាប់ភ្លេចណាស់ ដូច្នេះពេលបង្រៀន​អូនតូច​ឱ្យ​ធ្វើតាមការណែនាំ ម៉ាក់ប៉ាត្រូវប្រាប់​អាអូន​ម្តងមួយៗ ចៀសវាង​ប្រាប់ការណែនាំ​ច្រើន​ក្នុងពេលតែ​មួយ។

ឧទាហណ៍ ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យបិទទូរទស្សន៍សិន ចាំប្រាប់​អាអូន​ឱ្យបិទកង្ហារ និង​ចុង​ក្រោយ​ឱ្យអាអូនយកតេឡេទូរទស្សន៍ទៅទុកលើតុ។

ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យធ្វើតាមការណែនាំដោយលើកឧទាហរណ៍ តាមដាន​ការវិឌ្ឍន​របស់​កូន​ និងលើកកំហុសរប​ស់​អាអូនមកបង្រៀនវិញ។

៥. ការសហការ

ការចេះសហការជាមួយអ្នកដទៃ គឺជាគន្លឹះនៃភាពជោគជ័យក្នុងរាល់កិច្ចការងារ។ ការចេះ​សហការ​អាចធ្វើឱ្យអាអូនទទួលបានការគោរពពីសមាជិក​ក្រុម រៀនចេះដោះស្រាយបញ្ហា អនុវត្ត​ជំនាញទំនាក់ទំនង ជំនាញស្តាប់ ចេះចែករំលែក ចេះជួយ និងចេះទទួលយកយោបល់អ្នកដទៃ។

ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យអាអូនសហការជាមួយបង ប្អូន ឬមិត្តភក្តិដើម្បី​ផាត់គំនូរ​មួយផ្ទាំង​ឱ្យ​រួច។

ជំនាញសង្គមអាចជួយឱ្យអាអូន​ជោគជ័យ​ក្នុងជីវិតនៅ​ពេល​អនាគត។ កាលណាអាអូនមានជំនាញ​សង្គមកាន់តែខ្លាំង អាអូននឹងមានទំនាក់ទំនងច្រើនក្នុងសង្គម។ ដូច្នេះ ម៉ាក់ប៉ាគួរបង្រៀន និងឱ្យកូន​អនុវត្តជំនាញ​សង្គមរាល់ថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃ និងធ្វើគំរូឱ្យអាអូនមើល៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

ចុចអាន៖ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូន ដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម