Connect with us

KPT+

៥ តិចនិក ថែរក្សាកាបូបប្រណិតឲ្យនៅគង់វង្ស ប្រើដល់កូនចៅជំនាន់ក្រោយ

បានផុស

នៅ

ផលិតផលម៉ាកប្រណិត អាចជា​វត្ថុ​ក្នុង​ក្ដី​សុបិន​របស់​មនុស្ស​ជាច្រើន​ ហើយ​ទំនិញ​ដែល​មនុស្ស​និយម​ផ្ដោត​លើ​មុន​គេ និង​សំខាន់​គឺ កាបូបប្រេន ព្រោះវាអាចប្រើបានញឹកញាប់​តាមតម្រូវការ។

ទោះជាយ៉ាងណា ​អាយុកាល​របស់កាបូបគឺអាស្រ័យលើការថែទាំផងដែរ។ ខាងក្រោម​នេះ​ជា​បច្ចេកទេស​ទាំង ៥ ដែល​អាច​ជួយ​ថែរក្សា​កាបូប ​មិន​ថា​ម៉ាក​យីហោណា ឲ្យ​ជាប់​បាន​យូរ ​ឆ្លង​ដល់​កូនចៅ​ជំនាន់​ក្រោយ ​បាន​ប្រើ​ទៀត​ផង។

១ ជ្រើសរើស​ផលិតផល​ដែល​មាន​គុណភាព​ល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរចាប់ផ្តើមពីដំបូង ពោលគឺជ្រើសរើសកាបូបដែលមានគុណភាព ទាំង​សម្ភារៈ​ប្រើប្រាស់ និង​ដេរ​ ត្រូវ​តែ​មានគុណភាពល្អ។ ប្រសិនបើអ្នកមិនមែន​ជា​អ្នក​និយមម៉ាកយីហោទេ សូម​ស្វែងរក​កាបូប​នៅលើ​ទីផ្សារ ដែលផលិតពី​ស្បែក​ពិត​ប្រាកដ ទាំងសម្ភារៈ​សមាសធាតុ​ជាប់​លាប់ និង​គុណភាព​កាត់ដេរ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជ្រើសរើស​ផលិតផល​ម៉ាក​យីហោ អ្នក​នឹង​ទទួល​បាន​ផលិតផល​ដែល​ធានា​គុណភាព។ ត្រូវ​ប្រាកដ​ថា​ផលិតផល​នោះ​ ជា​ផលិតផល​ដែល​មាន​អាជ្ញាប័ណ្ណ​ពិត​ប្រាកដ​ឬ​អត់។

២ ដឹង​ពីសម្ភារៈប្រើប្រាស់សម្រាប់ធ្វើកាបូប

សម្ភារៈ​របស់កាបូបនីមួយៗ មានវិធីសាស្រ្តថែទាំខុសៗគ្នា មិនថាវាជាផ្ទាំងក្រណាត់ដែលស្រោប (ផ្ទាំងក្រណាត់) ស្បែកគោ​ដែលមានជាតិពណ៌ កញ្ចក់ ក្រណាត់ ឬស្បែកសត្វពិសេសនោះ​ទេ។ វាជាការសំខាន់ណាស់ ដែលត្រូវដឹងពីសម្ភារៈដែលកាបូបរបស់អ្នក ត្រូវបានផលិត។ អាច​សាកសួរពីអ្នក​លក់ ហើយសួររក​វិធីសាស្រ្ត​ថែទាំដែលសមរម្យ សម្រាប់កាបូប​ប្រភេទនោះ។

៣ ទុកវានៅកន្លែងដែលមានខ្យល់ចេញចូល

ដោយសារអាកាសធាតុក្តៅ និងសើម ការទុកកាបូបនៅក្នុងទូ​ ដោយមិន​ឲ្យ​មាន​ខ្យល់​ចេញចូល ​អាច​បង្ក​គ្រោះថ្នាក់​ដល់​កាបូប។ បើផ្ទៃនៃ​ថង់ត្រូវបានប្រេះឬ​ស្ងួត ឬប្រសិនបើវា​ស្ថិតនៅក្នុង​តំបន់​ដែល​មាន​សំណើម​ខ្ពស់ អាច​បណ្ដាល​ឲ្យ​កាបូប​ក្លាយទៅជាផ្សិត។ ប្រសិន​បើអ្នក​ទុក​កាបូប​របស់​អ្នក​នៅ​ក្នុង​ទូ វា​គួរតែ​ត្រូវ​បាន​យក​ចេញពីថង់ដើម្បីសម្អាត និង​ស្ថិត​នៅក្នុងតំបន់​ដែល​មាន​ខ្យល់​ចេញចូលបានល្អ វា​នឹង​ជួយ​ពន្យារ​អាយុ​ជីវិត​របស់​កាបូប​កាន់​តែល្អ ជាងមុន។​

៤ រៀបចំ​កាបូប​របស់អ្នកជារៀងរាល់ថ្ងៃ

ការប្រើកាបូបជារៀងរាល់ថ្ងៃ អ្នកប្រហែលជាអាចយករបស់ចូល និងចេញដោយមិនពិនិត្យមើលភាពស្អាត ឬយករបស់ដែលមិនចាំបាច់ចេញពីកាបូបភ្លាមៗ។ ដូច្នេះ បន្ទាប់ពីត្រលប់មកផ្ទះវិញជារៀងរាល់ថ្ងៃ គួរតែពិនិត្យ និងរៀបចំនៅខាងក្នុងកាបូប នេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នក ក៏ដូចជាជួយអ្នកចងចាំរឿងសំខាន់ៗ មុនពេលចាកចេញពីផ្ទះ និងគ្រប់គ្រងកាកសំណល់ ឬវត្ថុដែលអាចមានហានិភ័យនៃការបំផ្លាញកាបូប ដូចជាប៊ិច បង្កាន់ដៃដែលអាចទុកស្នាមទឹកថ្នាំនៅលើថង់ស្បែក ស្ករគ្រាប់ និងស្ករកៅស៊ូដែលរលាយ និងបង្កើតជារង្វង់ស្អិតដោយបន្សល់ទុកក្នុងកាបូប។

៥ ពេលមិនប្រើ គួររក្សាទុកក្នុងថង់ក្រណាត់

ប្រសិនបើកាបូបណាមួយ មិនត្រូវបានប្រើក្នុងអំឡុងពេលនោះ កាបូប​គួរទុកក្នុងថង់​ក្រណាត់ដែល​មកជាមួយ។ ប៉ុន្តែ​មុន​នឹង​ខ្ចប់​កាបូប គួរ​ចាប់​ផ្ដើម​ដោយ​ពិនិត្យ​មើល​ផ្នែក​ខាង​ក្នុង​ថង់​ ដើម្បី​មើល​ថា​មាន​អ្វី​នៅ​សល់​ឬ​អត់។ បន្ទាប់មកជូតកាបូបឲ្យ​​ស្អាត ដោយ​យកកន្សែង ឬពោងខ្យល់ដែលបានបង្ហាប់ដាក់នៅខាងក្នុង ដើម្បីរុញថង់​ឲ្យ​មានរូបរាង ដោះកាបូប ឬ​បើ​អ្នក​មិន​អាច​យក​វា​ចេញ​បាន សូម​រក្សា​ខ្សែ​នៅ​ក្នុង​កាបូប មុន​នឹង​យក​វា​ទៅ​ដាក់​ក្នុង​ថង់​ក្រណាត់ ហើយ​ដាក់​ក្នុង​ទូដាក់​ឥវ៉ាន់។ ទាំងអស់នេះ ដើម្បីការពារកាបូបកុំ​ឲ្យ​ខូច ប្រសិនបើរក្សាទុកក្នុងរយៈពេលយូរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន

ចុចអាន៖រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម