KPT+
មេចុងភៅល្បីៗលើពិភពលោកដែលមានទ្រព្យសម្បត្តិលំដាប់មហាសេដ្ឋី
ធ្លាប់តែបង្ហាញមុខមហាសេដ្ឋីដែលមានប្រាក់រាប់លានផ្សេងៗគ្នា។ ថ្ងៃនេះមកប្លែកអារម្មណ៍ជាមួយមេចុងភៅល្បីៗទូទាំងពិភពលោក ដែលមានទ្រព្យសម្បត្តិលំដាប់មហាសេដ្ឋី។
១ . Alan Wong
ទ្រព្យសម្បត្តិសុទ្ធ ១,១ ពាន់លានដុល្លារ ជាមេចុងភៅនិងជាអ្នកនិពន្ធមានរហស្សនាមថា “ ឪពុកនៃម្ហូបហាវ៉ៃសម័យទំនើប” លោកគឺជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំង ១២ នៃចលនាម្ហូបក្នុងតំបន់ហាវ៉ៃ ដែលបង្ហាញពីគ្រឿងផ្សំដែលដាំដុះក្នុងស្រុកនិងតំបន់ប៉ាស៊ីហ្វិក។
លោក Wong បើកភោជនីយដ្ឋានដំបូងនៅចុងទសវត្សឆ្នាំ ១៩៨០ តែត្រូវបានបិទ។ ប៉ុន្តែបើកមកវិញនៅទសវត្សឆ្នាំ ១៩៩០ នៅ Oahu ហើយបានឈ្នះពានរង្វាន់ចាប់តាំងពីលោកបានចម្អិនម្ហូបឲ្យប្រធានាធិបតីអាមេរិកអូបាម៉ា នឹងត្រូវបង្ហាញមុខក្នុងទស្សនាវដ្ដី Sante សម្រាប់មេចុងភៅខ្លាំងក្នុងឆ្នាំ ២០០១ ។
២. Jamie Oliver
ទ្រព្យសម្បត្តិសុទ្ធ៣០០ លានដុល្លារអាមេរិក ជាមេចុងភៅល្បីដើមកំណើតអង់គ្លេស ជាអ្នកនិពន្ធ និងជាសហគ្រិនដែលល្បីខាងម្ហូបសាមញ្ញនិងមានបុគ្គលិកលក្ខណៈរស់រវើក។
ទោះបីជាភោជនីយដ្ឋានរបស់លោកឈ្មោះ Jamie របស់អ៊ីតាលីបានដួលរលំកាលពីឆ្នាំមុនក៏ដោយ ក៏មេចុងភៅរូបនេះបានលក់សៀវភៅប្រហែល ១៥ លានក្បាល និងក្លាយជាអ្នកនិពន្ធលក់ដាច់ជាងគេទី ២ បន្ទាប់ពី J.K. Rowling ។
Oliver បានផលិតរឿងភាគទូរទស្សន៍ជាង ៤០ ហើយបានឈ្នះពានរង្វាន់បាហ្វីនិងអេមមី លោកថែមទាំងទទួលបាន ពានរង្វាន់ MBE ពីម្ចាស់ក្សត្រីផងដែរ។
៣. Gordon Ramsay
ទ្រព្យសម្បត្តិសុទ្ធ ២២០ លានដុល្លារអាមេរិក ជាមេចុងភៅល្បីឈ្មោះជនជាតិអង់គ្លេស។ លោកត្រូវបានគេស្គាល់កាន់តែច្បាស់ក្នុងកម្មវិធីទូរទស្សន៍ដូចជា Masterchef អាមេរិច និងផ្ទះបាយ Hell និងបានចាប់ផ្ដើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនកាលពីពីរឆ្នាំមុន ដែលមានឈ្មោះថា One Potato Two Potato។
ទោះបីជាភោជនីយដ្ឋាននៅហុងកុងរបស់លោកបានបិទទ្វារនៅឆ្នាំនេះក៏ដោយ ក៏លោកនៅតែមានភោជនីយដ្ឋានច្រើនជាង ៥០ កន្លែងនៅទូទាំងពិភពលោក។
៤. Nobu Matsuhisa
ទ្រព្យសម្បត្តិសុទ្ធ ២០០ លានដុល្លារអាមេរិក លោកល្បីល្បាញដោយសារការនិយមមុខម្ហូបបែបជប៉ុន ប៉េរូ ( Nikkei) ទូទាំងពិភពលោក ហើយក៏ជាចុងភៅសណ្ឋាគារអ្នកនិពន្ធតារាសម្ដែង។
Nobu បានបើកភោជនីយដ្ឋានដំបូងនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៩៣ បន្ទាប់មកបានពង្រីកចំនួនជាង ៣២នៅទូទាំងពិភពលោក ក៏ដូចជាចាប់ដៃគូអាជីវកម្មជំនួញសណ្ឋាគារផ្សេងទៀត។
៥. Thomas Keller
ទ្រព្យសម្បត្តិសុទ្ធ ១៣០ លានដុល្លារអាមេរិក ជាមេចុងភៅល្បីឈ្មោះដើមកំណើតអាមេរិកកាំងនិងជាអ្នកនិពន្ធ។ ក្រៅពីបានឈ្នះពានរង្វាន់ឧស្សាហកម្មជាច្រើនក្នុងអាជីព Thomas ត្រូវបានគេដាក់ឈ្មោះថា ជាមេចុងភៅឆ្នើម នៅអាមេរិកនៅឆ្នាំ ១៩៩៦ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖ព្រឹត្តិការណ៍សំខាន់ៗនៃជីវិតលោក VLADIMIR PUTIN មុននិងក្រោយកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី
ចុចអាន៖ម្ចាស់ប្រេន CP បើកហាងលក់គ្រាប់ពូជ រហូតក្លាយជាសេដ្ឋីស្តុកស្តម្ភកំពូលផុតគេនៅថៃ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ