KPT+
រឿងរ៉ាវមង្គលការចំណាយច្រើនជាងគេលើលោក ដែលបានបំបែកឯកទគ្គកម្ម Guinness
នេះជារឿងរ៉ាវមង្គលការរវាងគូស្នេហ៍មួយគូមកពីប្រទេសឥណ្ឌា គឺកូនក្រមុំ Vanisha Mittal វ័យ ២៣ឆ្នាំ និងកូនកំលោះ Amit Bhatia វ័យ ២៥ឆ្នាំ។ អាពាហ៍ពិពាហ៍ពួកគេប្រារព្ធឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ ប៉ុន្តែអាពាហ៍ពិពាហ៍នេះ ជាអាពាហ៍ពិពាហ៍ដែលបានបំបែកឯកទគ្គកម្មជាពិធីមង្គលការថ្លៃបំផុតនៅលើពិភពលោក ជិត ២០ឆ្នាំមកហើយ មិនទាន់មានអ្នកជំនួសតំណែងនោះទេ ខណៈការចំណាយកាលណោះអស់ប្រាក់ ៥៥លានដុល្លារអាមេរិក។ នេះបើយោងតាមកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records)។

ពិធីមង្គលការនេះបានប្រព្រឹត្តិឡើងរយៈពេល ៦ថ្ងៃ ដែលធ្វើឡើងនៅក្នុងកន្លែងផ្សេងគ្នាជាច្រើន នៅប្រទេសបារាំង រួមទាំងវិមានល្បីល្បាញក្នុងទីក្រុងប៉ារីស Versailles ផងដែរ។ វាក៏ជាពិធីឯកជនចារជាប្រវត្តិសាស្ត្រដំបូងគេដែលមិនធ្លាប់មាន នៅក្នុងវិមាន Versailles ។

ភ្ញៀវត្រូវបានគេអញ្ជើញទៅពិសាអាហារពេលល្ងាចដ៏ប្រណីតនៅឯសួនច្បារសាធារណៈ Jardin des Tuileries ក្នុងទីក្រុងប៉ារីស ដែលត្រូវបានទទួលភោជនីយអាហារដោយមេចុងភៅកំពូលមកពីប្រទេសឥណ្ឌា។ នេះបើតាមទស្សនាវដ្ដី Forbes បានរាយការណ៍។ លើសពីនេះ ប្រាសាទបណ្តោះអាសន្នមួយក៏ត្រូវបានសាងសង់នៅឧទ្យានមួយ នៅតំបន់ Saint-Cloud សម្រាប់ឱកាសនេះផងដែរ។

យោងតាមប្រភពពី South China Morning Post អាពាហ៍ពិពាហ៍របស់ Mittal និង Bhatia មានការចូលរួមសម្ដែងពីតារាចម្រៀងល្បីឈ្មោះ Kylie Minogue ក្នុងអំឡុងពេលនៃការបាញ់កាំជ្រួចដ៏ធំមួយ ដែលប្រារព្ធធ្វើនៅបរិវេណសួនច្បារនៃប៉ម Eiffel ។

ប្រភពបន្តថា មហាសេដ្ឋី Lakshmi Mittal ដែលជាឪពុករបស់កូនក្រមុំ បានអញ្ជើញភ្ញៀវកិត្តិយសយ៉ាងតិច ១ពាន់នាក់មកពីជុំវិញពិភពលោក តាមរយៈយន្តហោះ Boeing ចំនួន ១២គ្រឿង ដែលត្រូវចំណាយ ២លានដុល្លារ សម្រាប់យន្តហោះទាំងនោះ។ ភ្ញៀវទាំងអស់សុទ្ធតែទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយត្រូវស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងទីក្រុងប៉ារីស។ មិនតែប៉ុណ្ណោះ តារាល្បីៗប្រចាំបូលីវូដរបស់ឥណ្ឌាដូចជា លោក Shah Rukh Khan, លោក Aishwarya Rai និងលោក Akshay Kumar រួមទាំងអ្នកនយោបាយ អ្នកជំនួញ និងមហាសេដ្ឋីកំពូលៗ ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។

ដោយឡែក កូនក្រមុំវិញ បានក្លាយជាចំណុចនៃការចាប់អារម្មណ៍ពីមហាជនពីគ្រប់ទិសទី នៅពេលនាងស្លៀករ៉ូបអាពាហ៍ពិពាហ៍ ជាមួយនឹងគ្រឿងអលង្ការភ្លឺរន្ទាល។ ថ្វីត្បិតតែតម្លៃជាក់លាក់ មិនមានប្រភពទម្លាយច្បាស់លាស់ក៏ដោយ ក៏គ្រប់គ្នាស្មានដឹងថា ចំនួនដែលត្រូវចំណាយមិនតិចនោះទេ។

ចំណែកការចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់នេះ ប្រភពបានឱ្យដឹងថា ព្រោះតែលោក Lakshmi Mittal គឺជាមហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌា ដែលលោកជាម្ចាស់ក្រុមហ៊ុន ArcelorMittal ជាក្រុមហ៊ុនដែកថែប និងរ៉ែដ៏ធំបំផុត នៅក្នុងពិភពលោក។ លោកត្រូវបានគេដាក់រហ័ស្សនាមថា “ស្តេចដែកថែប” នៅក្នុងប្រទេស និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦.៥ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១។ នេះបើយោងតាមទស្សនាវដ្តី Forbes ។ ចំណែកឯកូនកំលោះវិញ គឺលោក Bhatia ជាអ្នកជំនួញដ៏ជោគជ័យ និងជាម្ចាស់ធនាគារវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ថ្វីត្បិតតែ អាពាហ៍ពិពាហ៍កូនស្រីមហាសេដ្ឋីឥណ្ឌា នាង Vanisha Mittal និងស្វាមីបានកន្លងផុតទៅអស់រយៈពេលជិត ២ទស្សវត្សរ៍ពិតមែន ប៉ុន្តែខ្ទង់ចំណាយនៃពិធីនេះនៅតែឈរលើកំពូលតារាងកំណត់ត្រាហ្គីណេស ពុំទាន់មានអ្នកផ្ដួលទេ។


ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះរឿងរ៉ាវ “អាពាហ៍ពិពាហ៍” ខាងលើ? សូមចែករំលែកយោបល់របស់អ្នកជាមួយ កម្ពុជាថ្មី!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្ដីប្រពន្ធមានកូនច្រើនជាងគេលើលោក កូនរហូតដល់ ៦៩នាក់
ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?