KPT+
សញ្ញាចំនួន ៨ បង្ហាញពីបុរសភេទទី ៣ ពេលស្រលាញ់ប្រុសគ្នាឯង
ចំពោះរឿងសម្ព័ន្តមេត្រី នៃសេចក្ដីស្រលាញ់រវាងប្រុសស្រី គេអាចងាយមើលដឹងថា អ្នកណាលួចពេញចិត្តអ្នកណាបាន។ចុះយល់យ៉ាងណា ចំពោះបុរសភេទទី៣ ប្រសិនបើ ពួកគេលួចស្រលាញ់ (ក្រាស់) លើបុរសដូចគ្នា។
ខាងក្រោមនេះ ជាវិធី ៨ យ៉ាង ដែលអាចប្រាប់បានថា បុរសភេទទី៣ កំពុងមានអារម្មណ៍ចង់បានបុរសៗដូចគ្នាហើយ៖
១ គាត់ផ្តល់ឲ្យយើងនូវឈ្មោះហៅក្រៅ ប្រសិនបើបុរសភេទទី៣ ផ្តល់ឈ្មោះហៅក្រៅឲ្យយើង ដោយគ្មានហេតុផល នោះគាត់កំពុងកំណត់ថា យើងជាមនុស្សពិសេស។ លើសពីនេះ តាមរយៈការផ្តល់ឈ្មោះហៅក្រៅ ជាវិធីមួយផ្សេងទៀត ក្នុងការចែចង់ជាមួយអ្នក។

២ គាត់យកចិត្តទុកដាក់អ្នកជាពិសេស មធ្យោបាយងាយស្រួលបំផុត ដើម្បីប្រាប់ថា បុរសភេទទី៣ពេញចិត្តយើង នោះគាត់នឹងប្រព្រឹត្តចំពោះអ្នកខុសពីបុរសដទៃទៀត។ បុរសស្រលាញ់ភេទដូចគ្នា ច្រើនមានអារម្មណ៍ថា ត្រូវការបន្ថយអារម្មណ៍របស់ពួកគេ រហូតដល់ពួកគេដឹងថា វាមានសុវត្ថិភាពក្នុងការបញ្ចេញមតិពួកគេ។ ប៉ុន្តែនៅពេលដែលគាត់មានអារម្មណ៍សុខស្រួលនៅជុំវិញយើង អ្នកអាចសម្គាល់ថា គាត់ស្ទាបអ្នកញឹកញាប់ជាងបុរសផ្សេងទៀត ចូលរួមជាមួយអ្នកកាន់តែច្រើន និងមានអារម្មណ៍ភ័យ នៅពេលនៅជិតអ្នកជាងបុរសដទៃទៀត។
៣ គាត់ភ័យខ្លាំងពេលនៅជិតអ្នក តើអ្នកធ្លាប់សម្គាល់ឃើញទេ ប្រសិនបើឃើញបុរសភេទទី៣មានញើសជោកដៃ ឬពិបាកនិយាយ នៅពេលណាដែលគាត់នៅក្បែរអ្នក។ បើដូច្នេះមែន ទាំងនេះគឺជាសញ្ញានៃភាពភ័យព្រួយ ដែលមានន័យថា គាត់ចង់បានអ្នកណាស់។
៤ គាត់លុកលុយកន្លែងផ្ទាល់ខ្លួនយើង ប្រសិនបើអ្នកឃើញគាត់មានចេតនាស្និទ្ធស្នាលជាមួយអ្នក នៅថ្ងៃណាត់ជួបណាមួយ នោះគាត់កំពុងព្យាយាមបង្ហាញសញ្ញាថា គាត់កំពុងចង់ចូលមកក្នុងជីវិតអ្នកហើយ។ ប៉ុន្តែសូមឲ្យគាត់ធ្វើចលនាដំបូង មុនពេលអ្នកឆ្លើយតបវិញ ទើបអ្នកអាចដឹងថា អ្នកមិនបានអានសញ្ញារបស់គាត់ខុស។ មនុស្សជាច្រើន អាចនឹងមានការរំខាន ប្រសិនបើនរណាម្នាក់ដែលពួកគេមិនចាប់អារម្មណ៍ ចូលមកលុកលុយកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ។ សញ្ញាមួយទៀត ដែលបង្ហាញថា គាត់ចាប់អារម្មណ៍នឹងអ្នក គឺប្រសិនបើគាត់ចាប់ផ្តើមស្ទាបអ្នក ដូចជាយកដៃរបស់គាត់ប៉ះនឹងអ្នក យកដៃនៅលើស្មា ឬឱបអ្នក។ នៅពេលគាត់ប៉ះអ្នក នេះមានន័យថា គាត់កំពុងសាកល្បងពីរបៀបដែលអ្នកកំពុងមានប្រតិកម្មទៅលើគាត់វិញ។

៥ គាត់បង្ហាញរឿងអំពីខ្លួនគាត់ ប្រសិនបើការសន្ទនាដំណើរការល្អ ឱកាសដែលគាត់នឹងចាប់ផ្តើមបង្ហាញបន្ថែម គឺអំពីខ្លួនគាត់ទៅអ្នក។ នេះបង្ហាញថា គាត់ចាប់អារម្មណ៍ ពេលកំពុងសន្ទនា គាត់គួរតែផ្តល់ព័ត៌មានកម្រិតដូចគ្នាអំពីខ្លួនគាត់ ដូចអ្នកចំពោះគាត់ដែរ។
៦ គាត់ព្យាយាមធ្វើឲ្យយើងសើច ប្រសិនបើបុរសភេទទី៣ ព្យាយាមធ្វើឲ្យយើងសើចឥតឈប់ឈរ នេះបង្ហាញថាគាត់កំពុងចែចង់អ្នក។ ប្រសិនបើគាត់តែងតែសើច នឹងរឿងកំប្លែងរបស់អ្នក ទោះបីជាវាមិនគួរឲ្យអស់សំណើចក៏ដោយ នោះគឺជាសញ្ញាប្រាកដថា គាត់ចាប់អារម្មណ៍ និងចង់មានស្នេហាជាមួយហើយ។
៧ គាត់ចង់ស្គាល់អ្នក បុរសភាគច្រើន មិនសួរសំណួរច្រើន ឬព្យាយាមស្គាល់នរណាម្នាក់ទេ ប្រសិនបើពួកគេមិនចាប់អារម្មណ៍រឿងមនោសញ្ចេតនា។ ប្រសិនបើគាត់សំណួរអំពីចំណូលចិត្ត ការងារ មិត្តភ័ក្ដិ គ្រួសារ និងអារម្មណ៍របស់អ្នក នោះជាសញ្ញាថា គាត់កំពុងព្យាយាមស្គាល់អ្នក ក្នុងកម្រិតកាន់តែស៊ីជម្រៅ ។

៨ គាត់រក្សាទំនាក់ទំនងភ្នែក ទំនាក់ទំនងភ្នែក គឺជាមធ្យោបាយទំដ៏មានឥទ្ធិពលបំផុត ហើយវាអាចបង្ហាញពីចំណាប់អារម្មណ៍។ ការសម្លឹងមើលយ៉ាងជ្រៅ ទៅក្នុងភ្នែករបស់ដៃគូ ត្រូវបានគេដឹងថា ជួយបង្កើតអារម្មណ៍នៃក្តីស្រឡាញ់។ ប្រសិនបើអ្នកសង្កេតឃើញគាត់ក្រឡេកមើល ហើយចាប់ភ្នែករបស់អ្នកម្តងទៀតភ្លាមៗ នេះបង្ហាញថាគាត់ចាប់អារម្មណ៍មែនទែនហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងទេ បុរសភេទទី ៣ មានចំណង់រឿងសិច ខ្លាំងជាងមនុស្សស្រីបែបណា?

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព