Connect with us

KPT+

ទំនោរ​សង្គម​ដែល​ចង់​ជោគជ័យ​ហួសហេតុ​ពេក មនុស្ស​ក្លាយ​ជា​បរាជ័យ​ជាមួយ​បី​យ៉ាង​នេះ

បានផុស

នៅ

យុវវ័យ​ក្នុង​សម័យកាល​នេះ​រង​សម្ពាធ​នៃ​ការ​ចង់​ជោគជ័យ​ឲ្យ​រហ័សមុន៣០ឆ្នាំ ឬ​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ តួនាទី​ជា ​CEO MD Director ។ល។ ខណៈ​កាល​ពី​​ជំនាន់​មុន​អត់ឃ្លាន​យ៉ាងណា មនុស្ស​រស់​សប្បាយចិត្ត​ជាង។

ខាងក្រោម​នេះ កម្ពុជា​ថ្មី​បង្ហាញ​ជូន​សកម្មភាព​បី​យ៉ាង​ ដែល​ពួកគេ​កំពុង​អនុវត្ត​ដោយ​មិន​ដឹង​ខ្លួន​ព្រោះ​តែ​ប្រញាប់​ស្លន់ស្លោ​ចង់​បាន​ជោគជ័យ។

១ ស្វះស្វែង​រក​ផ្លូវកាត់​ខាតពេល​មិន​បាន​បញ្ចេញ​សមត្ថភាព​ពិត

មនុស្ស​សម័យនេះ​ភាគច្រើន​លែង​ជឿ​លើ​សមត្ថភាព​ពិត​ ប៉ុន្តែ​ជឿ​លើ​ខ្នងបង្អែក ខ្សែ​ទុយយោ លួច​បន្លំ មិន​ថា​បន្លំ​ម៉ោង​ការងារ បន្លំ​លុយ​កាក់ និង​បន្លំ​យក​គំនិត​យោបល់​គ្នា។ កាលពីមុន​យុវវ័យ​ជា​វ័យ​ដែល​ពេញ​ដោយ​សេចក្ដី​សង្ឃឹម​ តែ​ពេលនេះ​យុវវ័យ​មួយ​ភាគ​ធំ​ចេះ​បត់បែន​ទៅ​រក​ការ​កេង​កិប​និង​សូកប៉ាន់​ជាង​ចាស់ៗ​សម័យកាល​មុន​ខ្លួន​ទៅ​ទៀត​ តើ​នេះ​បណ្ដាល​មក​ពី​អ្វី? ចង់​ជោគជ័យ​ហួសហេតុ ​ទាំង​ដែល​មិន​ស្គាល់​អត្ថន័យ​ពិត​នៃ​ពាក្យ​ថា ជោគជ័យ​ជា​អ្វី។

២ រក​អ្នកដទៃ​មក​សម្រាប់​បន្ទោស​ជំនួស​កំហុស​ខ្លួន

ពេល​ដែល​ហ៊ាន​ធ្វើជា​អ្នក«លួច»យ៉ាង​ចេញមុខ ​នឹង​ទុក​ថា​ជា​រឿង​ធម្មតា​ ពួកគេ​ថែម​ទាំង​ហ៊ាន​ចោទ​សង្គម ចោទ​មេដឹកនាំ និង​ចោទ​អ្នកណា​ក្ដី​ដែល​ពពាក់ពព័ន្ធ​ខ្លួន​ឲ្យ​រ៉ាប់រង ទង្វើ​កំហុស​របស់​ខ្លួន​រាល់​ពេល​ត្រូវ​ចាប់​បាន។​ តាមពិត​ចរិត​លក្ខណៈ​មនុស្ស​នៅ​ពី​ក្រោយ​ការ​សម្រេចចិត្ត​ទាំង​ឡាយ​ក្នុង​ជីវិត​ ប្រសិន​បើ​យើង​ដែរ​តាម​មនុស្ស​ល្អ​យើង​ដើរ​ត្រូវ យក​មនុស្ស​អាស្រូវ​ជា Idolយើង​នឹង​លង់ខ្លួន​ព្រោះ​ចង់​មាន​ឆាប់ រំភើប​ចំពោះ​អំណាច​សម្លុត​បង្អួត​អ្នកដទៃ ផឹកស៊ី​ស្រែក​ឡូឡា គឺ​ឡើង​ធំ​ទាំង​មិន​មាន​បទពិសោធន៍ ។ ហ៊ាន​លួច​ទ្រព្យ លួច​ម៉ោង ​លួច​ផេក​លើ​បណ្ដាញ​សង្គម hakeចូល​ទិន្នន័យ និង​លួច​អ្វី​ផ្សេង​ទៀត ទាំង​ការពារ​ថា​ខ្លួនឯង​ត្រូវ សង្គម​ជា​អ្នក​ខុស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ឲ្យ​តម្លៃ​លើ​សម្ភារៈ​ជាង​សីលធម៌

មនុស្ស​ខ្លះ​ព្រម​ហៅ​មនុស្ស​ម្នាក់​ទៀត​ថា Idol (មនុស្ស​ដែល​ខ្លួន​ចង់​យក​គំរូ​តាម)ទាំង​ដែល​អ្នក​នោះ មិន​បាច់​ចេះ​អ្វី​មាន​ស្នាដៃ​អ្វី​ក៏​បាន ឲ្យ​តែ​ជិះ​ឡាន​ថ្លៃ​មាន​ប្ដី​ឬ​ប្រពន្ធ​ជា​អ្នក​មាន ជា​ម្ចាស់​ក្រុមហ៊ុន​ ជា​សេដ្ឋី​មិន​បាច់​ដឹង​មុខ​ថា​លុយ​បាន​មក​ពី​ណា ​ក្លាយ​ជាIdolបាន​ទាំង​អស់។ បើ​មនុស្ស​ដែលគេ​ព្រម​យក​ជា​គំរូ របៀប​នេះ​ទៅ​ហើយ ​តើទៅ២០ឆ្នាំទៅមុខ​អ្នក​ដើរ​តាម​នឹង​ក្លាយ​ជា​អ្វី?​ ឬមួយ​គ្រាន់​តែ​រៀបការ​ជាមួយ​បុរស​អ្នក​មាន​ម្នាក់​ នឹង​អាច​ក្លាយ​ជា idolបាន?​ នេះ​ហើយ​ដែល​ហាង​កែសម្ផស្ស​រកស៊ី​បាន​ជាង​សាលារៀន​ ព្រោះ​មនុស្ស​ជឿ​លើ​សម្រស់​ជាង​ចំណេះដឹង​និង​ការ​តស៊ូ។​

ក្នុង​ចំណោម​ទាំង​បី​ចំណុច​ខាងលើ​ អ្នកណា​មាន​វា​ហើយ​ ក៏​សឹង​ជោគជ័យ​ត្រឹម​តែ​កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ។ ​ភាគច្រើន​ជោគជ័យ​លឿន ឆាប់​ឃើញ ​ប៉ុន្តែ​ក្រោយ​មក​ក៏​ដួល​ទៅ​វិញ ជា​ពិសេស​នៅ​វ័យ​ចូល​ហាប្លាយ​នឹង​លែង​មាន​អ្វី​ជា​ទីពឹង ព្រោះ​ដល់​វ័យ​មិន​សូវ​សកម្ម​ហើយ។

កាល​នៅ​សកម្ម​មិន​សូវ​ខំ​បាន​ត្រឹម​រត់​តាម​ចំណុច​ជោគជ័យ​ក្លែងក្លាយ​ទាំង​នោះ​ដល់​មក​ស្ដាយក្រោយ​ក៏​យឺត​ពេល។ មនុស្ស​វ័យ​ចំណាស់​រស់នៅ​ពឹង​លើ​ក្រេឌីត(កេរ្តិ៍ឈ្មោះ បទពិសោធន៍ លទ្ធផល) តែ​ពេល​យើង​គ្មាន​ និង​គេ​ដឹង​គ្រប់គ្នា​ពី​វិធី​ដែល​យើង​ប្រើ​កាល​នៅ​យុវវ័យ​ តើ​មាន​អ្នកណា​គេ​ត្រូវ​ការ​យើង?

ប្រែសម្រួល៖តុង ឡុង 

ចុចអាន៖កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ

ចុចអាន៖ទំហំ​ប្រាក់​មហាសេដ្ឋី​អចលនទ្រព្យ​​មាន​បំផុត​របស់​ហ្វីលីពីន​ MANNY VILLAR នៅ​តែ​ហក់​ឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម