Connect with us

KPT+

ប្រយោជន៍ ៤ យ៉ាង ពីការច្រៀងនៅក្នុងបន្ទប់ទឹក

បានផុស

នៅ

យើងខ្ញុំជឿថា មានអ្នកអានជាច្រើននៅទីនេះ ប្រាកដជាធ្លាប់បានច្រៀងនៅក្នុងបន្ទប់ទឹក យ៉ាងហោចណាស់ម្តងក្នុងជីវិតដែរ។ ព្រោះការច្រៀង ជួយធ្វើឲ្យមានអារម្មណ៍ល្អ ប៉ុន្តែ​តើ​អ្នកដឹងទេថា ​ការ​ច្រៀង​នៅ​ក្នុង​បន្ទប់ទឹក ​មានប្រយោជន៍​ជាង​អ្វី​ដែល​យើង​គិត​ទៅ​ទៀត។

១ ហាត់​ដកដង្ហើម

នៅពេលយើង​ចាប់ផ្ដើម​ច្រៀង ជាការពិតណាស់ យើងចង់​គ្រប់គ្រងដង្ហើម​របស់យើង។ ពេលខ្លះយើងដកដង្ហើមវែងៗ ដោយមិនដឹងខ្លួន ធ្វើ​ឲ្យ​អុកស៊ីសែន​កាន់​តែ​ច្រើន​ចូល​ទៅ​ក្នុង​ចរន្តឈាម ដែល​ស្រដៀង​នឹង​អត្ថប្រយោជន៍សុខភាព នៅពេលដែលយើងធ្វើយូហ្គា យើង​ដកដង្ហើម​ចូល និង​ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ការច្រៀងជួយសម្រួលដល់រាងកាយ

ការ​ច្រៀង​នៅ​ក្នុង​បន្ទប់ទឹក​ ក៏​ជួយ​​​ឲ្យ​យើង​សម្រាក​បាន​ដែរ វា​រួម​ផ្សំ​នឹង​ការ​ច្រៀង រាងកាយ​បាន​សម្រាក​បន្ថែម​ទៀត។ នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ធូរស្រាល រាងកាយ​របស់​អ្នក​បញ្ចេញ​សារធាតុ​នៃ​សុភមង្គល ឬ Endorphins ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ​រីករាយ​ កាត់បន្ថយ​អារម្មណ៍​ឈឺចាប់​ ដែល​កើតឡើង។

៣ ជួយបង្កើតគំនិតល្អៗ

៧២ភាគរយ នៃ​គំនិតច្នៃប្រឌិត ឬ​គំនិត​ដ៏​អស្ចារ្យ ជាធម្មតា​វា​កើតឡើង​នៅ​ពេល​ដែល​យើង​នៅ​ក្នុង​បន្ទប់ទឹក។ បន្ទប់ទឹកមានបរិយាកាសស្ងប់ស្ងាត់ ហើយខួរក្បាល​ត្រូវបាន​បញ្ចេញ​ពី​ភាព​តានតឹង ការ​ងូត​ទឹក ច្រៀង ស្ដាប់​តន្ត្រី ធ្វើ​ឲ្យ​ខួរក្បាល​បញ្ចេញ​សារធាតុ Dopamine ធ្វើ​​ឲ្យ​យើង​តែងតែ​សម្លឹង​មើល​ពិភពលោក​ក្នុង​វិធី​សុទិដ្ឋិនិយម ផ្ដោត​អារម្មណ៍​បន្ថែម​ទៀត ជាលទ្ធផល ​ទទួល​បាន​គំនិត​ល្អ។

៤ បង្កើនទំនុកចិត្តលើខ្លួនឯង

ច្រៀងនៅក្នុងបន្ទប់ទឹក អនុញ្ញាត​ឲ្យ​យើង​បញ្ចេញ​អារម្មណ៍​​ផ្ទាល់ខ្លួន​​បានដោយសេរី។ ធ្វើ​ឲ្យ​យើងភ្លេចរឿងមួយរយៈ ហើយមានអារម្មណ៍ជឿជាក់ និង​គោរព​ខ្លួនឯង​កាន់តែច្រើនជាងមុន។ ភាគច្រើនក្រោយបានឮសំលេង​ខ្លួនឯង នោះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯងទ្វេរដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ

ចុចអាន៖ប្រយ័ត្ន​ឲ្យមែនទែន ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹកតាមផ្សារទំនើប កំពុងក្លាយជាភ្នាក់ងារចែកចាយ Delta


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម