KPT+
អ្នកចូលចិត្តពិសាតែខ្មៅ កុំបោះចោលកាក អាចមានប្រយោជន៍ច្រើន ដែលយើងអត់ដឹង
តែខ្មៅគឺជាតែមួយផ្សេងទៀត ដែលប្រជាជនជប៉ុននិយមទទួលទានក្នុងជីវិតប្រចាំថ្ងៃ ។ ទន្ទឹមនោះ តែខ្មៅក៏សម្បូរទៅដោយសារធាតុសំខាន់ៗ ដែលមានតម្លៃសម្រាប់ភាពស្រស់ស្អាតចេញពីខាងក្នុង ដូចជា ជួយសម្រកទម្ងន់ ការពារការទល់លាមក ហើយប្រើដើម្បីការពារក្លិនមាត់ ព្រោះវាសម្បូរទៅដោយសារធាតុ catechins ដែលមានលក្ខណៈសម្បត្តិសម្លាប់មេរោគតាមមាត់ផងដែរ។ លើសពីនេះ កាកសំណល់តែ មិនគួរបោះចោលឡើយ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើន ដែលយើងមិនដឹងសោះ។

១ ប្រើជាទឹកខ្ពុរមាត់សម្រាប់ឈឺបំពង់ក Catechin និង Theaflavin ដែលមាននៅក្នុងស្លឹកតែ មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលជួយការពារជាលិការ mucous នៅក្នុងបំពង់ក និងបំបាត់ការឈឺបំពង់ក។
វិធីធ្វើ៖ ដាំទឹកឲ្យពុះ ទុកវាចោលសិន បន្ទាប់មកច្របាច់កាកសំណល់តែ ហើយទុកវាឲ្យត្រជាក់ បន្ទាប់មកខ្ពុរមាត់ធ្វើម្តង ៣-៥ដងក្នុងមួយថ្ងៃ រយៈពេល២-៣ថ្ងៃ អាការឈឺបំពង់ក នឹងបាត់ឯងមិនខាន។
២ ប្រើបំបាត់ក្លិនដែលមិនចង់បាន កាកសំណល់តែ មានសមត្ថភាពស្រូបយកក្លិនដូចជានៅក្នុងទូទឹកកក បង្គន់ និងកន្លែងទុកស្បែកជើងជាដើម។
វិធីធ្វើ៖ យកតែខ្មៅឬកាក់តែផ្សេងៗតាមចិត្ត ហាលឲ្យស្ងួតក្រោមពន្លឺថ្ងៃ។ បន្ទាប់មកដាក់ក្នុងថង់ដែលខ្យល់អាចចេញចូលបាន ហើយដាក់វានៅកន្លែងដែលមានក្លិនមិនល្អ។ ប្រសិទ្ធភាពនៃការប្រើប្រាស់អាចមានរយៈពេលរហូតដល់ ២ សប្ដាហ៍ បន្ទាប់មកកាកសំណល់តែចាស់ត្រូវបោះចោល ហើយជំនួសដោយកាកសំណល់តែដែលបានរៀបចំថ្មីៗវិញ។
៣ ប្រើជាជីសម្រាប់រុក្ខជាតិផ្សេងៗ កាកសំណល់តែ អាចបំបែកបានយ៉ាងងាយព្រោះវាឆ្លងកាត់ការ fermentation ។ ដូច្នេះអាចប្រើដើម្បីកែលម្អដី លើសពីនេះ ក្លិនឈ្ងុយរបស់តែនឹងជួយបណ្ដេញសត្វល្អិតផងដែរ។
វិធីធ្វើ៖ យកស្លឹកតែស្ងួតហាន់ជាបន្ទះៗ ឬកិន។ ប្រោះលើដីដែលប្រើសម្រាប់ដាំបន្លែ ហើយគ្របដោយស្រទាប់ដីមួយទៀត កាកសំណល់តែក្លាយទៅជាជី និងជួយបណ្តេញសត្វល្អិតសម្រាប់បន្លែ

បន្ទាប់ពីអានរួច មិត្តអ្នកនិយមផឹកតែ មិនថាតែបៃតង ឬតែខ្មៅ លើកក្រោយទុកសម្រាប់ប្រើជាប្រយោជន៍បែបនេះ ហើយមិនខាតលុយទិញទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តែខ្មៅមិនត្រឹមជាភេសជ្ជៈសុខភាព តែក៏ជារូបមន្តធ្វើឲ្យសក់ស្អាតមិនធម្មតា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?