KPT+
Floyd Mayweather ពីជីវិតតោកយ៉ាក រហូតក្លាយជាអ្នកប្រដាល់ល្បីល្បាញ និងមានជាងគេបំផុត
Floyd Mayweather Jr គឺជាជើងឯកប្រដាល់ជនជាតិអាមេរិក ដែលត្រូវបានគេចាត់ទុកថា ជាអ្នក ប្រដាល់ទម្ងន់ផោនដ៏ឆ្នើមបំផុតម្នាក់ នៃជំនាន់របស់គាត់។
កុមារភាព និងជីវិតដំបូង កើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៧ នៅ Grand Rapids រដ្ឋ Michigan ក្នុងគ្រួសារអ្នកប្រដាល់។ ឪពុកឈ្មោះ Floyd Mayweather Sr គឺជាអតីតអ្នកប្រដាល់ទម្ងន់ស្រាល ខណៈដែលពូរបស់គាត់ Jeff និង Roger Mayweather គឺជាអ្នកប្រដាល់អាជីព។ ចំណែកម្ដាយជាអ្នកញៀនថ្នាំ ដោយបំផ្លាញលុយកាក់ រហូតគ្រួសារនេះស្ទើរតែគ្មានជីវិតភ្លឺស្វាង។ យ៉ាងណាមិញ គាត់បានចំណាយពេលជាច្រើនឆ្នាំក្នុងវ័យកុមារ ក្រោមការមើលថែរបស់ជីដូន ខណៈដែលឪពុក ត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀនខុសច្បាប់។ ដោយសារតែនឹកឪពុកម្ដាយ Floyd បានស្វែងរកការប្រដាល់ជាច្រកចេញ ដើម្បីបំបាត់ការខកចិត្ត ។ មិនយូរប៉ុន្មានគាត់បានអភិវឌ្ឍជំនាញដែលត្រូវការ ដើម្បីក្លាយជាអ្នកប្រដាល់អាជីព។ ភាពជាក់លាក់ ល្បឿន និងអារម្មណ៍រោទ៍ដែលមិនគួរឲ្យជឿរបស់ខ្លួន បានធ្វើឲ្យគាត់ល្អបំផុតនៅអាយុរបស់គាត់។ គាត់បានចូលរៀននៅវិទ្យាល័យ Ottawa Hills មុនពេលឈប់រៀនដើម្បីចាប់យកអាជីពប្រដាល់ចិញ្ចឹមជីវិត។
អាជីពដំបូង អាជីពប្រដាល់ស្ម័គ្រចិត្តរបស់ Floyd គឺជាការវិលជុំ។ គាត់បានឈ្នះជើងឯកស្រោមដៃមាសថ្នាក់ជាតិក្នុងឆ្នាំ ១៩៩៣, ១៩៩៤និង ១៩៩៦។ កំណត់ត្រាអាជីពស្ម័គ្រចិត្តរបស់ Mayweather ស្ថិតនៅ ៨៤-៨។ ក្នុងឆ្នាំ ១៩៩៦Floyd បានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកអាត្លង់តា ហើយបានឈ្នះមេដាយសំរឹទ្ធមួយនៅក្នុងផ្នែក featherweight ។ នៅឆ្នាំដដែលនោះ គាត់បានប្រកួតដំបូងជាមួយ Roberto Apodaca និងបានយកឈ្នះ។ ការឈ្នះរបស់គាត់ បានបន្តរហូតដល់ដើមឆ្នាំ ១៩៩៨ ខណៈដែលគាត់បានឈ្នះការប្រកួតភាគច្រើន ដោយផ្តួលដៃគូឲ្យសន្លប់។ ភាពប៉ិនប្រសប់របស់ Floyd នៅលើសង្វៀន បានធ្វើឲ្យគាត់មានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងពិភពកីឡា។
បន្ទាប់ពីការប្រដាល់អាជីពលើកទី ១៤ របស់គាត់ ឪពុករបស់ Floyd បានចូលកាន់តំណែងជាគ្រូបង្វឹកផ្ទាល់ខ្លួនគាត់ ក្រោយដោះលែងពីពន្ធនាគារ។ ក្រោមការហ្វឹកហាត់របស់ឪពុក ជំនាញកីឡារបស់ Floyd ត្រូវបានពង្រឹងយ៉ាងខ្លាំង។ គាត់ត្រូវបានគេសរសើរថា ជាជើងខ្លាំងខាងកីឡា ដែលមានចរិតស្លូតបូត ជាកីឡាករមិនងាយចាញ់ និងមានកម្លាំងអាចអត់ទ្រាំបានក្នុងវិស័យប្រដាល់។ Floyd ចំណាយពេលត្រឹមតែពីរឆ្នាំនៃការប្រដាល់ ដើម្បីឈ្នះខ្សែក្រវាត់ពិភពលោកលើកដំបូងរបស់គាត់គឺ WBC Super Featherweight (130 lb) Championship ប្រឆាំងនឹងកីឡាករ Genaro Hernandez ដែលជាកីឡាករប្រដាល់ទម្ងន់ស្រាលពិភពលោកលេខ ១ ក្នុងឆ្នាំ ១៩៩៨។ គាត់បានក្លាយជាកីឡាករអូឡាំពិកអាមេរិកដំបូងគេ ក្នុងឆ្នាំ ១៩៩៦ ដែលបានឈ្នះជើងឯកពិភពលោក។ ចាប់ពីនោះមក អាជីពកីឡាប្រដាល់របស់គាត់ ហាក់កំពុងដើរទៅមុខជាបន្តបន្ទាប់ និងក្លាយជាជើងឯកមិនងាយវាយចាញ់គូប្រកួតឡើយ។
ពានរង្វាន់ និងសមិទ្ធិផល ចាប់តាំងពីអាជីពប្រដាល់បានចាប់ផ្តើម លោកបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនរួមទាំងពានរង្វាន់ Michigan State និង National State Golden Glove Champion Award ដែលគាត់បានឈ្នះទាំងបីដង។ ក្នុងឆ្នាំ ១៩៩៦ Floyd ដណ្តើមបានមេដាយសំរឹទ្ធនៅឯការប្រកួតជើងឯកអូឡាំពិកអាត្លង់តា Featherweight Championship ។ ក្នុងឆ្នាំ ១៩៩៨ និង ២០០៧ គាត់បានឈ្នះពានរង្វាន់ប្រដាល់អន្តរជាតិប្រចាំឆ្នាំ និងពានរង្វាន់ The Ring Fighter of the Year ។ គាត់បានឈ្នះពានរង្វាន់ BWAA Fighter of the Year បីដង។ គាត់ថែមទាំងបានឈ្នះពានរង្វាន់ Boxing Hall of Fame និង ESPN Fighter of the Year ទៀតផង។ គាត់គឺជាអ្នកឈ្នះពានរង្វាន់ Best Fighter ESPY Award ចំនួន ៦ ដង។ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨ គាត់គឺជា The Ring number 1 Pound for Pound ។ ក្នុងឆ្នាំ ២០១៦ Floyd បានបំបែកកំណត់ត្រាពិភពលោក Guinness ចំនួនបី៖ សម្រាប់ការប្រកួតភាគច្រើនមិនដែលចាញ់ ដោយអ្នកប្រដាល់ជើងឯកពិភពលោកក្នុងអាជីពមួយ ការលក់ប្រាក់ឈ្នួលក្នុងអាជីពខ្ពស់បំផុត សម្រាប់អ្នកប្រដាល់ម្នាក់ និងសម្រាប់ខ្សែក្រវាត់ជើងឯកប្រដាល់ថ្លៃបំផុតចំនួន ១ លានដុល្លារ។
ជីវិតផ្ទាល់ខ្លួន និងកេរ្តិ៍ដំណែល Floyd អាចមានអាជីពដ៏អស្ចារ្យមានគេកោតសរសើរ ប៉ុន្តែជីវិតផ្ទាល់ខ្លួនគាត់ហាក់មិនជោគជ័យ និងរញ៉េរញ៉ៃជាខ្លាំង។ គាត់ធ្លាប់មានស្ត្រីជាច្រើន ចូលមកក្នុងជីវិតដូចជា Shantel Jackson, Doralie Medina, Josie Harris និង Liza Hernandez រហូតមានកូន៥នាក់ ក្នុងនោះប្រុស ៣ នាក់ស្រី២។ បច្ចុប្បន្ននេះគាត់រស់នៅក្នុងផ្ទះធំមួយ ដែលមានបន្ទប់គេង៥ បន្ទប់ទឹក៧ ដែលសាងសង់ឡើងដោយខ្លួនឯង នៅជ្រលង Las Vegas ។ គាត់ថែមទាំងជាម្ចាស់ក្លឹបប្រដាល់មួយ ដែលមានឈ្មោះថា ‘Mayweather Boxing Club’ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងទ្រព្យសម្បតិ្តសុទ្ធរបស់មហាសេដ្ឋី Roman Abramovic ក្នុងបញ្ជីកំពូលៗអ្នកមានលើលោក
ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea កំពុងសំងំលាក់ខ្លួននៅប្រទេសមួយ ក្នុងប្លុក ណាតូ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់