KPT+
នៅពីក្រោយជីវិតពិតមហាសេដ្ឋី ថៃ Nualphan Lamsam តែងចាយវាយលើរបស់ទាំងនោះ មិនសំចៃ
នៅប្រទេសថៃ គ្មានអ្នកណាម្នាក់ដែលមិនស្គាល់កំពូលមហាសេដ្ឋី Nualphan Lamsam ខណៈនាងជាជំនាន់ទី៥ នៃគ្រួសារ Lamsam ដែលមានឈាមជ័រជនជាតិថៃកាត់ចិន និងបានបង្កើតធនាគារ Kasikorn រហូតមានទ្រព្យសម្បត្តិជិត ១០០ ពាន់លានដុល្លារអាមេរិក។
នាងក៏ត្រូវបានគេស្គាល់ថា ជាថៅកែស្រីនៅក្នុងពិភពធានារ៉ាប់រង និងជាបុគ្គលដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ជាតិរបស់ប្រទេសកំណើតនាងជាខ្លាំង។ ទន្ទឹមនោះ ប្រិយមិញអ្នកអាន ប្រាកដជាចង់ដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរូបនេះថា តើនាងធ្វើអ្វីខ្លះ ក្រៅពីមុខជំនួញសព្វថ្ងៃ?
១ នាងមានទូដាក់កាបូបប្រណីតៗ ច្រើនរាប់មិនអស់

មុនពេលក្លាយជាអ្នកតំណាងពហុសញ្ញា ដែលមានថាមពលខ្ពស់ មហាសេដ្ឋី Lamsam បានចាប់ផ្ដើមអាជីពរបស់នាងក្នុងនាមជាម្ចាស់អ្នកចែកចាយកាបូប Hermès របស់ប្រទេសថៃ គឺ Saint Honorè។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នាងបានប្រមូលផ្ដុំកាបូប និងសំលៀកបំពាក់ប្រណីតៗរបស់នាងផ្ទាល់ ។ “ខ្ញុំចូលចិត្តទិញទំនិញ ហើយខ្ញុំចំណាយប្រាក់ច្រើនលើវា។ ខ្ញុំតែងតែជាអ្នកគាំទ្រ និងជាអតិថិជនរបស់ Hermès” នាងបានប្រាប់ Prestige ដូច្នេះ។ នាងក៏បានបន្ថែមទៀតថា “ពួកវាមានច្រើនជាងវត្ថុម៉ូត ឧទាហរណ៍ កាបូប Birkin មួយ ត្រូវចំណាយពេលមិនតិចជាង ១៦ ម៉ោងដើម្បីផលិត វាជាការងារពិតនៃសិល្បៈ។
២ សំបូរគ្រឿងអលង្ការភ្លឺចិញ្ចាច
នៅពេលដែលនាងធ្វើដំណើរទៅក្រុមហ៊ុន Muang Thai Insurance និងជួយក្រុមបាល់ទាត់លីគកំពូលថៃ Port Football Club នៅលើទីលាននោះ Lamsam ក៏ចូលចិត្តគ្រឿងអលង្ការផងដែរ។ សង្គមថៃនៃពួកអភិជនល្បីៗតែងតែដឹងថា នាងពូកែពាក់គ្រឿងអលង្ការស្អាតៗ និងល្បីៗមកជានិច្ច។

៣ នាងចាយលើអាហារឆ្ងាញ់ៗ
អតីតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Boston រូបនេះ បានធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងឈៀងម៉ៃ នាងបានពន្យល់ប្រាប់ Prestige ថា “ខ្ញុំចូលចិត្តទៅរកអាហារឆ្ងាញ់ៗដើម្បីញ៉ាំ ខ្ញុំចូលចិត្តម្ហូបធម្មតា មិនថាឡាប ប្រហិតសាច់អាំងជាមួយបន្លែ ខ្ញុំពិតជាអាចទទួលយកកំដៅ និងអាហារជូរហឹរនោះជាខ្លាំង” ។
៤ ជាបុគ្គលដែលស្រលាញ់ក្រុមបាល់ទាត់នារីយ៉ាងខ្លាំង
Lamsam ក៏លះបង់មួយចំណែកនៃប្រាក់របស់នាង ទៅឲ្យក្រុមបាល់ទាត់ជម្រើសជាតិថៃផងដែរ។ យោងតាមជំនួយការនិពន្ធកីឡារបស់កាសែត The New York Times លោក Andrew Das មហាសេដ្ឋីកីឡាមិនត្រឹមតែបានបម្រើការជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាអ្នកមានគុណដ៏អស្ចារ្យបំផុតម្នាក់ផងដែរ។ ក្នុងឆ្នាំ ២០១៩ លោក Das បានចែករំលែកនៅក្នុង tweets ជាបន្តបន្ទាប់ថា Lamsam ក៏បានជួលកីឡាករនៅ Muang Thai Insurance ដើម្បីឲ្យពួកគេអាចមានការត្រួតពិនិត្យប្រាក់ឈ្នួលទៀងទាត់ និងផ្ដោតលើបាល់ទាត់ក្នុងពេលតែមួយ។

យ៉ាងណាមិញ មហាសេដ្ឋីថៃរូបនេះ បានពង្រីកកិច្ចការសប្បុរសធម៌របស់ខ្លួននៅក្រៅបាល់ទាត់។ នៅពេលដែលនាងបានបោះពុម្ពជីវប្រវត្តិរបស់នាងក្នុងឆ្នាំ ២០១៧ នាងថែមទាំងបានបរិច្ចាគភាគរយនៃប្រាក់ចំណូលរបស់សៀវភៅនេះ ទៅមូលនិធិសម្រាប់មនុស្សខ្វាក់នៅក្នុងប្រទេសថៃ នេះបើយោងតាម The Nation ដែលជាគេហទំព័រព័ត៌មានឌីជីថលដែលមានមូលដ្ឋាននៅប្រទេសថៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ថៃ ៨ រូប មានវាសនា រៀបការជាមួយស្វាមី សុទ្ធតែជាមហាសេដ្ឋី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៩ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ