KPT+
អាថ៌កំបាំងទាំង ៧ ពីសាប៊ូដុំ គ្រប់គ្នាអាចមិនធ្លាប់ដឹងពីមុនមក
តាមពិតសាប៊ូដុំផ្ដល់គុណប្រយោជន៍ជាច្រើន ហើយយើងតែមើលរំលង ដោយសារតែការប្រើប្រាស់សាប៊ូរាវមានប្រជាប្រិយភាពជាង។ សាប៊ូដុំមានប្រយោជន៍ច្រើនជាងការលាង និងសម្អាត ដែលគ្រប់គ្នាមិនបានដឹងទាល់តែសោះ។
១ ដោះស្រាយបញ្ហាថតតុគាំង ឬទ្វារមិនរអិល ប្រសិនបើអ្នកជួបប្រទះបញ្ហាជាមួយថតតុដែលពិបាកទាញចេញ ឬទ្វារមិនរអិល ពិបាកបើកនិងបិទ គ្រាន់តែយកសាប៊ូដុំមកជូតតាមគែមរបស់ថត ឬគែមនៃទ្វារនៅក្នុងតំបន់ដែលស្ទះ នោះនឹងអាចជួយដោះស្រាយបញ្ហារឹងទាំងនោះបានយ៉ាងងាយ។
២ បន្ថែមក្លិនក្រអូបដល់ទូខោអាវ ថតតុ ក្រៅពីជួយដោះស្រាយបញ្ហាទ្វាជាប់គាំងរហើយ អ្វីដែលប្លែកពីសាប៊ូដុំគឺវាមានក្លិនក្រអូប។ អ្នកគ្រាន់តែយកសាប៊ូដែលនៅសេសសល់ ឬសាប៊ូដុំតូចមួយ ដូចដែលសណ្ឋាគារធំៗបានដាក់ក្នុងបន្ទប់ទឹកឬបន្ទប់គេងដោយដាក់វាក្នុងថតតុ ទូខោអាវ ដើម្បីកាត់បន្ថយក្លិនស្អុយចេញពីទូខោអាវ។ វាក៏ធ្វើឲ្យសំលៀកបំពាក់មានក្លិនក្រអូបផងដែរ។
៣ លុបបំបាត់ស្នាមផ្សេងៗ ការផ្លាស់ទីគ្រឿងសង្ហារឹម ឬផ្លាស់ប្តូរទីតាំងរបស់របរក្នុងផ្ទះ អាចនឹងធ្វើឲ្យឃើញស្នាមប្រហោង ស្នាមប្រេះនៅលើជញ្ជាំង ឬកម្រាលឥដ្ឋ យើងអាចប្រើសាប៊ូដើម្បីលុបបំបាត់រន្ធប្រហោងនោះបាន។
៤ ប្រឆាំងនឹងអ័ព្ទនៅលើកញ្ចក់ ប្រសិនបើអ្នកមិនចូលចិត្តទឹកកកនៅលើកញ្ចក់បន្ទប់ទឹក បន្ទាប់ពីអ្នកងូតទឹករួច។ នោះសាប៊ូដុំ អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ រង់ចាំឲ្យកញ្ចក់ស្ងួត រួចយកសាប៊ូមកជូតលើកញ្ចក់សិន មុននឹងយកក្រណាត់ស្ងួតមកជូត។ វិធីសាស្ត្រនេះ ក៏មានប្រសិទ្ធភាពសម្រាប់វ៉ែនតា និងដងវ៉ែនតាផងដែរ។
៥ ការពារដើមឈើឬរុក្ខជាតិពីសត្វល្អិត ការដាក់សាប៊ូកក់សក់លើដីក្នុងផើងរុក្ខជាតិ នេះនឹងជួយការពារសត្វល្អិតដែលមកបំផ្លាញរុក្ខជាតិបានដូចគ្នា។
៦ ធ្វើការសម្អាតឧបករណ៍ផ្ទះបាយផ្សេងៗ កាន់តែងាយស្រួល ក្រោយប្រើខ្ទះឬឆ្នាំងសម្រាប់កម្ដៅអាហារឲ្យឆ្អិន វត្ថុទាំងនោះនឹងពិបាកលាងសម្អាតជាខ្លាំង។ ដូច្នេះចូរសាកល្បងជូតសាប៊ូនៅលើបាតខ្ទះជាមុនសិន នៅពេលលាងសម្អាតឧបករណ៍ផ្ទះបាយ វានឹងកាន់តែងាយស្រួលក្នុងការសម្អាតថែមទៀត។
៧ ផ្លាស់ប្ដូរការងារដេរឲ្យកាន់តែងាយស្រួល សាកល្បងជូតសាប៊ូតាមថ្នេរដែលចង់ដេរ នោះនឹងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការដេរ។ លើសពីនេះ ប្រសិនបើម្ជុលមានភាពរឹង ចូរដោតម្ជុលជាប់នឹងសាប៊ូ វានឹងធ្វើឲ្យការដេរ កាន់តែងាយស្រួលលើសមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីអ្នកខ្លះជ្រុះសក់ ហើយមិនដុះវិញ? អាចព្យាបាលបានអត់?
ចុចអាន៖បើកកង្ហារខែក្ដៅ កាន់តែលើសដើម ងាកមកប្រើតិចនិកនេះវិញ ធានាត្រជាក់ស្រួលខ្លួន
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?