KPT+
ប្រពៃណីចងជើងឲ្យតូច របស់ស្ត្រីជនជាតិ ចិន គឺជាទារុណកម្មចារក្នុងប្រវត្តិសាស្ត្រ
ការចងចង្កេះរិបៗឲ្យតូចស្លីម ការដករោមភ្នែក ឬកប់ចាននៅក្នុងមាត់របស់ស្ត្រីនៃកុលសម្ព័ន្ធ Surma ។ ទាំងអស់នេះគ្រាន់តែជានិយមន័យនៃភាពស្រស់ស្អាត ដែលបានកំណត់ស្តង់ដារក្នុងសម័យនោះ ដើម្បីធ្វើឲ្យមនុស្សស្រីអាចទទួលយកបាននៅក្នុងសង្គម។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយតម្លៃទាំងនេះ មានទារុណកម្មមួយចំនួន ដែលត្រូវបានកត់ត្រានៅក្នុងទំព័រប្រវត្តិសាស្ត្រផងដែរ។

ជាក់ស្ដែង ការចងជើងគឺជាប្រពៃណីមួយទៀតរបស់ចិន ដោយចាប់ផ្ដើមនៅដើមសតវត្សទី ១០ ក្នុងរាជវង្សថាង។ យោងតាមប្រវត្តិសាស្ត្រ បានបញ្ជាក់ថា កាលណោះមានអ្នកបម្រើម្នាក់ដោយចង់ផ្គាប់ចិត្តព្រះចៅអធិរាជ ក៏បានយកក្រណាត់ដែលធ្វើពីសូត្រមានភាពស្រស់ស្អាត មកចងជាប់ជើងរហូតដល់វាតូច ស្រដៀងនឹងរូបព្រះចន្ទ ហើយនោះបានធ្វើឲ្យព្រះចៅអធិរាជពេញចិត្តជាខ្លាំង រហូតបានក្លាយជាការពេញនិយមយ៉ាងខ្លាំង ពីស្ត្រីចិនបុរាណ។ វាបានចាប់ផ្ដើមពីសង្គមអភិជន ដល់ប្រជាជនចិនធម្មតា។ រឿងទាំងនោះ នាំឲ្យជនជាតិចិនបុរាណជឿថា ជើងស្ត្រីតូចដូចផ្កាឈូកបញ្ជាក់ថា នាងមកពីគ្រួសារអភិជន ហើយបើមិនស្រស់ស្អាត អាចប៉ះពាល់ដល់អាពាហ៍ពិពាហ៍របស់ពួកគេផង។
ការចាប់ផ្តើមចងជើង គឺពេញនិយមសម្រាប់កុមារចាប់ពីអាយុ ៤-៧ឆ្នាំ ព្រោះឆ្អឹងនៅខ្ចី និងមានការលូតលាស់រហូត។ដំណើរការនៃទំនៀមទម្លាប់នេះ ចាប់ផ្ដើមដោយជ្រើសរើសថ្ងៃល្អនៅក្នុងប្រតិទិនរបស់ចិន។ ពួកគេភាគច្រើននឹងជ្រើសរើសចងជើងជាមួយគ្នា នៅរដូវស្លឹកឈើជ្រុះ ឬត្រជាក់ ដើម្បីឲ្យជើងស្ពឹក ដែលអាចសម្រាលការឈឺចាប់នេះបាន។
នៅសម័យនោះ ការចងជើងត្រូវចាប់ផ្ដើមដោយត្រាំជើងស្រីៗក្នុងថ្នាំរុក្ខជាតិ និងឈាមសត្វ ដើម្បីធ្វើឲ្យជើងទន់ ហើយ ក្រចកជើងត្រូវបានសម្អាត ឬមនុស្សមួយចំនួនជ្រើសរើសដកម្រាមជើងចេញ ដើម្បីការពារការឆ្លងមេរោគ។ បន្ទាប់មករុញមេជើងឡើងលើ ហើយបត់ម្រាមជើង៤ផ្សេងទៀតចុះក្រោម រហូតដល់ម្រាមជើងខូចដល់បាតជើង។ គម្របជើងត្រូវបានចងជាប់នឹងជើង ហើយក្រណាត់ខាងក្រៅត្រូវបានដេរម្ដងទៀត ដើម្បីការពារវាពីការផ្លាស់ទី។ អ្នកដែលអាចចងជើងបានត្រូវតែជាមនុស្សចាស់ក្នុងក្រុមគ្រួសារ ឬអ្នកដែលមានជំនាញខាងខ្សែជើងតែប៉ុណ្ណោះ។ ការចងជើងនឹងមានរយៈពេល ៣ ឆ្នាំ ប៉ុន្តែជួនកាលក្រណាត់នឹងត្រូវដកចេញ ដើម្បីសម្អាតឬកាត់ក្រចកជើងចេញ។

យ៉ាងណាមិញ គោលបំណងនៃប្រពៃណីនេះ គឺរឹតជើងឲ្យរួញមកត្រឹម៣-៥អ៊ីញ ដោយដាក់ឈ្មោះខុសៗគ្នា តាមទំហំជើងនីមួយៗ។ ឈូកមាសម្រាមបី ជាឈ្មោះជើងមួយដែលមានទំហំមិនលើសពី៣អ៊ីញ ជើងធំជាង៣អ៊ីញ ប៉ុន្តែមិនលើស៤អ៊ីញនោះគេហៅថា ផ្កាឈូកមាស។ ជើងផ្កាឈូកប្រាក់ និង ជើងផ្កាឈូកដែក គឺជាឈ្មោះជើងដែលមានទំហំលើសពី ៤ អ៊ីង វាត្រូវបានគេនិយាយថា ជើងដែលមាន ៤អ៊ីង គឺជាទំហំត្រឹមត្រូវ មានមន្តស្នេហ៍ មានគេស្រលាញ់ ហើយនឹងក្លាយជាចំណុចទាក់ទាញសម្រាប់បុរសវ័យក្មេងក្នុងសម័យនោះ។ ជាការពិត គ្រួសារជនជាតិចិននៅសម័យនោះ មានជំនឿថា ជាមធ្យោបាយបង្កើនឱកាសកូនស្រីក្នុងការរៀបការ និងមានប្តីល្អ ព្រោះក្នុងសម័យនោះ ការរស់នៅរបស់មនុស្សស្រីមានការលំបាកច្រើន និងអាស្រ័យទៅលើស្វាមីជាអ្នកកំណត់ប៉ុណ្ណោះ។
និន្នាការចងជើងបានបន្តអស់រយៈពេល ១,០០០០ ឆ្នាំ រហូតដល់ការដួលរលំនៃរាជវង្ស Qing ។ វប្បធម៌លោកខាងលិចបានចូលមកក្នុងវិស័យជាច្រើនក្នុងប្រទេសចិន ហើយនាំឲ្យមានការប្រឆាំងជាខ្លាំងចំពោះប្រពៃណីនេះ ។ អ្នកផ្សព្វផ្សាយសាសនាដែលបង្រៀនក្មេងស្រីវ័យក្មេង បានបញ្ជាក់យ៉ាងច្បាស់ថា វាជាប្រពៃណីដែលហួសសម័យ និងព្រៃផ្សៃសម្រាប់មនុស្សជាតិ។ ទោះយ៉ាងណាក៏ដោយ ដំបូងឡើយ មនុស្សជាច្រើនគិតថា វាជារឿងដែលត្រូវធ្វើ ព្រោះវាជាប្រពៃណី។ ប៉ុន្តែក្រោយមក ក៏មានសំឡេងមិនពេញចិត្តពីសំណាក់ជនជាតិចិនថ្មី ហើយចាប់ផ្ដើមចេញមកប្រឆាំងនឹងប្រពៃណីនៃការចងជើងនេះ។ រហូតដល់ចុងបញ្ចប់នៃសតវត្សទី ១៩ ដែលសមាគមគាំទ្រជាផ្លូវការនូវជើងធម្មជាតិត្រូវបានបង្កើតឡើង។ ការចងជើងបន្តិចម្តងៗ បានធ្លាក់ចុះប្រជាប្រិយភាព នៅទសវត្សរ៍ទី ២០ រហូតដល់ត្រូវបានហាមឃាត់ ហើយក្រោយមកគឺខុសច្បាប់។

សម្រស់ជើងដែលត្រូវបានចងនឹងទំហំតូចស្រដៀងនឹងផ្កាឈូក វាដូចជាក្របខ័ណ្ឌមួយដែលត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឲ្យស្ត្រីជនជាតិចិនបុរាណ ធ្វើតាមអ្វីដែលសង្គមអយ្យកោកំណត់។ ប៉ុន្តែបច្ចុប្បន្ន ការចងខ្សែមិនមែនជាម៉ូដដែលទាក់ទាញអ្នកតាមនោះទេ។ វាក៏ជាប្រវត្តិសាស្ត្រនៃការរងទុក្ខ និងការឈឺចាប់សម្រាប់ស្ត្រីជនជាតិចិនគ្រប់គ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ច្បាស់ៗ ពីសមាសធាតុពិត មេទ័ពខ្លាទាំង ៥ របស់ លាវ ប៉ី ក្នុងប្រវត្តិសាស្ត្រ សាមកុក
ចុចអាន៖រឿងព្រឺព្រួច ទាំង ១០ យ៉ាង ពី « អ៊ូ ម៉ីនាង » អធិរាជស្ដេចស្រីតែមួយ ក្នុងប្រវត្តិសាស្ត្រ ចិន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ