Connect with us

KPT+

ប្រវត្តិត្រួសៗពីតួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រាថ្នា” Nychaa មុនក្លាយជាតារាសម្ដែងល្បីសព្វថ្ងៃ

បានផុស

នៅ

មានឈ្មោះពិត Nuttanicha Dungwattanawanich និងត្រូវបាន​គេស្គាល់ឈ្មោះក្នុង​វិស័យ​សិល្បៈ​ថា ​ជា Nychaa Nuttanicha គឺជាតារា​សម្តែង និង​ម៉ូដែល​។ បច្ចុប្បន្ន​នាង​ជា​តារា​​​ជាប់​កុងត្រា​នៅ​លើ​ប៉ុស្តិ៍លេខ ៣ ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ នាងក៏ត្រូវបានគេ​ស្គាល់​ច្បាស់ ​តាម​រយៈ​ការសម្ដែងជាតួឯក​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ដូចជា Sapai Jao , Nang Ai , Plerng Prang Tian , Watsana Rak និង Duang Jai Nai Montra ជាដើម។

ជីវិតដំបូង

កញ្ញា Nychaa កើតនៅថ្ងៃទី ០៩ មេសា ១៩៩៦ នៅ​ខេត្ត​ឈៀងម៉ៃ។​ នាង​ជា​កូន​កណ្ដាល​ក្នុង​គ្រួសារ​ដែល​មានបងប្អូន​ ៣ នាក់។ Nychaa បាន​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ​ពីសាលា Srivikorn និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ​បាងកក​ ជាមួយនឹងបរិញ្ញាបត្រផ្នែកទំនាក់ទំនងសិល្បៈ។

អាជីពដំបូង

Nychaa បាន​ចាប់ផ្ដើម​ធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តថៃដំបូង ក្នុងឆ្នាំ ២០១៣ ជាមួយនឹង​រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បីល្បាញគឺ Tong Neu Gao ។ នាងបានបន្តដើរតួជាតួឯក និងជាតួឯកទីពីរ​ក្នុងរឿងភាគ​ទូរទស្សន៍​ជា​ច្រើនដូចជា Cubic, Sam Bai Mai Thao, Mafia Luerd Mungkorn: Raed, និង Sapai Jao ។ ក្នុងឆ្នាំ ២០១៦ Nychaa បាន​ទទួលតំណែងជាតួឯកស្រី​ដំបូង​ នៅក្នុងរឿងភាគទូរទស្សន៍ Nang Ai ។

នៅឆ្នាំ ២០១១ Nychaa បង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់​នាង ​ជាមួយ​នឹង​ខ្សែភាពយន្ត​បែប​ភ័យ​រន្ធត់ គឺ​រឿង “Ghost Lab” ដោយ​ផលិតកម្ម​ដ៏​ពេញនិ​យម GDH ។ ពេលនោះនាងហាក់ទទួលបានប្រជាប្រិយភាពខ្លាំងបន្ថែមទៀត និងមានគេស្គាល់កាន់តែច្រើនៗ ជាពិសេសពីបណ្ដាពាណិជ្ជកម្ម​ក្នុងស្រុកជាច្រើន។

ជីវិត​ឯកជន

កាលពី​ប៉ុន្មាន​ឆ្នាំមុន Nychaa បានមានទំនាក់ទំនងជាមួយ​អ្នក​នយោបាយ​ថៃឈ្មោះ Parit Wacharasindhu អស់​រយៈ​ពេលបី៣ឆ្នាំ មុនពេលពួកគេបែកគ្នានៅឆ្នាំ ២០១៧។ ដោយឡែក នៅ​ពេល​បច្ចុប្បន្ន​នេះ​ គេគ្រប់គ្នាក៏បានដឹងថានាង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង​និង​សម្ដែង Tono Pakin ក្រោយ​ថត​រឿង The Cupids Series ជាមួយគ្នា។

​គួរបញ្ចាក់ដែរថា​ Nychaa ​កំពុង​ជោគជ័យ​លើ​ខ្សែភាពយន្តរឿង ”Rivalry​” ឬជា​ភាសាខ្មែរ​ថា “ល្បែងបំណងប្រថ្នា” ​ដែលនាង​ជាតួឯកស្រី។ សាច់រឿងនេះដែរ បាននិយាយពី​រឿងរ៉ាវ នៃ​សមរភូមិ​រវាងគ្រួសារ​ពីរ​ ក្នុង​ពិភពជំនួញ ដែល​ផ្ដើម​ចេញពីជំនាន់ឪពុកម្តាយ ហើយ​ឆ្លង​ទៅក្មេងជំនាន់ក្រោយ។ ដូច្នេះហើយ​ ទើបធ្វើ​ឲ្យនាង ក្លាយ​ជាតួស្រី​ដែលមានអ្នកគាំទ្រ​កំពុង​តាមដាន ​ទាំង​ក្នុង​ខ្សែភាពយន្ត​និង​ជីវិត​ឯកជន៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖តួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រាថ្នា” នាង Nychaa បញ្ចេញដើមទ្រូងលើកដំបូង លើផ្ទៃសមុទ្រ

ចុចអាន៖រឿងរ៉ាវសំខាន់ៗ ពី Nadech Kugimiya រហស្សនាមស្ដេចពាណិជ្ជកម្ម នៅប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

ក្រសួងវប្បធម៌ ប្រាប់ឱ្យបញ្ឈប់រាល់ការតែងនិពន្ធ និងច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ

ក្រសួងការងារ
ព័ត៌មានជាតិ៣១ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៤៨ នាទីutes មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម៉ាដូណា បង្ហើបថា ខ្លួនអាចនឹងវិលរកស្នេហ៍ចាស់វិញ ព្រោះស្តាយមនោសញ្ចេតនា ៨ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

សុខភាព២២ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម