KPT+
ហេតុអ្វីពេលកំពុងអានសៀវភៅ តែងតែងងុយគេងជានិច្ច?
អ្នកណាខ្លះដែលអានអានសៀវភៅ ហើយតែងងងុយគេង? ជាការពិតណាស់ សឹងតែភាគច្រើននៃមនុស្សគ្រប់គ្នាធ្លាប់អានសៀវភៅ តែងងងុយគេងមិនដឹងមូលហេតុ វាប្រៀបដូចជាសារធាតុអ្វីម៉្យាង ដែលដាក់ឲ្យយើងកាន់តែឆាប់ងងុយខ្លាំងលើសមុន។

ហេតុអ្វីបានជា អានសៀវភៅ យើងប្រែជាងងុយគេង?
១ មកពីយើងងងុយដេកហើយ មូលហេតុដំបូងបំផុតគឺ អាចមកពីយើងងងុយដេកស្រាប់ ពេលខ្លះយើងសម្រាកមិនបានគ្រប់គ្រាន់ ធ្វើឲ្យយើងងងុយគេង ប៉ុន្តែយើងត្រូវបង្ខំខ្លួនឯងឲ្យអាន ឧទាហរណ៍ យើងត្រូវអានសៀវភៅ ព្រោះថ្ងៃស្អែកត្រូវប្រឡង តែត្រូវតែបង្ខំចិត្តអាន វាមិនចម្លែកទេ ដែលធ្វើឲ្យយើងងងុយគេង។
២ មាតិកាពីសៀវភៅមិនគួរឲ្យចាប់អារម្មណ៍ មាតិកាដែលមិនចាប់អារម្មណ៍ពីក្នុងសៀវភៅ អាចនឹងធ្វើឲ្យយើងមានអារម្មណ៍ធុញទ្រាន់។ ភាពអផ្សុកនេះ ធ្វើឲ្យខួរក្បាលមិនសូវមានកម្លាំង នោះធ្វើឲ្យយើងកាន់តែងងុយគេងលើសមុនថែមទៀត។
៣ ភ្នែកធ្ងន់ ភ្នែកត្រូវផ្លាស់ទីជុំវិញពេលកំពុងអាន ហើយភ្នែកធ្វើការជាមួយនឹងខួរក្បាលដើម្បីបកស្រាយ និងដំណើរការអ្វីដែលបានអាន ពេលអ្នកទាំងពីរខំប្រឹងធ្វើការ វានឹងធ្វើឲ្យអស់កម្លាំង ហើយធ្វើឲ្យខ្ញុំចង់សម្រាក ។
៤ ពេលអាន តែងតែស្ថិតក្នុងទីតាំងស្រួលពេក នៅពេលដែលយើងអាន យើងមានទំនោរទៅកន្លែងដែលមានផាសុកភាព ដូចជានៅលើគ្រែ លើសាឡុងដែលយើងចូលចិត្ត។ នៅពេលដែលរាងកាយចូលទៅក្នុងស្ថានភាពនៃការសម្រាក នៅក្នុងទីតាំងសុខស្រួល សាច់ដុំនឹងចាប់ផ្ដើមសម្រាក ហើយអ្នកនឹងមានអារម្មណ៍ងងុយគេង កាន់តែខ្លាំងលើសដើម។

ធ្វើម៉េចឲ្យអានសៀវភៅហើយមិនងងុយ? ត្រូវអានសៀវភៅបន្ទាប់ពីសម្រាកឲ្យបានពេញ ហើយអានឲ្យខ្លាំងៗផងដែរ។ មួយវិញទៀត គួរអាននៅកន្លែងដែលមានពន្លឺល្អ និងអង្គុយអាននៅលើកៅអី ផឹកទឹកពេលកំពុងអាន ហើយសម្រាកខ្លះៗ ។ វិធីសាស្ត្រទាំងនេះ អាចជួយអ្នកឲ្យអានបានយូរ ហើយមិនងងុយគេងថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?