Connect with us

KPT+

ប្រវត្តិរបស់ Chompoo តារាស្រីថៃទទួលបានការគោរពស្រឡាញ់ច្រើនបំផុត

បានផុស

នៅ

Chompoo Araya ជាតារាសម្តែង តារាម៉ូដែល និងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាព របស់ប្រទេសថៃ។ បច្ចុប្បន្ន នាងបានក្លាយជាទៅជាតារារៀមច្បង ដែលមានអ្នកគោរពស្រឡាញ់ សឹងពាសពេញប្រទេស និងក្លាយទៅជាតារាស្រីដែលរកចំណូលបានច្រើនបំផុតពីការបង្ហោះរូបលើបណ្ដាញ Instagram។

Chompoo Araya donates 2 million baht to help Rama Hospital buy breathing  apparatus. - News Directory 3
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីពេលនេះ Chompoo មិនសូវលេចមុខក្នុងវិស័យសិល្បៈច្រើនដូចពីមុនក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងនៅតែល្បីល្បាញ និងវាយលុកទីផ្សារសិល្បៈ មិនថមថយបន្តិចឡើយ។

ខាងក្រោមជារឿងរ៉ាវផ្សេងទៀតរបស់ Chompoo Araya ៖

ជីវិតដំបូង

Chompoo Araya មានឈ្មោះដើមថា Araya Alberta Hargate កើតថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៨១ ដែលនាងជាកូនកាត់ ៣សាសន៍គឺ ​ថៃ ឡាវ និង​អង់គ្លេស។ មហាជនជាច្រើនបានស្គាល់និងហៅនាងថា Chompoo ដែលពាក្យនេះមកពីពាក្យ Chomphu មានន័យថា ផ្លែជម្ពូ។

Araya "Chompoo" Hargate in Chopard at 2017 Cannes Film Festival | SENATUS

នាងកើតនិងរស់នៅក្នុងប្រទេសថៃតាំងពីតូច ទោះបីមានឪពុកជាជាជនជាតិអង់គ្លេសក៏ដោយ ហើយនាងជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈ មកពីសាកលវិទ្យាល័យ Rangsit ។

អាជីព

Chompoo ​លេចមុខក្នុងសិល្បៈដំបូង កាលពី​ឆ្នាំ ១៩៩៨ បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា ​“Miss Motor Show Contest” ។ ក្នុងឆ្នាំដដែលនោះ ក្រោយពីឈ្នះកម្មវិធីប្រកួតបវរកញ្ញា ក្នុងវ័យ ១៧ឆ្នាំ នាងបានចូលរួមសម្ដែងល្ខោនដំបូងបំផុត ក្នុងរឿង Pleng Prai ដែលផលិតដោយប៉ុស្តិ៍លេខ7 ។

Thailand: Who is Chompoo Araya and her eye catching photos gallery |  VictoriaRud

ក្រោយៗមកទៀត Chompoo កាន់តែលេចធ្លោក្នុងតំណែងជាតួឯកនៅ​ប៉ុស្តិ៍​លេខ​7 ថៃ ហើយនាងក៏មាន​ឈ្មោះល្បីល្បាញទ្វេដង នៅ​ក្នុង​ប្រទេស។

ក្រៅ​ពី​ការងារ​សម្ដែង Chompoo ក៏ជា​តារា​ម៉ូដែលដ៏មានប្រជាប្រិយផងដែរ។ នាងបានទទួលពានរង្វាន់តារាសម្តែងសិចស៊ីបំផុតរបស់ FHM នៅប្រទេសថៃ ៤ឆ្នាំជាប់គ្នា គឺចន្លោះឆ្នាំ ២០០៧-២០១០។ នាងក៏ជារាជិនីនៃពិភពម៉ូដលំដាប់ជួរមុខនៃប្រទេស ព្រមទាំងជាតារាស្រីថៃដែលបង្ហាញវត្តមានលើឆាកអន្តរជាតិច្រើនជាងគេ។

Go back and watch "Chomphu Araya" on foot on Cannes's red carpet. Any year,  beautiful mom!

បន្ថែមពីលើរការដើរម៉ូដ តារាស្រីវ័យ ៤០ឆ្នាំរូបនេះ គឺជាឯកអគ្គរដ្ឋទូតប្រេនគ្រឿងសម្អាង L’Oréal Paris និងជាភ្ញៀវរបស់កម្មវិធី International Fashion Weeks និងមហោស្រពភាពយន្ត Cannes ជារៀងរាល់ឆ្នាំទៀតផង។ ហើយក្រោយមកនាងបានក្លាយជាឯកអគ្គរដ្ឋទូតទស្សនាវដ្តីម៉ូដ L’Officiel Thailand នៅមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងសៀងហៃ។

CHOMPOO ARAYA A. HARGATE WEARS RALPH & RUSSO COUTURE TO THE 71st ANNUAL  CANNES FILM FESTIVAL | Executive Bulletin

ដោយសារបង្ហាញខ្លួនជាអ្នកផ្សាយពាណិជ្ជកម្មហូរហែរ ទើប Chompoo ជាប់ឈ្មោះជាតារាមានឈ្មោះរន្ទឺខាងផ្នែកផ្សាយពាណិជ្ជកម្មឱ្យផលិតផលល្បីៗ ក៏​ដូ​ច​ជា​ទូតសុឆន្ទៈឱ្យម៉ាកល្បីៗនៅលើពិភពលោក។ ជាពិសេសនាងមានឈ្មោះលើតារាង Queen ពាណិជ្ជកម្មឱ្យផលិតផលល្បីៗ ២ឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ ២០២០ និងឆ្នាំ២០២១។

សម្រស់

ẢNH Ngất ngây với nhan sắc của 5 bông hồng lai đẹp nhất Thái Lan

ដោយឡែក ផ្នែករូបសម្រស់វិញ Chompoo ជាតារាស្រីនិយមតែងខ្លួនបែបយ៉េយ៉េ និងទទួលបានការចម្លងស្ទីលតាម ព្រមទាំងមានកោតការសរសើរពីមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះនាងត្រូវសាធារណជនបោះឆ្នោតឱ្យជាប់ជាស្រីស្អាត ដែលគ្មានការកែកុន ឬវះកាត់កែសម្ផស្សឡើយ។ នាងជាតារាស្រីថៃ ​មាន​ទ​ម្រ​ង់​មុខ​មាត់​ស្រស់ស្អាតបែបធម្មជាតិ និងមានលក្ខណៈស្ដង់ដាដោយគ្មានប្រវត្តិឆ្លង​កា​ត់​មុខ​កាំបិទសូម្បីម្ដង។

ជីវិតគ្រួសារ និងទ្រព្យសម្បត្តិ

Hôn nhân minh tinh Thái và chồng tỷ phú - VnExpress Giải trí

ក្រោយពីរៀបការជាមួយអ្នកជំនួញធំនៅក្នុងប្រទេស កាលពីឆ្នាំ២០១៥ សព្វថ្ងៃ តារាស្រីរូបនេះមានកូនប្រុសភ្លោះពីរនាក់ និងកូនស្រីម្នាក់ ជាចំណងដៃនៃគ្រួសារ។ ថ្វីត្បិតនាងបានក្លាយជាភរិយានៃមហាសេដ្ឋីលំដាប់ប្រទេសពិតមែន ប៉ុន្តែនាងនៅតែឆ្លៀតធ្វើការផ្នែកសិល្បៈជារឿយៗ ខណៈឆ្នាំ២០២២នេះ Chompoo  ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ១៧-៤០លានដុល្លារអាមេរិក ដែលជាទ្រព្យរកបានដោយដៃខ្លួនឯង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការពិត ១០យ៉ាង ពី Mai Davika តារាស្រីជាប់ឈ្មោះជា Queen ផ្ទួនៗ ប្រចាំប្រទេសថៃ

ចុចអាន៖ ទម្លាយការពិតអំពី Aum Pachayapa តារាស្រីថៃឈ្នះពានរង្វាន់ច្រើនជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣០ វិនាទី មុន

ក្រុមហ៊ុន នូ​រី ត្រេ​ឌី​ង & អ៊ិន​វេស​ម៉ិ​ន ឯ​.​ក (NOURY TRADING & INVESTMENT CO., LTD.) ជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា នាំ​ម្សៅ​ថ្ម​ក្វាត​(Quartz) ទៅកាន់​ទីផ្សារ​អន្តរជាតិ គឺ​ប្រទេស​ចិន​ក្នុង​១​ខែ ប្រមាណ ៣​ម៉ឺន​តោន​

សេដ្ឋកិច្ច៧ នាទីutes មុន

វិនិយោគិនអាមេរិក បង្ហាញជំហរវិជ្ជមាន ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងការងារ ប្រកាសឱ្យកម្មករ-និយោជិតឈប់សម្រាក ៣ ថ្ងៃ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខ

លោក នេត្រ ភក្ត្រា
ព័ត៌មានជាតិ១១ នាទីutes មុន

លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥

នយោបាយ២៧ នាទីutes មុន

សមាជរដ្ឋសភា-ព្រឹទ្ធសភានឹងរៀបចំនៅខែមិថុនាខណៈអ្នកតាមដានរំពឹងខ្ពស់ពីលទ្ធផល

បទល្មើសចោរកម្ម
សន្តិសុខសង្គម៤ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម